អាកាសចរណ៍ជាតិកម្ពុជាចុះ MoU គ្រោងទិញយន្តហោះពាណិជ្ជកម្ម C909 របស់ចិនចំនួន ២០គ្រឿង ខណៈមានផែនការទិញយន្តហោះ Boeing 737-800 MAX អាមេរិក ១០គ្រឿង
ចុះថ្ងៃទី: 11-09-2025, 03:51 PM, ចំនួនអ្នកអានៈ 171ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់ អំពីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះទេ។ តែលោកថានឹងជាផែនការសម្រាប់អនាគតរបស់ក្រុមហ៊ុន ឆ្លើយតបសម្រាប់តម្រូវការនាពេលអនាគត ហើយការទិញលក់យន្តហោះពាណិជ្ជកម្ម អាចត្រូវការពេល ក្នុងរង្វង់ពី៣ឆ្នាំ ទៅ៥ឆ្នាំយ៉ាងតិច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលប្តូរឈ្មោះមកពីក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ ដែលមានភាគហ៊ុនធំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) គ្រោងនឹងទិញយន្តហោះ ដែលផលិតដោយចិនផ្ទាល់ C909 regional ចំនួន២០គ្រឿង ក្នុងនោះ ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមការឱ្យដឹងពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះបានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍ប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។ ការទិញយន្តហោះថ្មី គឺអាស្រ័យលើតម្រូវការប្រើប្រាស់ដឹកជញ្ជូនអ្នកដំណើរ។ បើតាមអ្នកនាំពាក្យរូបនេះ ក្នុងតំបន់អាស៊ាន យន្តហោះរបស់ចិនប្រភេទ C909 កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរនៅប្រទេសឥណ្ឌូនេស៉ី ឡាវ និងវៀតណាម ហើយប្រទេសប្រុយណេ ក៏កំពុងពិចារណាប្រើប្រាស់យន្តហោះប្រភេទនេះផងដែរ។ ចំពោះកម្ពុជា ស្ថិតនៅក្នុងផែនការសម្រាប់អនាគត ហើយក៏មានផែនការទិញយន្តហោះប្រភេទ Boeing 737-800 MAX ចំនួន១០គ្រឿងពីអាមេរិកផងដែរ។ ក្នុងការចរចាទម្លាក់ពន្ធបដិកាជាមួយអាមេរិក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់អត្រាពន្ធសូន្យ ដល់ទំ​និញអាមេរិកដែលនាំចូលមកកម្ពុជា និងបានចរចាទិញយន្តហោះប្រភេទ Boeing 737-800 MAX ចំនួន ១០គ្រឿងសម្រាប់ជំហានទី១ និងមានលទ្ធភាពទិញ១០គ្រឿងទៀតនៅពេលខាងមុខ។ ជុំវិញការផ្ដួចផ្ដើម និងទំនាក់ទំនង ទិញយន្តហោះអាមេរិកនេះ ត្រូវបានលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា «ការផ្ដួចផ្ដើម និងទំនាក់ទំនង លើការទិញយន្តហោះពាណិជ្ជកម្មអាមេរិក ពីក្រុមហ៊ុន Boeing កំពុងស្ថិតក្នុងរបៀបវារៈ និងសមត្ថកិច្ចថ្នាក់ដឹកនាំ នៃក្រុមការងារពន្ធបដិកាជាមួយអាមេរិក»។ សូមជម្រាបថា នៅខែមករា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរ អ៊ែរ ទៅជាក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ជាភាសាអង់គ្លេស Air Cambodia។ ក្រុមហ៊ុននេះរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន ៣០ភាគរយ, ក្រុមហ៊ុនចិន Xing Gang Investment Group កាន់កាប់ភាគហ៊ុន ២៨ភាគរយ, ក្រុមហ៊ុន Seven Trip International ចំនួន ២៨ភាគយ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ១៤ភាគរយ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2025, 08:29 PM, ចំនួនអ្នកអានៈ​ 9ដង
លោក ត្រាំ ត្រូវបានរំពឹងថា នឹងមកដល់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក (APEC)។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានរាយការណ៍ដែរថា មន្រ្តីរបស់រដ្ឋបាលលោក ត្រាំ បានពិភាក្សាស្ងាត់ៗ​ អំពីការរៀបចំជំនួបរវាងលោកប្រធានាធិបតីអាមេរិក ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:26 PM, ចំនួនអ្នកអានៈ​ 5ដង
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Lee Hwan Ju បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ បរិយាកាសនៃជំនួបបានប្រពឹត្តដោយក្តីរីករាយ និងទទួលបាននូវលទ្ធផលការងារជាច្រើន ដោយលោក Lee បានលើកឡើងពីបរិយាកាស អំណោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:23 PM, ចំនួនអ្នកអានៈ​ 5ដង
Marcus Rashford បានបន្តថា ចំពោះការផ្លាស់ប្តូរដែលរូបលោកពិតជាត្រូវការ បន្ទាប់ពីបានចំណាយ ពេលពេញមួយអាជីពនៅក្នុងលីគប្រទេសអង់គ្លេស ។ ដ្បិតកិច្ចសន្យាជាមួយ Manchester United មានរហូតដល់ឆ្នាំ២០២៨ ។ ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Barcelona បាននិយាយថា លោកមានក្តីសង្ឃឹមថា នឹងស្នាក់នៅក្លឹបអេស្ប៉ាញនេះលើសពីរយៈពេលកិច្ចសន្យាខ្ចីជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:21 PM, ចំនួនអ្នកអានៈ​ 11ដង
នៅក្នុងឯកសារដាក់ជូនតុលាការក្នុងទីក្រុងវ៉ាស៉ីនតោន រដ្ឋអាជ្ញាបានឱ្យដឹងថា លោក Peter Williams បានលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មចំនួន ៨ ពីក្រុមហ៊ុនចំនួនពីរ ចាប់ពីខែមេសា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៥ ដោយមានចេតនាលក់ព័ត៌មានសម្ងាត់ទាំងនោះ ទៅឱ្យអ្នកទិញនៅរុស្ស៉ី។ រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់អតីតន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:18 PM, ចំនួនអ្នកអានៈ​ 6ដង
អាជីវកម្ម​​ក្រុមហ៊ុន Rosneft នៅ​អាល្លឺម៉ង់ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អាល្លឺម៉ង់ ប៉ុន្តែ​ជា​កម្មសិទ្ធិ​របស់​រុស្ស៉ី។ ក្រុមហ៊ុននេះគឺជា​អ្នកផ្គត់ផ្គង់​សំខាន់​មួយ ដែល​បញ្ជូន​ និង​ចម្រាញ់​ប្រេង​សម្រាប់ស្ថានីយ​ប្រេងឥន្ធនៈ អាកាសយានដ្ឋាន​មួយចំនួន​នៅអាល្លឺម៉ង់។ អាល្លឺម៉ង់ កំពុងស្វែងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:17 PM, ចំនួនអ្នកអានៈ​ 6ដង
ការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:09 PM, ចំនួនអ្នកអានៈ​ 10ដង
ថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:40 PM, ចំនួនអ្នកអានៈ​ 150ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នៅថ្ងៃទី២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:35 PM, ចំនួនអ្នកអានៈ​ 147ដង
កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។ កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:33 PM, ចំនួនអ្នកអានៈ​ 133ដង
ការអះអាងដូចខាងលើ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA គឺមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានប្រទះឃើញសញ្ញាកូរ៉េខាងជើង បាញ់មីស៉ីលប៉ុន្មានគ្រា ប់ចេញពីតំបន់មួយនៅភាគខាងត្បូងទីក្រុងព្យុងយ៉ាង ហើយពួកវា​ហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ទៅទិសឦសានមុនធ្លាក់ទៅលើដី។ នាថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ​ 153ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែ​បើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ​ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 138ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 146ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 137ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 124ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8429 នាក់
ម្សិលមិញ : 10338 នាក់
សរុបទាំងអស់ : 10165256 នាក់