រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញធ្វើបាឋកថាស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
ចុះថ្ងៃទី: 11-04-2025, 10:51 AM, ចំនួនអ្នកអានៈ 1582ដង
រាជធានីភ្នំពេញ:បាឋកថាស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ធ្វើឡើងក្នុងគោលបំណងជ្រាបកាន់តែច្បាស់អំពី មូលដ្ឋានគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា សមត្ថកិច្ចក្រសួងទេសចរណ៍, យុទ្ធនាការ និង ព្រឹត្តិការណ៍សំខាន់ៗក្នុងវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើបាឋកថាស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជូនលោកឧត្តមសេនីយ៍, វរសេនីយ៍, លោក លោកស្រី សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និង ប្អូនៗជាសិស្ស និងនិស្សិតទាំងអស់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងពិធីដ៏ពិសេសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កត្តាចំនួន ៤ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនោះរួមមាន ១៖ កត្តាសុខសន្តិភាព ដែលជាការបន្តថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានរក្សា ការពារយ៉ាងគត់មត់ ជាពិសេសបើគ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ២៖ កត្តាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ៣៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់រៀលមានស្ថិរភាព អត្រាអតិផរណា មានកម្រិតទាប ៤៖ កត្តាសាមគ្គីភាពផ្ទៃក្នុង ជាកត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្ម។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង និងបានដាក់ចេញនូវទិសស្លោកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។ បើតាមការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប៉ិនប្រសប់ដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ និងបានដាក់ចេញនូវទិសស្លោកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀតគឺ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។ ជាពិសេស លោក ហួត ហាក់ ក៏បានដាក់ចេញនូវទិសស្លោកសម្រាប់មហាគ្រួសារវិស័យទេសចរណ៍ទាំងមូលផងដែរគឺ «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ​ 0ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ​ 15ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:29 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយ និងសូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។ នាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:54 AM, ចំនួនអ្នកអានៈ​ 12ដង
នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។ អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 11:48 AM, ចំនួនអ្នកអានៈ​ 16ដង
មូលហេតុនៃការរំខានត្រូវបានរកឃើញថា មកពីបញ្ហាផ្ទៃក្នុងនៃ Software ដែលគ្រប់គ្រងបណ្តាញស្នូល។ ក្រុមវិស្វកររបស់ Starlink លោក Michael Nicolls បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតដើម្បីច្បាស់លាស់នូវគ្រោះថ្នាក់នេះ និងប្តេជ្ញាដោះស្រាយបញ្ហា។ ងាកមក លោក Elon Musk បានសុំអភ័យទោសតាមបណ្តាញ X (Twitter) បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ​ 76ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN)​ បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 61ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។ លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 85ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:45 PM, ចំនួនអ្នកអានៈ​ 75ដង
ខេត្តឧត្តរមានជ័យ៖ដ្រូនស៊ើបការណ៍របស់ថៃជាច្រើនគ្រឿង បានហោះចូលដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៥៖១៤នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ តែត្រូវបានកម្លាំងកងទ័ពរបស់កម្ពុជាបាញ់កម្ទេចចោល។ នៅសមរភូមិមុខ បានបញ្ជាក់ថា ក្រោយឃើញដ្រូនរបស់ថៃហោះចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រក្រុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 274ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន», សម្តេចមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ ! ខាងក្រោម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9702 នាក់
ម្សិលមិញ : 16205 នាក់
សរុបទាំងអស់ : 9278194 នាក់