គម្រោងបន្ថែម AI ចូលទៅកន្លែងរុករក Safari របស់ក្រុមហ៊ុន Apple ហាក់វាយប្រហារខ្លាំងដល់ Google
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ 255ដង
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Apple។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុន ដោយសារតែអ្នកប្រើប្រាស់ងាកទៅរក AI កាន់តែខ្លាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.១%ផងដែរ ។ ងាកមកក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានបន្តមើលឃើញកំណើននៃចំនួនសំណួរស្វែងរកសរុបរួមទាំង «សំណួរសរុបដែលមកពីឧបករណ៍ និងវេទិការបស់ក្រុមហ៊ុន Apple»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្លុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានសរសេរថា «មនុស្សកំពុងមើលឃើញថា Google Search មានប្រយោជន៍ជាង នៅពេលពួកគេមានសំណួរនានា ហើយពួកគេកំពុងចូលប្រើវាសម្រាប់អ្វីថ្មី និងតាមរបៀបថ្មី»។ Google បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​នៃ​ការ​ស្វែងរក​ដោយ​សំឡេង និង​រូបភាព​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​កើន​ឡើង​បរិមាណ​ការ​ស្វែងរក​សរុប។ ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការបន្ថែមជម្រើសស្វែងរកដែលដំណើរការដោយ AI ទៅក្នុងកម្មវិធីរុករក Safari ត្រូវបានគេមើលឃើញថាប្រៀបបានជាបញ្ហាដ៏ធំមួយចំពោះ Google ដែលអាជីវកម្មផ្សាយពាណិជ្ជកម្មរកកម្រៃបានពឹងផ្អែកយ៉ាងខ្លាំងលើអតិថិជន iPhone តាមរយៈការប្រើ Goolge Search។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Goolge បានធ្លាក់ចុះ ៧.៣% ភ្លាមៗ និងខាតបង់ប្រាក់អស់ប្រហែល១៥០ពាន់លានដុល្លារពីតម្លៃទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសភា ឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក្តី ការអត្ថាធិប្បាយរបស់នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ខាងលើ បានបង្ហាញថាការផ្លាស់ប្តូរនៅក្នុងកម្មវិធីការស្វែងរករបស់ Apple ទំនងជាកំពុងដំណើរការ ដែលជាការគំរាមកំហែងដល់អាជីវកម្មស្វែងរកដ៏លេចធ្លោរបស់ Google។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា Google គឺជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ Apple។ ខណៈកន្លងទៅតាមរយៈមុខងារស្វែងរកនេះ Google បង់ប្រាក់ឱ្យក្រុមហ៊ុនផលិត Apple ប្រហែល ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬប្រហែល ៣៦% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើកម្មវិធីរុករក Safari ។ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយនៅក្នុងការផ្តល់សក្ខីកម្មមួយកាលពីខែមុនថា Google សង្ឃឹមថានឹងចុះកិច្ចព្រមព្រៀងជាមួយ Apple នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបញ្ចូលបច្ចេកវិទ្យា Gemini AI របស់ខ្លួននៅលើទូរស័ព្ទថ្មី។ Bloomberg បានរាយការណ៍ថា លោក Cue នាយកជាន់ខ្ពស់របស់ Apple កាលពីថ្ងៃពុធក៏បាននិយាយថា ក្រុមហ៊ុននឹងបន្ថែមមុខងារស្វែងរកដំណើរការដោយ AI រួមទាំង OpenAI និង Perplexity AI ជាជម្រើសស្វែងរកនាពេលអនាគត។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-06-2025, 11:59 AM, ចំនួនអ្នកអានៈ​ 184ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានអះអាងថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:22 AM, ចំនួនអ្នកអានៈ​ 165ដង
រាជធានីភ្នំពេញ៖ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2025, 11:00 AM, ចំនួនអ្នកអានៈ​ 129ដង
លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:44 PM, ចំនួនអ្នកអានៈ​ 180ដង
ទោះបីជាសភាបានអនុម័តក៏ដោយ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយថាតើត្រូវបិទច្រកសមុទ្រនេះឬយ៉ាងណា គឺស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។សភាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:42 PM, ចំនួនអ្នកអានៈ​ 179ដង
ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:40 PM, ចំនួនអ្នកអានៈ​ 174ដង
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានថ្លែងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:39 PM, ចំនួនអ្នកអានៈ​ 250ដង
រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:36 PM, ចំនួនអ្នកអានៈ​ 252ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:34 PM, ចំនួនអ្នកអានៈ​ 177ដង
ក្រសួងការបរទេសរុស្ស៊ី បានហៅការវាយប្រហារនេះថាជា «គ្មានការទទួលខុសត្រូវ» និងជា «ការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ ចំណែក លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ថែមការរិះគន់ផ្ទាល់ខ្លួនលើ Telegram ថា «លោក ត្រាំ ដែលចូលកាន់តំណែងក្នុងនាមជាអ្នកបង្កើតសន្តិភាព បានចាប់ផ្តើមសង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:33 PM, ចំនួនអ្នកអានៈ​ 204ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:30 PM, ចំនួនអ្នកអានៈ​ 178ដង
ការអត្ថាធិប្បាយរបស់លោក Guterres បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហាររបស់អាមេរិកបាន «បំផ្លាញទាំងស្រុង» នូវទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីនៅអ៊ីរ៉ង់ គឺ Fordow, Isfahan និង Natanz។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអាទិត្យនេះ បានសម្តែង «ការព្រួយបារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:29 PM, ចំនួនអ្នកអានៈ​ 182ដង
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅជិតទីក្រុង Bushehr ភាគខាងត្បូង ដែលជាទីតាំងរបស់រោងចក្រថាមពលនុយក្លេអ៊ែរមួយ និងនៅក្នុងខេត្ត Yazd ភាគកណ្តាល។ ព័ត៌មានលម្អិតអំពីការខូចខាត ឬអ្នករងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើនកន្លែងបន្ថែមទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:24 PM, ចំនួនអ្នកអានៈ​ 174ដង
រាជធានីភ្នំពេញ៖លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលាពិគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:19 PM, ចំនួនអ្នកអានៈ​ 155ដង
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ​កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:16 PM, ចំនួនអ្នកអានៈ​ 152ដង
នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួន​របស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2210 នាក់
ម្សិលមិញ : 14381 នាក់
សរុបទាំងអស់ : 8892030 នាក់