សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនលក់ដី លក់ប្រាសាទឡើយ, សូមពលរដ្ឋជឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ 324ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា បញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយដោយភាពអត់ធ្មត់ និងច្បាស់លាស់ ហើយរាជរដ្ឋាភិបាល មិនបានលក់ទឹកដី ឬលក់ប្រាសាទខ្មែរឲ្យបរទេសណាមួយឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអំពាវនាវឲ្យមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបន្ដជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាមិនបានលក់ដី លក់ប្រាសាទឲ្យអ្នកណាទេ នៅពេលរាជរដ្ឋាភិបាល និងសម្ដេចតេជោ ហ៊ុន សែន មិនទាន់ឆ្លើយតប (បញ្ហាព្រំដែនជាមួយថៃ) គេនាំគ្នាចោទថា ត្រកូល ហ៊ុន ទាំងឪទាំងកូនលក់ដីឲ្យគេហើយ។ ការធ្វើសកម្មភាពនយោបាយមិនចាំបាច់លោតច្រឡោតនោះទេ ការធានាភាពម្ចាស់ការណ៍ និងច្បាស់លាស់ [...] សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មន្ដ្រីរាជការទាំងអស់ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាលំបាកមួយនេះ ធ្វើយ៉ាងណាការពារបូរណភាពទឹកដីរបស់យើង និងឧត្តមប្រយោជន៍ និងប្រជាជនរបស់យើងសូមបន្ដជឿទុកចិត្ត»។ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ចំពោះហេតុផលមួយចំនួនដែលកម្ពុជា មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះការគំរាមកំហែង និងការប្រមាថរបស់ក្រុមយោធាថៃ លើភាពតានតឹងដាក់គ្នាក្នុងបញ្ហាព្រំដែន ដើម្បីសិក្សាឲ្យបានម្មត់ចត់ និងច្បាស់លាស់។ ជាក់ស្ដែង ចំពោះការគំរាមលើបញ្ហាកាត់ផ្ដាច់ភ្លើង និងប្រព័ន្ធអ៉ីនធ័រណេត រាជរដ្ឋាភិបាលកម្ពុជា មិនតបតឡើយ ប៉ុន្ដែដាក់ចេញវិធានការបន្ទាន់ ក្នុងការកាត់ផ្ដាច់ពីថៃដោយខ្លួនឯង ហើយងាកមកផ្គត់ផ្គង់បណ្ដារបស់ជាតិវិញ។ ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ត្រូវកសាងធនធានមនុស្ស កសាងធនធានរបស់ជាតិលើគ្រប់វិស័យ ដើម្បីមានលទ្ធភាពម្ចាស់ការណ៍ ហើយធានាឯករាជ្យភាពរបស់ជាតិ ដើម្បីបញ្ឈប់រាល់ការគំរាមកំហែង និងប្រមាថពីបរទេសណាមួយលើជាតិ និងប្រជាជនកម្ពុជាទាំងមូល។ សម្ដេចបន្ដថា ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល គឺមានភាពចាស់ទុំច្បាស់លាស់ មិនរេតាមខ្យល់ដូចចុងស្រល់នោះឡើយ ដូច្នប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-06-2025, 01:47 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ លោក ហួត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:44 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ ទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:41 PM, ចំនួនអ្នកអានៈ​ 11ដង
លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់... ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:02 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តតាកែវនាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ លោក វ៉ី សំណាង អភិបាលខេត្តតាកែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:57 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:51 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញដឹកនាំគណៈប្រតិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 19ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan»។ សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 21ដង
អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 313ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:21 AM, ចំនួនអ្នកអានៈ​ 231ដង
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានឱកាសសម្រាប់ការចរចា» ជាមួយសហរដ្ឋអាមេរិកទេ «រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់»។ ទោះជាយ៉ាងនេះក្ដី លោកនៅតែគ្រោងជួបជាមួយសមភាគីអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅទីក្រុងហ្សឺណែវ ដើម្បីស្ដាប់ពីគោលជំហររបស់ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:19 AM, ចំនួនអ្នកអានៈ​ 294ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 271ដង
រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានបញ្ជាក់ថា ប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំអោយទៅធ្វើការអោយពួកក្រុម Cybercrime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណប្លាទីន។ លោកបានបង្ហោះការបញ្ជាក់បែបនេះ ដោយយោងតាមការចេញផ្សាយរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:41 PM, ចំនួនអ្នកអានៈ​ 255ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:21 PM, ចំនួនអ្នកអានៈ​ 205ដង
ខេត្តព្រះវិហារ)៖ពិធីនាឱកាសនេះមានការទទួលពី ​នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។បន្ទាប់ពីចប់កម្មវិធីឧបត្ថម្ភជូននាយទាហាន និងកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ លោក ស៊ុន ចាន់ថុល ឧបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ​ 196ដង
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា​​ ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង​កម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​ ដែលជាផ្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6887 នាក់
ម្សិលមិញ : 15705 នាក់
សរុបទាំងអស់ : 8870350 នាក់