ម៉ូតូចំនួន៥៦គ្រឿង និងគ្រឿងឧបភោគបរិភោគ ត្រូវបានព្រះមេគណខេត្តស្វាយរៀង នាំយកផ្ដល់ជូនវីរកងទព័ជួរមុខ និងពលរដ្ឋភៀសសឹក |
|
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ 79ដង |
|
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។
ម៉ូតូចំនួន ៥៦គ្រឿង ថវិកា រួមនិងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជាអំណោយសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ សប្បុរសជន នៅសហរដ្ឋអាមេរិក គឺលោក សឿន ចន្តា ព្រមទាំងលោក លោកស្រី មកពីសហរដ្ឋអាមេរិក ពុទ្ធបរិសទ័ក្នុង និងក្រៅខេត្ត ផ្ដល់តាមរយៈសាលាគណខេត្តស្វាយរៀង ត្រូវបានព្រះវិសុទ្ទិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ឈរជើងការពារបូរណភាពទឹកដី នៅភូមិសាស្ត្រ ប្រាសាទតាមាន់ តំបន់មុំបី អានសេះ ភ្នំខ្មោច ៥មករា ជាំតែ វាលឥន្ទ្រីយ៍ ប្រាសាទព្រះវិហារ និងត្រពាំងប្រាសាទ ភ្នំទ្រព្យ វីរកងទ័ពឈរជើងការពារទឹកដីនៅខេត្តបន្ទាយមានជ័យ និងជនភៀសសឹកក្នុងឃុំអូរបីជាន់ កាលពីពេលថ្មីៗកន្លងទៅនេះ។
នៅក្នុងឱកានេះព្រះវិសុទ្ធញ្ញាណ មុំ សយ ក្នុងនាមព្រះសង្ឃ និងសប្បុរសជន ក្នុងនិងក្រៅប្រទេស បាននាំមកនូវសេចក្តីនឹករលឹក ជូនចំពោះ វីរកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ និងការលះបង់សាច់ស្រស់ឈាមស្រស់ៗ ផ្សារភ្ជាប់ ទៅនឹងមហាពលីកម្មមិនអាចកាត់ថ្លៃបាន។
ព្រះសង្ឃ និងសប្បុរសជនសូម បួងសួងដល់គុណព្រះរតនត្រ័យ ទេវតា ថែរក្សា ប្រាសាទ ព្រះវិហារ និងតំបន់ផ្សេងៗទៀត ជួយប្រោសព្រំ ដល់វីរកងទ័ពគ្រប់រូប ជួបតែសេចក្តីសុខ គ្រប់ប្រការ ក្នុងមនោសញ្ចេតនា ផ្សារភ្ជាប់ កងទ័ពនៅសមរភូមិក្រោយ។ ថ្ងៃនេះតាមរយៈសាលាគណខេត្តស្វាយរៀង បានដឹកនាំ សម្ភារ ថវិកា មកជូនកងទ័ពដើម្បីលើកទឹកចិត្ត និងតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន។
សូមបញ្ជាក់ថា អំណោយដែលសប្បុរសជន ផ្ដល់តាមរយៈសាលាគណខេត្តស្វាយរៀង ដែលព្រះវិសិទ្ធិវិញ្ញាណមុំ សយ នាំយកទៅចែកជូនដល់ វីរកងទ័ព និងជនភៀសសិក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គឺជាអំណោយលើកទី៣ បន្ទាប់ពីព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេស សប្បុរសជន នៅសហរដ្ឋអាមេរិកបានធ្វើការប្រមូលផ្ដុំមក សាលាគណខេត្ត ដើម្បីចាត់ចែង ផ្ដល់ជូនដល់វីរកងទ័ព សម្រាប់ ប្រើប្រាស់ តាមតម្រូវការក្នុងបុព្វហេតុ ការពារជាតិមាតុភូមិរបស់កម្ពុជាយើង។
ចំពោះសប្បុរសជនចូលរួមឧបត្ថម្ភាមាន៖ លោក គឹម វ៉ាង និង វ៉ាង ចាង ម៉ូតូ២៩គ្រឿង, ព្រះតេជគុណ គង់ ទិត្យ គង់ ចៅអធិការវត្ត ឧបត្ថម្ភ ១២០០ដុល្លារ, ព្រះសង្ឃទាំង៨ស្រុកក្រុង, លោកឧត្តមសេនីយ៍ត្រី ម៉ាក់ តូច ឧបត្ថម្ភម៉ូតូ៣ គ្រឿង, លោក ភឿង បុរេត ម៉ូតូ១គ្រឿង, ព្រះអង្គអ៊ុំ សុវណ្ណរិទ្ធ ចៅអធិការវត្តកោះអណ្ដែត ម៉ូតូ១គ្រឿង, លោក ចាន់ សំណាង លោកស្រី គឹម ធារី ម៉ូតូ១គ្រឿង, លោក សឿន ចិន្តា និងលោកស្រី អង្រឹង ២០០អាវភ្លៀង ២០០ កៅស៊ូតង់១០០ បាយក្តាំង៣ពាន់កញ្ចប់ និងភេសជ្ជៈ មួយចំនួនធំ និងបន្តឧបត្ថម្ភ ចែកជូនពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ភូមិតេជោជ័យ និងកងកម្លាំងទាំង៣ប្រភេទ អំបុក២៥០កញ្ចប់ អង្គរ ៥០០គីឡូក្រាម និងសម្ភារបរិក្ខាមួយចំនួនធំទៀត សរុបការចំណាយរួមចំនួន ៥៥០០០ដុល្លារ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ 15ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:30 PM, ចំនួនអ្នកអានៈ 12ដង
ដ្ឋាភិបាលអង់គ្លេស បានដាក់ចេញបម្រាមលើចលនា Palestine Action នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីសមាជិកមួយចំនួននៃចលនាមួយនេះបានសម្រុកចូល មូលដ្ឋានមួយកន្លែងរបស់កងទ័ពជើងអាកាសអង់គ្លេស និងបង្កការខូចខាតដល់យន្ដហោះយោធាមួយចំនួន។ សមាជិកមួយចំនួននៃចលនា Palestine Action ក៏បានកំណត់គោលដៅក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:24 PM, ចំនួនអ្នកអានៈ 12ដង
ភ្លាមៗខាងការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចេញផ្សាយរបស់ NHK។ NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញាថាលោក Ishiba បានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងដើម្បីបញ្ចៀសការបែកបាក់គ្នាក្នុងជួរផ្ទៃក្នុងបក្ស ខណៈសារព័ត៌មានជប៉ុន Asahi Shimb
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:15 PM, ចំនួនអ្នកអានៈ 0ដង
ខេត្តព្រះវិហារលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:09 PM, ចំនួនអ្នកអានៈ 1ដង
លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។លោក Anutin Charnvirakul បានបង្ហើបឱ្យដឹងថារូបលោកនឹងកាន់តំណែង២ក្នុងពេលតែមួយ គឺជានាយករដ្ឋមន្ត្រីថៃផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង ជាមួយ ការទទួលស្គាល់ការរំលាយរដ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ 15ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ 57ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។ យ៉ាងណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ 60ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ 57ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ 61ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ 62ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
|
|
|