រកឃើញអ្នកទទួលបានជ័យលាភីចំនួន​ ៣រូប​ហើយ!​មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 3316ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។ លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។ លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។ លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 07:49 PM, ចំនួនអ្នកអានៈ​ 38ដង
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ​ 89ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ​ 106ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយ​វានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ​ 97ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេ​បានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:37 PM, ចំនួនអ្នកអានៈ​ 113ដង
នេះមានន័យថា Chelsea គឺជាប្រភពនៃការបណ្តុះបណ្តាលយុវជនថ្នាលដ៏មានឥទ្ធិពលមួយ ក្នុងចំណោមក្លិបដទៃរបស់អង់គ្លេស ដែលមានទីលានហ្វឹកហាត់នៅឯ Surrey។ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រុមបាល់ទាត់អាជីពតោខៀវ Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករចេញពីយុវជនថ្នាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តួយ៉ាង ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:10 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 85ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បានបន្ថែមទៀតថា «រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសជិតខាងដែលមានព្រំដែន​នៅជាប់គ្នា ដូច្នេះវាគឺជារឿងសមហេតុផលណាស់ ដែលប្រតិភូយើងគ្រាន់តែត្រូវជិះយន្តហោះឆ្លងច្រកសមុទ្រ Bering ហើយកិច្ចប្រជុំដ៏សំខាន់ និងគ្រប់គ្រាទន្ទឹងរង់ចាំយ៉ាងអន្ទះសារវាងមេដឹកនាំនៃប្រទេសទាំងពីរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ​ 151ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:43 AM, ចំនួនអ្នកអានៈ​ 131ដង
រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះមកសួរសុខទុក្ខកងទ័ពរងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនបន្តមកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមបណ្ដាមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ។ ក្នុងនោះមានមន្ទីរពេទ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:39 AM, ចំនួនអ្នកអានៈ​ 143ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:33 AM, ចំនួនអ្នកអានៈ​ 123ដង
យោងតាមប្រភពដដែលនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងប្រកាសពីការទិញអាវុធមួយចំនួន ក៏ត្រូវបានលប់ចោលផងដែរ។ ឥណ្ឌាបានផ្អាកផែនការទិញអាវុធ និងយន្តហោះថ្មីៗពីសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីឥណ្ឌាបីរូបដែលដឹងពីបញ្ហានេះ ហើយវាគឺជាសញ្ញាណជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:30 AM, ចំនួនអ្នកអានៈ​ 138ដង
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ ដើម្បីឱ្យយោធា «គ្រប់គ្រង» ទីក្រុងហ្គាហ្សា។ លោក Guo បានបញ្ជាក់ដូច្នេះថា «ហ្គាហ្សាជាទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន និងជាផ្នែកមួយដែលមិនអាចបំបែកបានពីប៉ាឡេស្ទីន»។ អ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-08-2025, 06:16 PM, ចំនួនអ្នកអានៈ​ 212ដង
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Grouspan ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ FTB នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 544 នាក់
ម្សិលមិញ : 14594 នាក់
សរុបទាំងអស់ : 9446305 នាក់