ធនាគារ «ABA» ពង្រឹងភាពឈានមុខនៅលើទីផ្សារ ជាមួយលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៤
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ 2058ដង
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។ ធនាគារ ABA ជាថ្មីម្ដងទៀត បានបន្តនាំមុខក្នុងទីផ្សារក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំ សម្រាប់ឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់ សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន ១០% សម្រេចឈានដល់ ៨.៦ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធន កាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដើមទុនជំរុញការវិនិយោគនៅពេលអនាគត៖ វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០២៤នោះគឺ ការបន្ថែមដើមទុនចំនួន ២២០លានដុល្លារអាមេរិក ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣០% ធៀបនឹងឆ្នាំមុន។ ដើមទុននេះនឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួន នៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។ ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន៖ ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ ១៣.៨ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន ២០% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាព ប្រកបដោយពិពិធភាព និងស្ថិរភាព។ ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព៖ ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ២០២៤ ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ ២៩៩.៦លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។ ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ៖ ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៧០លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៩មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាព ក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» រយៈពេលបួនដងជាប់ៗគ្នា។ ការពង្រីកវិសាលភាពឌីជីថល៖ នៅក្នុងឆ្នាំ២០២៤ ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និងមុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។ ជាមួយកំណើនអ្នកប្រើប្រាស់ ៣៣% និងកំណើនប្រតិបត្តិការ ៦៧% ធៀបនឹងឆ្នាំ២០២៣ ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយ នៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាពនិងងាយស្រួលជូនអ្នកប្រើប្រាស់។ ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទ ដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្ក័យបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទីបី។ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។ បន្ថែមពីលើនេះ ABA បានបន្ដចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ-គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ ការពង្រីកបណ្តាញទូលំទូលាយ៖ បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ ABA ប្រតិបត្តិសាខាសរុបចំនួន ៩៩ទីតាំងស្វ័យសេវាធនាគារ ២៤/៧ និងម៉ាស៊ីនស្វ័យសេវាលើសពី ១,៧០០ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះ ធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។ ឆ្ពោះទៅមុខ៖ ឆ្នាំ២០២៤ ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។ ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។ ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២១-២០២៣។ ធនាគារ ABA មាន ១០១សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤.៨លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 27ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:38 PM, ចំនួនអ្នកអានៈ​ 29ដង
បន្ទាយមានជ័យ៖ ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:33 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តក្រចេះ៖ ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ​ 79ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។ ខាងក្រោមជាខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 65ដង
បន្ទាយមានជ័យ៖ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:20 PM, ចំនួនអ្នកអានៈ​ 67ដង
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:19 PM, ចំនួនអ្នកអានៈ​ 58ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:16 PM, ចំនួនអ្នកអានៈ​ 57ដង
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gaspanyeong ក្នុង​ខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:09 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក គង់ អៀង ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ​ 116ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 01:36 PM, ចំនួនអ្នកអានៈ​ 93ដង
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធ​ចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 12:25 PM, ចំនួនអ្នកអានៈ​ 110ដង
មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OspanenAI។ OspanenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 12:22 PM, ចំនួនអ្នកអានៈ​ 90ដង
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ​ 79ដង
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ​ 91ដង
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9364 នាក់
ម្សិលមិញ : 9710 នាក់
សរុបទាំងអស់ : 9192021 នាក់