អ្នកតាមដានសង្គមបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងនៅកម្ពុជា |
|
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 2337ដង |
|
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើឲ្យចិនចាប់អារម្មណ៍កម្ពុជា នៅឆ្នាំ២០២៥នេះ។ ទី១ ការអញ្ជើញទស្សនកិច្ចមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ស៊ី ដែលភាគីទាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា «ការកសាងសហគមន៍រួមវាសនា កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» និងទី២ ការណ៍ដែលកម្ពុជានឹង ដាក់សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឲ្យភ្ញៀវទេសចរចិន ចាប់អារម្មណ៍កម្ពុជាខ្លាំង។
លោកបន្ថែមថា ៖ “ កម្ពុជា និងចិនមានមិត្តភាពយូរឆ្នាំ គឺប្រមាណ ២ពាន់ឆ្នាំហើយ តាំងពីជំនាន់នគរទាំង៣ និងនគរភ្នំ ពោលគឺមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ខ្លាំងក្លា។ អីចឹង ការបង្កើត «ឆ្នាំទេសចរណ៍» គឺជាភស្តុតាងនៃកិច្ចសហការនេះ។ ចិន និងកម្ពុជា ជាពិសេសភាគីចិនផ្ទាល់ សូម្បីតែឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងស្ថាប័នព័ត៌មានចិន បានខិតខំផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាឲ្យប្រជាជនចិនបានស្គាល់ដែរ។”
លោកបន្តថា ចិនគឺជាប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ និងប្រវត្តិសាស្ត្រ។ រីឯកម្ពុជាមានសម្បត្តិដ៏ល្អបំផុត ដូចជាប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនទៀត ដែលអាចទាក់ទាញទេសចរចិនបានយ៉ាងខ្លាំង។ ការផ្តល់សេវាជាភាសាចិន (រួមមានស្លាកសញ្ញា មគ្គុទេសក៍ទេសចរ និងបញ្ជីម្ហូបអាហារ) ការទទួលទូទាត់តាមកម្មវិធីចិន Alipay, WeChat Pay និងការផ្តល់ទិដ្ឋការឆ្លងដែនងាយស្រួលជាដើម។ មានបណ្តាញជើងយន្តហោះច្រើន ហោះចេញពីចិនមកសៀមរាប ព្រះសីហនុ និងភ្នំពេញ ដែលកំពុងត្រូវបានបង្កើនឡើងវិញ។ ការវិនិយោគក្នុងផ្នែកសណ្ឋាគារ និងសេវាទេសចរណ៍របស់កម្ពុជា ក៏កំពុងរីកចម្រើនផងដែរ។
លោកបញ្ជាក់ថា៖ “ ដូចយើងដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក។ នៅមុនកូវីដ-១៩ ទេសចរចិនគឺជាក្រុមដ៏ខ្លាំងមួយនៅកម្ពុជា។ នៅឆ្នាំ២០២៥នេះ ខណៈស្ថានភាពសេដ្ឋកិច្ច និងការធ្វើដំណើរត្រឡប់មកវិញ កម្ពុជាមានឱកាសមាសក្នុងការទាក់ទាញពួកគេវិញ។ អីចឹងច្បាស់ណាស់ កម្ពុជាបានត្រៀមខ្លួន ដើម្បីទទួលយកទេសចរចិន តាមយុទ្ធនាការផ្សេងៗ។ ”
ក្នុងនោះដែរ លោក កែវ ពិសិដ្ឋ បានលើកពីយុទ្ធនាការផ្សព្វផ្សាយ (Promotional Campaigns) ដែលជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចរចិន ឲ្យមកកម្ពុជាឆ្នាំ២០២៥ ដែលបានអនុវត្តការផ្សព្វផ្សាយតាមវិធីសាស្ត្រនានាដូចជា៖ ១៖ កម្ពុជាប្រើ WeChat, Weibo, Douyin និង TikTok ជាដើម ដើម្បីផ្សព្វផ្សាយវីដេអូ និងរូបភាពអំពីសម្បត្តិទេសចរណ៍កម្ពុជា។ ការបង្កើតគណនីផ្លូវការរបស់ក្រសួងទេសចរណ៍ ឬភ្នាក់ងារងារសាធារណៈ ដើម្បីបន្តការផ្សព្វផ្សាយជាប្រចាំ។ ការជ្រើសយក អ្នកមានឥទ្ធិពល (influencers) ចិន ដែលធ្លាប់ធ្វើដំណើរមកកម្ពុជា ឬមានអ្នកតាមច្រើន ដើម្បីបង្ហាញបទពិសោធន៍ខ្លួន ជាភាសាចិនផងដែរ។ អីចឹង ដូចថ្មីៗនេះ យើងឃើញរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបនឹងអ្នកមានឥទ្ធិពលចិនហើយ។ ២៖ ការចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសចិន ( China International Travel Mart)។ ការរៀបចំកម្មវិធី «ផ្លូវទេសចរកម្ពុជា “Cambodia Tourism Roadshow” » នៅទីក្រុងធំៗដូចជា បេជាំង សៀងហៃ ហុងកុង ជាដើម និងបង្កើតកម្មវិធីផ្សព្វផ្សាយរួម (Joint Marketing Campaign) ជាមួយអង្គភាពទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរនៅទីនោះ។ ទាំងអស់នេះ សុទ្ធតែរុញចិត្តចិនចង់មកលេងកម្ពុជា។៣៖ ការផ្សព្វផ្សាយតាមទូរទស្សន៍ ក្នុងយន្តហោះ និងគេហទំព័រអាកាសចរណ៍ចិន រួមមាន China Southern, China Eastern, Spring Airlines ជាដើម។
ការបង្កើតកញ្ចប់ទេសចរណ៍ពិសេស ជាមួយក្រុមហ៊ុនទេសចរចិន ដោយរួមបញ្ចូលកម្មវិធី «ទស្សនាកម្ពុជាឆ្នាំ២០២៥ “Visit Cambodia Year 2025” ផងដែរ» និង៤៖ ការបង្កើតវីដេអូប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងទេសភាពធម្មជាតិជាភាសាចិន ការបោះពុម្ពបណ្ណសារ ឯកសារ ប័ណ្ណឯកស្សិនភាគ (brochure) និងគេហទំព័រព័ត៌មានទេសចរណ៍ជាភាសាចិន ព្រមទាំងការអភិវឌ្ឍកម្មវិធីស្មាតហ្វូន ឬបណ្តាញព័ត៌មានបកប្រែភាសាចិនសម្រាប់ទេសចរ ជាដើម។ យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕
វិទ្យុមិត្តភាពកម្ពុជាចិន

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:49 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖នេះបើតាមការឲ្យដឹងពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា ការដឹកនាំអនុព័ន្ធយោធានៅកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:40 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា បានធ្វើដំណើរមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួបប្រជុំជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីពិភាក្សាលើការងារសំដៅសម្របសម្រួលការអនុវត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:35 PM, ចំនួនអ្នកអានៈ 27ដង
ព្យុះបានប៉ះពាល់ដល់ប្រជាជនជិត ១៥ ០០០គ្រួសារ ខូចខាតផ្ទះជាង ២ ២០០ខ្នង និងបង្ករការបំផ្លិចបំផ្លាញខ្លាំង។ អ្នកស្លាប់ទាំងនោះរួមមានមនុស្សម្នាក់នៅខេត្ត Xieng Khouang និង៣នាក់នៅខេត្ត Luang Prabang ។ អាជ្ញាធរខេត្ត Houaspanhanh កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៤នាក់ ខណៈ៦នាក់ផ្សេងទៀតរងរបួស។
ព្យុះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:30 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖អ្នករត់ជាតិ និងអន្ដរជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះថា «ដោយសារមានការសូមសំណូមពរពីមតិមហាជនជាច្រើន បានសូមឲ្យលើកពេលមួយរយៈសិន ដោយសារស្ថានការណ៍មិនទាន់មានភាពច្បាស់លាស់នៅឡើយ ។ ដូចនេះ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចក្រភពអង្គរ លើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:21 PM, ចំនួនអ្នកអានៈ 27ដង
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 08:06 PM, ចំនួនអ្នកអានៈ 97ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:59 PM, ចំនួនអ្នកអានៈ 102ដង
ម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:54 PM, ចំនួនអ្នកអានៈ 90ដង
ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមសមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានភាពស្ងប់ស្ងាត់ តែមួយសន្ទុះធំលឺសំលេងផ្លោងមួយៗ។
សូមជំរាបថា នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:40 PM, ចំនួនអ្នកអានៈ 102ដង
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា គិតត្រឹមម៉ោង១១៖៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជននានា បានចំនួន៦៥០,៤៣៤,៧៣០រៀល និង១៦២,៨០៦,០០ដុល្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:10 PM, ចំនួនអ្នកអានៈ 108ដង
មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 07:06 PM, ចំនួនអ្នកអានៈ 96ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះតទៅ គឺជាលទ្ធផលដ៏ត្រចះត្រចង់ ហើយកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។
តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ 340ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ 355ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ 370ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។
បើតាមសេចក្ដីរាយការណ៍ពីសមរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ 328ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ
 ព័ត៌មានលម្អិត
|
|
|