iPhone ជំនាន់ក្រោយអាចនឹងផលិតឡើងពីកញ្ចក់ស្ទើរតែទាំងស្រុង និងមានរាងកោង
ចុះថ្ងៃទី: 12-05-2025, 12:41 PM, ចំនួនអ្នកអានៈ 243ដង
iPhone ថ្មីនេះអាច​នឹងមាន​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ឲ្យ​មាន notch ឬ​រន្ធ punch-hole ទៀតទេ ហើយ​អាច​ប្រើ​ប្រាស់​បន្ទះ​កញ្ចក់បន្តគ្នា​ឲ្យគ្របដណ្ដប់​លើ​ទាំងម៉ាស៊ីន។ Apple ក៏អាច​នឹងចេញ iPhone បើកបិទបាន (foldable) ដំបូង​ក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាន​នេះ អាច​នឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និង​អេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹង​ប្រើ​បច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបាន​រួមបង្កើត​ជាមួយ Samsung។ បច្ចេកវិទ្យានេះ​នឹងធ្វើ​ឲ្យ​ម៉ាស៊ីនស្ដើង​ចុះ ១៩% និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប៉ះលើអេក្រង់កាន់តែខ្លាំងជាងមុន។ មាន​របាយការណ៍​ថា Apple កំពុង​រៀបចំ​ដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួន​នៅ​ឆ្នាំ២០២៧ ដែលមាន​រចនាបថ​ធ្វើពី​កញ្ចក់​ស្ទើរតែ​ទាំងអស់ និង​អេក្រង់​កោងពី​ផ្នែកមួយ​ទៅ​ផ្នែកមួយ ដោយ​គ្មាន​រន្ធ​កាត់​ណាមួយឡើយ។ ការរចនានេះ​ គឺ​មាន​បំណងផ្តល់បទពិសោធន៍​អេក្រង់​មួយ​ដែល​រលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ការច្នៃប្រឌិត​បន្ថែមរបស់ Apple រួមមាន វ៉ែនតា​វៃឆ្លាត (smart glasses) ដើម្បីប្រកួត​ជាមួយវ៉ែនតា Ray-Ban របស់ Meta, AirPods និង Apple Watch ជំនាន់ថ្មី​ដែលអាច​មាន​កាមេរ៉ា, និង​ឧបករណ៍​រ៉ូបូតសម្រាប់​ផ្ទះ​វៃឆ្លាតដែល​មានបញ្ញាសិប្បនិម្មិត (AI)។ ងាកមកកម្មវិធី Siri ក៏នឹងទទួលបានការធ្វើឲ្យប្រសើរឡើង ជាមួយ​បណ្តុំម៉ូឌែល​ភាសាធំ (LLMs) ដែល​ដំណើរការដោយ AI ថ្មី បង្កើតឡើង​ដោយ​ក្រុមវិស្វករដែលបានចូលរួម​បង្កើត Apple Silicon ផងដែរ។ សរុបមកការផ្លាស់ប្តូរទាំងនេះបង្ហាញថា Apple កំពុងត្រៀមសម្រាប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមយយនឹងការបញ្ជូន​ប្រព័ន្ធឧបករណ៍​ចល័ត ឧបករណ៍ពាក់បាន AI និង​រ៉ូបូត​ទាំងមូល ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រៅ។ ដូច្នេះដើម្បីដឹងថា តើការសន្និដ្ឋានរបស់អ្នកវិភាគខាងលើជាការពិតឬយ៉ាងណា គឺមានតែរងចាំតាមដានទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រផលិតរបស់ Apple៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-06-2025, 11:59 AM, ចំនួនអ្នកអានៈ​ 140ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានអះអាងថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:22 AM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:00 AM, ចំនួនអ្នកអានៈ​ 64ដង
លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:44 PM, ចំនួនអ្នកអានៈ​ 164ដង
ទោះបីជាសភាបានអនុម័តក៏ដោយ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយថាតើត្រូវបិទច្រកសមុទ្រនេះឬយ៉ាងណា គឺស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។សភាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:42 PM, ចំនួនអ្នកអានៈ​ 155ដង
ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:40 PM, ចំនួនអ្នកអានៈ​ 163ដង
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានថ្លែងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:39 PM, ចំនួនអ្នកអានៈ​ 224ដង
រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:36 PM, ចំនួនអ្នកអានៈ​ 222ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:34 PM, ចំនួនអ្នកអានៈ​ 148ដង
ក្រសួងការបរទេសរុស្ស៊ី បានហៅការវាយប្រហារនេះថាជា «គ្មានការទទួលខុសត្រូវ» និងជា «ការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ ចំណែក លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ថែមការរិះគន់ផ្ទាល់ខ្លួនលើ Telegram ថា «លោក ត្រាំ ដែលចូលកាន់តំណែងក្នុងនាមជាអ្នកបង្កើតសន្តិភាព បានចាប់ផ្តើមសង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:33 PM, ចំនួនអ្នកអានៈ​ 191ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:30 PM, ចំនួនអ្នកអានៈ​ 161ដង
ការអត្ថាធិប្បាយរបស់លោក Guterres បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហាររបស់អាមេរិកបាន «បំផ្លាញទាំងស្រុង» នូវទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីនៅអ៊ីរ៉ង់ គឺ Fordow, Isfahan និង Natanz។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអាទិត្យនេះ បានសម្តែង «ការព្រួយបារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:29 PM, ចំនួនអ្នកអានៈ​ 166ដង
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅជិតទីក្រុង Bushehr ភាគខាងត្បូង ដែលជាទីតាំងរបស់រោងចក្រថាមពលនុយក្លេអ៊ែរមួយ និងនៅក្នុងខេត្ត Yazd ភាគកណ្តាល។ ព័ត៌មានលម្អិតអំពីការខូចខាត ឬអ្នករងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើនកន្លែងបន្ថែមទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:24 PM, ចំនួនអ្នកអានៈ​ 167ដង
រាជធានីភ្នំពេញ៖លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលាពិគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:19 PM, ចំនួនអ្នកអានៈ​ 141ដង
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ​កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:16 PM, ចំនួនអ្នកអានៈ​ 141ដង
នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួន​របស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 13642 នាក់
ម្សិលមិញ : 13300 នាក់
សរុបទាំងអស់ : 8888000 នាក់