វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែមសិង្ហបុរី ចែករំលែកសារអប់រំសុខភាពពីការបង្ការ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែម
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ 3356ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើងទៅរកគ្រូពេទ្យ នោះអ្វីៗនឹងហួសពេល ខណៈដែលជំងឺទឹកនោមផ្អែម ជាជំងឺដ៏រុំារៃមួយប្រភេទ មិនបង្ហាញរោគសញ្ញាណាមួយឱ្យយើងកក់សម្គាល់បានទេ នៅដំណាក់កាលដំបូង»។ ជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយប្រភេទដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងាត់បំផុត និងជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា និងនៅលើសកលលោក។ដូចនេះលោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ ឯកទេសតម្រងនោម បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី និងមានការិយាល័យតំណាងនៅកម្ពុជា បានព្រមានពីគ្រោះថ្នាក់ជំងឺនេះ និងបានផ្ដល់សារក្រើនរម្លឹកពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយជំងឺនេះ។ លោកវេជ្ជបណ្ឌិតបានណែនាំថា​ «ជំងឺទឹកនោម យើងអាចបង្ការបានតាមរយៈរបៀបរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ មានន័យថា របបអាហារឱ្យបានត្រឹមត្រូវ កុំពិសាប្រៃពេក ផ្អែមពេក និងខ្លាញ់ ច្រើនពេក ពិសេសកុំពិសាអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ កុំជក់បារី និងត្រូវធ្វើលំហាត់ប្រាណ»។ ការផ្ដល់សារក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត ត្រូវបានអញ្ជើញជាវាគ្មិនកិត្ដិយសនៅក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី «នវានុវត្ដន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ។ សន្និសីទនេះក៏មានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម គឺមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។ លោកវេជ្ជបណ្ឌិតក៏បានគូសរម្លឹកទៀតថា ក្នុងរយៈពេលល២ឆ្នាំចុងក្រោយមកនេះ នៅប្រទេសសិង្ហបុរី បានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយប្រើថ្នាំប្រភេទ «non-steroidal» អាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលខូចតម្រងនោម ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានសុវត្ថិភាពជាង បើប្រៀបនឹងថ្នាំ steroidal។ លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះ គឺដើម្បីទប់ទល់កុំឱ្យប៉ះពាល់ទៅកាន់តម្រងនោម។ ប៉ុន្ដែប្រើប្រាស់ថ្នាំនេះ ដាច់ខាតអ្នកជំងឺត្រូវតែពិនិត្យសុខភាព និងទទួលការណែនាំជាមួយគ្រូពេទ្យជំនាញជាមុនសិន។ ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានណែនាំលើកទឹកចិត្ដដល់ប្រជាជនអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង ការរកឃើញបានលឿន នោះប្រសិទ្ធភាពក្នុងការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សូមកុំចាំពេលដល់ដំណាក់ចុងក្រោយ ត្រូវលាងឈាម ឬវះកាត់ប្តូរតម្រងនោមថ្មី (ក្រលៀន )។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ លើសពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-08-2025, 05:08 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖​លោក ឃួង ស្រេង បានលើកថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ​ 33ដង
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:02 PM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តឧត្តរមានជ័៖សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:57 PM, ចំនួនអ្នកអានៈ​ 32ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ឥណ្ឌា ដោយសារតែការទិញប្រេងរុស្ស៉ី និងទំនាក់ទំនងស៉ីជម្រៅនៃប្រទេសទាំងពីរ។ នៅក្នុងការរួបរួមដ៏កម្រមួយ គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បានថ្កោលទោសការអត្ថាធិប្បាយម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:51 PM, ចំនួនអ្នកអានៈ​ 6ដង
ខេត្តតាកែវ៖នាឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ​ 19ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:08 PM, ចំនួនអ្នកអានៈ​ 24ដង
ក្នុងឱកាសខួប១ឆ្នាំនៃការធ្វើបាតុកម្មដឹកនាំដោយចលនានិស្សិត ផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោក Yunus បាននិយាយដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលស្តីទី ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រធានគណៈកម្មការបោះឆ្នោត ដើម្បីស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មី មុនបុណ្យរ៉ាម៉ាឌន នៅខែកុម្ភៈ ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:04 PM, ចំនួនអ្នកអានៈ​ 26ដង
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីអង្គភាពព័ត៌មាន នៃកងកម្លាំងជើងទឹករុស្ស៉ីប្រចាំប៉ាស៉ីហ្វិក Interfax បាននិយាយថា កងទ័ពជើងទឹករុស្ស៉ីនិងចិន នឹងចល័តកងនាវាដើម្បីបំពេញបេសកកម្មល្បាតរួមគ្នា នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា កងទ័ពជើងទឹកទាំងពីរ ទើបតែបានធ្វើសមយុទ្ធយោធារួមគ្នា នៅតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:58 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បានឃើញពាក្យចចាមអារ៉ាម ឬព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះ គឺមិនពិតទេ។ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចេញមកទាត់ចោលព័ត៌មានថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:56 AM, ចំនួនអ្នកអានៈ​ 27ដង
លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។ អតីតប្រធានក្រុមក្លិប FC Porto លោក Jorge
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:51 AM, ចំនួនអ្នកអានៈ​ 51ដង
តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។ ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:43 AM, ចំនួនអ្នកអានៈ​ 46ដង
អ្នកត្រូវចោទ​ ឈ្មោះ​ Geng Chuan អាយុ ២៨ឆ្នាំ​ រស់នៅទីក្រុង Pasadena​ និងម្នាក់ទៀត​ ឈ្មោះ​ Yang Shiwei អាយុ ២៨ឆ្នាំ​ រស់នៅ El Monte។ ក្រុមហ៊ុនដែលពាក់ព័ន្ធគឺ​ ALX Solutions Inc. ដែលបង្កើតឡើងនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះត្រូវបានគេហៅថា​ ជាភ្នាក់ងារបង្កប់សម្រាប់បញ្ជូនឈីប Nvidia ដល់ប្រទេសចិនតាមរយៈប្រទេសទីបី។​ អ្នកទាំងពីរត្រូវបានចោទប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:38 AM, ចំនួនអ្នកអានៈ​ 29ដង
មុនចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតសំខាន់គ្រប់ការប្រកួតក្នុងពូល ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងតំបន់ ពិសេសគឺការដណ្ដើម ៣ពិន្ទុឲ្យខានតែបាន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:35 AM, ចំនួនអ្នកអានៈ​ 27ដង
ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ បានពាក់ខ្សែក និងខោខ្មៅ អមដោយអាវធំពីក្រៅ នៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey បានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:34 AM, ចំនួនអ្នកអានៈ​ 27ដង
Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverspanool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cuspan។ ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverspanool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11377 នាក់
ម្សិលមិញ : 10775 នាក់
សរុបទាំងអស់ : 9399615 នាក់