ADB: ការធ្វើឌីជីថលនីយកម្ម អាចកាត់បន្ថយវិសមភាព ដែលមានជាយូរមក ក្នុងអាស៊ី និងប៉ាស៊ីហ្វិក
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ 3124ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅអាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពល របស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបាន ចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) — ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស ក្នុងឆ្នាំ២០២២ មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន១៨.៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣.៦៥ដុល្លារក្នុងមួយថ្ងៃ។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាព អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»។ ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។ របាយការណ៍នេះ ផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។ ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-08-2025, 03:17 PM, ចំនួនអ្នកអានៈ​ 121ដង
ខេត្តឧត្រមានជ័យ៖ នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:14 PM, ចំនួនអ្នកអានៈ​ 111ដង
នូវ៉ែលហ្សេឡង់៖ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:09 PM, ចំនួនអ្នកអានៈ​ 112ដង
រាជធានីភ្នំពេញ៖​ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:05 PM, ចំនួនអ្នកអានៈ​ 112ដង
ក្រសួងការពារជាតិចិន បានប្រកាសឱ្យដឹងថា សមយុទ្ធយោធា Joint Sea-2025 បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើដែនទឹក ក្បែរទីក្រុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៉ី ហើយនឹងមានរយៈពេលសរុប៣ថ្ងៃ។ អំឡុងសមយុទ្ធ ភាគីទាំងពីរ នឹងរួមគ្នាហ្វឹកហាត់លើប្រតិបត្តិការជួយសង្រ្គោះករណីលិចនាវាមុជទឹក ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ប្រតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 11:07 AM, ចំនួនអ្នកអានៈ​ 119ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 11:04 AM, ចំនួនអ្នកអានៈ​ 129ដង
កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southamspanton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។ Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 10:58 AM, ចំនួនអ្នកអានៈ​ 132ដង
រាជធានីភ្នំពេញ៖លោក លឹម សុខសុផៃ នាយកស្ដីទីផ្នែកបច្ចេកទេសធនាគាររីង ដែលជាអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាមួយ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីករណី ដែលជនល្មើសច្រើនតែបោកបញ្ឆោត ជនរងគ្រោះតាមប្រព័ន្ធអ៉ីធើណិត ដោយប្រើប្រាស់សេវាគ្រឹះស្ថានហិរញ្ញវត្ថុ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុង​ឱកាសដែលលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 10:51 AM, ចំនួនអ្នកអានៈ​ 115ដង
កាសែតមីយ៉ាន់ម៉ា Myanmar Alinn បានឱ្យដឹងថា ក្នុងសំណុំរឿងមួយ មនុស្ស៥នាក់ រួមមានជនជាតិចិន២នាក់ ត្រូវបានផ្តន្ទាទោសដោយតុលាការយោធា នៅទីក្រុង Yangon។ ពួកគេត្រូវបានរកឃើញមានទោស ក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្ស សម្រាប់ការផលិតវីដេអូអាសអាភាស ពាក់ព័ន្ធជនជាតិមីយ៉ាន់ម៉ា៦នាក់ ហើយលក់វីដេអូទាំងនោះ តាមអនឡាញ។ កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 247ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ​ 286ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ​ 252ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។ របៀបវារៈទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ​ 285ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ​ 268ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ​ 265ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ​ 265ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2216 នាក់
ម្សិលមិញ : 7879 នាក់
សរុបទាំងអស់ : 9366362 នាក់