ក្រសួងវប្បធម៌ នឹងចាត់វិធានការលើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ |
|
ចុះថ្ងៃទី: 14-02-2025, 03:06 PM, ចំនួនអ្នកអានៈ 1305ដង |
|
នៅក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។
ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។
ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយ បញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។
«ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន»។ នេះបើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-08-2025, 06:44 AM, ចំនួនអ្នកអានៈ 11ដង
ខេត្តព្រះវិហារ៖លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនបងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 06:38 AM, ចំនួនអ្នកអានៈ 10ដង
យោងតាមសេចក្តីថ្លែងការណ៍ ប្រព័ន្ធបាញ់បង្ហោះ នឹងត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសមាសភាគផ្សេងទៀតនៃប្រព័ន្ធនេះ នឹងត្រូវបានបញ្ជូនជាបន្តបន្ទាប់ក្នុងរយៈពេលពីរទៅបីខែខាងមុខ។
ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសុក្រថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 06:36 AM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១ ខែសីហានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានចុះពិនិត្យដោយផ្ទាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានចូលរួមជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសមាជិកដទៃទៀតនៃអង្គទូត។
នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប (EU) បានសម្តែងការស្វា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 06:33 AM, ចំនួនអ្នកអានៈ 13ដង
លោក Steve Witkoff បានចុះពិនិត្យទីតាំងមួយដែលដំណើរការដោយ មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ប៉ុន្មានម៉ោងក្រោយដំណើរទស្សនកិច្ចរបស់លោក មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់នៅជិតទីតាំងមួយរបស់ក្រុមនេះ។
យោធាអ៊ីស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-07-2025, 08:32 PM, ចំនួនអ្នកអានៈ 172ដង
នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពី «អាជ្ញាបណ្ណទឹក» ជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបានរៀបចំឡើងដើម្បីគោលដៅសំខាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-07-2025, 06:19 PM, ចំនួនអ្នកអានៈ 194ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យរូបនេះ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានសង្ខេប ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-07-2025, 06:01 PM, ចំនួនអ្នកអានៈ 156ដង
លែងក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសខួប៥០ឆ្នាំ គិតចាប់តាំងពីការចុះសន្ធិសញ្ញា Helsinki Final Act ស្តីពីការគោរពព្រំប្រទល់និងបូរណភាពទឹកដី លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿថារុស្ស៉ីអាចត្រូវជំរុញឱ្យបញ្ឈប់សង្រ្គាមនេះបាន។ រុស្ស៉ីជាអ្នកចាប់ផ្តើមវា ហេតុនេះក៏អាចត្រូវជំរុញឱ្យបិទបញ្ចប់វាវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-07-2025, 06:12 PM, ចំនួនអ្នកអានៈ 485ដង
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បន្ទាប់ពីសន្និសីទមួយស្ដីពីការស្ដារឡើងវិញនូវដំណោះស្រាយរដ្ឋ២ សម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន លោក Jean-Noel Barro បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងទីក្រុងញូវយ៉ក រួមគ្នាជាមួយប្រទេសចំនួន១៤ផ្សេងទៀត បារាំង សូមអំពាវនាវជារួមថាយើងសូមបង្ហាញពីបំណងប្រាថ្នារបស់យើង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-07-2025, 06:04 PM, ចំនួនអ្នកអានៈ 468ដង
គ្រាប់បែកបង្កៃតាមផ្លូវមួយគ្រាប់បានផ្ទុះ នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ដោយបណ្ដោលឱ្យមន្ត្រីប៉ូលិស ៦នាក់ និងជនស៊ីវិលម្នាក់រងរបួស នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។
ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើកើតឡើងនៅម៉ោង ៨ព្រឹក និងមានគោលដៅលើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:49 PM, ចំនួនអ្នកអានៈ 757ដង
រាជធានីភ្នំពេញ៖នេះបើតាមការឲ្យដឹងពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា ការដឹកនាំអនុព័ន្ធយោធានៅកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:40 PM, ចំនួនអ្នកអានៈ 785ដង
រាជធានីភ្នំពេញ៖អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា បានធ្វើដំណើរមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួបប្រជុំជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីពិភាក្សាលើការងារសំដៅសម្របសម្រួលការអនុវត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:35 PM, ចំនួនអ្នកអានៈ 658ដង
ព្យុះបានប៉ះពាល់ដល់ប្រជាជនជិត ១៥ ០០០គ្រួសារ ខូចខាតផ្ទះជាង ២ ២០០ខ្នង និងបង្ករការបំផ្លិចបំផ្លាញខ្លាំង។ អ្នកស្លាប់ទាំងនោះរួមមានមនុស្សម្នាក់នៅខេត្ត Xieng Khouang និង៣នាក់នៅខេត្ត Luang Prabang ។ អាជ្ញាធរខេត្ត Houaspanhanh កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៤នាក់ ខណៈ៦នាក់ផ្សេងទៀតរងរបួស។
ព្យុះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:30 PM, ចំនួនអ្នកអានៈ 792ដង
រាជធានីភ្នំពេញ៖អ្នករត់ជាតិ និងអន្ដរជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះថា «ដោយសារមានការសូមសំណូមពរពីមតិមហាជនជាច្រើន បានសូមឲ្យលើកពេលមួយរយៈសិន ដោយសារស្ថានការណ៍មិនទាន់មានភាពច្បាស់លាស់នៅឡើយ ។ ដូចនេះ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចក្រភពអង្គរ លើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2025, 05:21 PM, ចំនួនអ្នកអានៈ 653ដង
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2025, 08:06 PM, ចំនួនអ្នកអានៈ 648ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ
 ព័ត៌មានលម្អិត
|
|
|