កម្ពុជារៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ រយៈពេល៥ថ្ងៃ |
|
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ 66ដង |
|
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
លោក Tang Ke អនុប្រធានប៉ុស្តិ៍ភាពយន្តចិន បានសម្តែងភាពរីករាយ ដែលភាពយន្តចិន ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអាស៊ីកម្ពុជាលើកទី៣។ ក្នុងនាមប៉ុស្តិ៍ភាពយន្តចិន លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធីនេះ។ លោក បានបន្តថា ឥឡូវនេះវាជាវេទិកាប្រព័ន្ធផ្សព្វផ្សាយពេញលេញ សម្រាប់ខ្សែភាពយន្តចិន រួមបញ្ចូលគ្នានូវទូរទស្សន៍ ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលជាវេទិកាដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន សម្រាប់ការផ្សព្វផ្សាយវប្បធម៌ភាពយន្ត។ យើងមិនត្រឹមតែបង្ហាញភាពយន្តចិន និងបរទេសនោះទេ ប៉ុន្តែថែមទាំងជួយភាពយន្តចិនទៅកាន់ប្រទេសផ្សេងៗ និងជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិតាមរយៈខ្សែភាពយន្តផងដែរ។
មហោស្រពបានទទួលស្នាដៃភាពយន្តចូលរួមចំនួន១៥០រឿង ក្នុងនោះមានភាពយន្តខ្នាតវែងចំនួន៦០រឿង និងភាពយន្តខ្នាតខ្លីចំនួន៩០រឿង។ ក្នុងចំណោមភាពយន្តខាងលើនេះ កម្ពុជាមានស្នាដៃភាពយន្តខ្នាតវែងចំនួន០២រឿង និងភាពយន្តខ្នាតខ្លីចំនួន ១៧រឿង ចូលរួមប្រកួតប្រជែង។
គណៈកម្មការ បានជ្រើសរើសភាពយន្តខ្នាតវែង ចំនួន១០រឿង និងភាពយន្តខ្នាតខ្លីចំនួន ៥រឿង ដើម្បីចាក់បញ្ចាំងជូនទស្សនាដោយសេរី នៅរោងភាពយន្ត Fable Cinema ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងចំណោមភាពយន្តទាំងនោះ មានភាពយន្តខ្មែរខ្នាតវែងគឺរឿង «ភ្លើងឆេះក្លឹបក្រោមដី» (ផលិតកម្មអិលឌី ភីកឈរ) និងភាពយន្តឯកសារខ្នាតខ្លីមានចំណងជើង «និយាយឡើងវិញ» ក៏បានជ្រើសរើសក្នុងការចាក់បញ្ចាំងផងដែរ។
វេទិកាឧស្សាហកម្មភាពយន្ត (Film Forum) ក្រោមប្រធានបទ «ភាពយន្តអាស៊ីកំពុងឈានទៅកាន់កម្រិតថ្មីមួយគួរឱ្យកត់សម្គាល់» ដែលនឹងរៀបចំនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩ ដល់ម៉ោង១២ ថ្ងៃត្រង់ នៅរោងភាពយន្ត Fable Cinema ដោយមានវាគ្មិនកម្ពុជា និងបរទេស ៥រូប នឹងពិភាក្សាលើប្រធានបទនេះ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំរឿង អ្នកនិពន្ធ និងសិស្សនិស្សិតចំនួន ៨០នាក់។
សម្រាប់កម្មវិធីចែកពានរង្វាន់ នឹងរៀបចំនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅកោះពេជ្រ (Koh Pich City Hall)។ កម្មវិធីនេះ នឹងធ្វើការប្រគល់ពានរង្វាន់សរុបចំនួន២១ពាន ជូនផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញក្នុងវិស័យភាពយន្ត ដែលក្នុងនោះមានពានរង្វាន់សំខាន់ (Main Award) ចំនួន១៣, ពានរង្វាន់កិត្តិយស(Honor Award) ចំនួន៦ និងពានរង្វាន់លើកទឹកចិត្ត (Rise-Up Award) ចំនួន២។ កម្មវិធីនឹងគោរពស្នើសុំលោស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រគល់ពានរង្វាន់ ភាពយន្តឆ្នើម (Best Film) ជូនម្ចាស់ជ័យលាភី។
ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ ព្រមទាំងស្ថានទូតចិនប្រចាំកម្ពុជា, ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញក្នុង ឧស្សាហកម្មភាពយន្តសរុបចំនួន៥០០នាក់។
ចំពោះសមាសភាពគណៈមេប្រយោគ (ប្រធាន១រូប និងសមាជិក៤រូប) រួមមាន៖
*កញ្ញា LIU Miaomiao, ចិន (អ្នកដឹកនាំនិងអ្នកសរសេររឿង) ជាប្រធាន
*លោក YANG Chan, ចិន (អ្នកដឹកនាំ ផលិតករ)
*លោក GEORGIEV Atanas, សាធារណរដ្ឋម៉ាសេដូនខាងជើង (ផលិតករ និងជាអ្នកកាត់ត)
*លោក Sovichea CHEAP, កម្ពុជា (អនុប្រធាននាយកដ្ឋានភាពយន្ត)
*លោក Jatla SIDDARTHA, ឥណ្ឌា (អ្នកដឹកនាំ អ្នកសរសេរ និងជាអ្នកថតភាពយន្ត)
ដោយឡែកពានរង្វាន់ដែលត្រូវប្រគល់ពានរង្វាន់សរុបចំនួន២១ រួមមាន៖ ពានរង្វាន់សំខាន់ (Main Competition Award)ចំនួន១៣, ពានរង្វាន់កិត្តិយស (Asian Honor Section) ចំនួន៦ និងពានរង្វាន់សម្រាប់ភាពយន្តខ្នាតខ្លី (RISE-UP Section)ចំនួន២ ផងដែរ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:41 PM, ចំនួនអ្នកអានៈ 25ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។
នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ 33ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 04:43 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
ប្រធានាធិបតីហ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 04:33 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។
លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 04:30 PM, ចំនួនអ្នកអានៈ 34ដង
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ 42ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:30 PM, ចំនួនអ្នកអានៈ 48ដង
ដ្ឋាភិបាលអង់គ្លេស បានដាក់ចេញបម្រាមលើចលនា Palestine Action នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីសមាជិកមួយចំនួននៃចលនាមួយនេះបានសម្រុកចូល មូលដ្ឋានមួយកន្លែងរបស់កងទ័ពជើងអាកាសអង់គ្លេស និងបង្កការខូចខាតដល់យន្ដហោះយោធាមួយចំនួន។ សមាជិកមួយចំនួននៃចលនា Palestine Action ក៏បានកំណត់គោលដៅក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:24 PM, ចំនួនអ្នកអានៈ 39ដង
ភ្លាមៗខាងការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចេញផ្សាយរបស់ NHK។ NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញាថាលោក Ishiba បានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងដើម្បីបញ្ចៀសការបែកបាក់គ្នាក្នុងជួរផ្ទៃក្នុងបក្ស ខណៈសារព័ត៌មានជប៉ុន Asahi Shimb
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:15 PM, ចំនួនអ្នកអានៈ 39ដង
ខេត្តព្រះវិហារលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:09 PM, ចំនួនអ្នកអានៈ 40ដង
លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។លោក Anutin Charnvirakul បានបង្ហើបឱ្យដឹងថារូបលោកនឹងកាន់តំណែង២ក្នុងពេលតែមួយ គឺជានាយករដ្ឋមន្ត្រីថៃផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង ជាមួយ ការទទួលស្គាល់ការរំលាយរដ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ 41ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ 66ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។ យ៉ាងណ
 ព័ត៌មានលម្អិត
|
|
|