សហព័ន្ធឧស្សាហកម្មថៃ ព្រមានថា វិបត្តិនយោបាយថ្មីទាក់ទងនឹងការបែកធ្លាយឃ្លីបសំឡេង អាចធ្វើឲ្យសេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះ
ចុះថ្ងៃទី: 19-06-2025, 09:04 PM, ចំនួនអ្នកអានៈ 305ដង
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រី លោកស្រី ផែទងធាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាហេតុការណ៍មួយបានធ្វើឲ្យរង្គោះរង្គើទំនុកចិត្តសាធារណៈ និងបង្កើនភាពតានតឹងផ្នែកនយោបាយ។ ស្ថានការណ៍បានកើនឡើងបន្ថែមទៀត បន្ទាប់ពីគណបក្ស Bhumjaithai បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយលើកឡើងថា ការសន្ទនាតាមទូរស័ព្ទនោះបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ថៃ។ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពនយោបាយនៅក្នុងប្រទេស ដោយព្រមានថា វិបត្តិនេះអាចធ្វើឲ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ថៃកាន់តែចុះខ្សោយបន្ថែមទៀត នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ លោក Kriengkrai Thiennukul ប្រធាន FTI បានប្រាប់កាសែត Thansettakij ថា ហេតុការណ៍នេះតំណាងឲ្យ «ហានិភ័យក្នុងស្រុកថ្មីមួយ» សម្រាប់សេដ្ឋកិច្ចថៃ ដែលបន្ថែមទៅលើសម្ពាធដែលមានស្រាប់ ដូចជាជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា។ បន្ថែមពីលើភាពមិនច្បាស់លាស់នេះ គឺការខ្វះភាពច្បាស់លាស់លើលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិក ជាពិសេសទាក់ទងនឹងពន្ធគយ។ លោក Kriengkrai បានព្រមានថា ប្រសិនបើលក្ខខណ្ឌចុងក្រោយមិនអំណោយផលដល់ប្រទេសថៃ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញ និងទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុះបន្ថែមទៀតនៅឆមាសទីពីរនៃឆ្នាំនេះ។ គួរបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងវិបត្តិនយោបាយក្នុងស្រុក និងសម្ពាធសេដ្ឋកិច្ចពីខាងក្រៅ កំពុងបង្កើតជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលថៃ និងស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-06-2025, 01:47 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ លោក ហួត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:44 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ ទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:41 PM, ចំនួនអ្នកអានៈ​ 29ដង
លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់... ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:02 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តតាកែវនាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ លោក វ៉ី សំណាង អភិបាលខេត្តតាកែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:57 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:51 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញដឹកនាំគណៈប្រតិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 29ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan»។ សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 32ដង
អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 313ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:21 AM, ចំនួនអ្នកអានៈ​ 233ដង
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានឱកាសសម្រាប់ការចរចា» ជាមួយសហរដ្ឋអាមេរិកទេ «រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់»។ ទោះជាយ៉ាងនេះក្ដី លោកនៅតែគ្រោងជួបជាមួយសមភាគីអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅទីក្រុងហ្សឺណែវ ដើម្បីស្ដាប់ពីគោលជំហររបស់ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:19 AM, ចំនួនអ្នកអានៈ​ 296ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 273ដង
រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានបញ្ជាក់ថា ប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំអោយទៅធ្វើការអោយពួកក្រុម Cybercrime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណប្លាទីន។ លោកបានបង្ហោះការបញ្ជាក់បែបនេះ ដោយយោងតាមការចេញផ្សាយរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:41 PM, ចំនួនអ្នកអានៈ​ 261ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:21 PM, ចំនួនអ្នកអានៈ​ 208ដង
ខេត្តព្រះវិហារ)៖ពិធីនាឱកាសនេះមានការទទួលពី ​នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។បន្ទាប់ពីចប់កម្មវិធីឧបត្ថម្ភជូននាយទាហាន និងកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ លោក ស៊ុន ចាន់ថុល ឧបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ​ 200ដង
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា​​ ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង​កម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​ ដែលជាផ្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9293 នាក់
ម្សិលមិញ : 15705 នាក់
សរុបទាំងអស់ : 8872756 នាក់