Apple ប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យជាង ៥៨០ លានដុល្លារពីសហភាពអឺរ៉ុប
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ 1295ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ App Store គឺបានបំពានច្បាប់ខាងលើ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យចំនួន ៥០០ លានអឺរ៉ូ (ប្រហែល ៥៨៧ លានដុល្លារ) ដែលត្រូវបានពិន័យដោយនិយតករសហភាពអឺរ៉ុប (EU) ទៅកាន់តុលាការកំពូលទី២។ ការផាកពិន័យនេះ គឺដោយសារ Apple ត្រូវបានចោទប្រកាន់ថា បានរំលោភលើច្បាប់ទីផ្សារឌីជីថល (Digital Markets Act) ដែលមានគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Big Tech)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមហ៊ុន Apple ដែលធ្លាប់បានបញ្ជាក់រួចមកហើយថា ខ្លួននឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់ បានដាក់ពាក្យបណ្ដឹងរបស់ខ្លួននៅថ្ងៃចន្ទ ដែលជាថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យបណ្ដឹង។ ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ យើងបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ ពីព្រោះយើងជឿថាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប – និងការផាកពិន័យដែលមិនធ្លាប់មានពីមុនមកនេះ – គឺហួសពីអ្វីដែលច្បាប់តម្រូវ»។ ក្រុមហ៊ុនបន្តទៀតថា៖ «ដូចដែលការប្ដឹងឧទ្ធរណ៍របស់យើងនឹងបង្ហាញ គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងមានផលអាក្រក់សម្រាប់អ្នកប្រើប្រាស់។ យើងបានអនុវត្តរឿងនេះដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃ ហើយនឹងចែករំលែកការពិតជាមួយតុលាការ»។ ក្រុមហ៊ុន Apple បានអះអាងថា៖ «គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងអាក្រក់សម្រាប់អ្នកប្រើប្រាស់»។ គួរជម្រាបថា កាលពីខែមុន Apple បានកែសម្រួលច្បាប់ App Store របស់ខ្លួនដើម្បីអនុលោមតាមបទបញ្ជារបស់ EU ក្នុងការលុបចោលការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់ខ្លួនលើអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃចំនួន ៥% នៃប្រាក់ចំណូលជាមធ្យមទូទាំងពិភពលោករបស់ខ្លួន ឬប្រហែល ៥០ លានអឺរ៉ូក្នុងមួយថ្ងៃ។ អាជ្ញាធរប្រកួតប្រជែងរបស់ EU កំពុងស្វែងរកមតិកែលម្អពីអ្នកអភិវឌ្ឍន៍កម្មវិធី មុននឹងសម្រេចចិត្តថាតើត្រូវទទួលយកការផ្លាស់ប្តូរទាំងនេះ ឬទាមទារបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-08-2025, 03:31 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់លោកវរៈសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 03:26 PM, ចំនួនអ្នកអានៈ​ 21ដង
សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។ សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 03:20 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស រួមមាន៖ អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ វៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចុះទៅកាន់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 03:12 PM, ចំនួនអ្នកអានៈ​ 21ដង
កាលពីថ្ងៃសុក្រកន្លងទៅ ការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលបានអនុម័តលើផែនការរបស់លោក Netanyahu ដើម្បីអនុញ្ញាតឱ្យ យោធាអ៉ីស្រាអែលចូលគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ជាមួយការចាប់ផ្ដើមដំណាក់កាលទី១ គឺដណ្ដើមគ្រប់គ្រង Gaza City នៅក្រោមការពង្រីកប្រតិបត្តិការយោធាមួយ បើទោះជាមាន ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:11 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:08 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:06 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:00 AM, ចំនួនអ្នកអានៈ​ 35ដង
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងខិតជិតទៅរក កិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 10:55 AM, ចំនួនអ្នកអានៈ​ 24ដង
នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ​ 93ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ​ 94ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 07:49 PM, ចំនួនអ្នកអានៈ​ 95ដង
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ​ 160ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ​ 186ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយ​វានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ​ 181ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេ​បានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8988 នាក់
ម្សិលមិញ : 14594 នាក់
សរុបទាំងអស់ : 9454749 នាក់