ក្រុមបាល់ទាត់នារីកម្ពុជា ២ក្រុម បើកយុទ្ធនាការប្រកួតពានអន្ដរជាតិ ២ផ្សេងគ្នាថ្ងៃនេះ
ចុះថ្ងៃទី: 06-08-2025, 11:38 AM, ចំនួនអ្នកអានៈ 505ដង
មុនចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតសំខាន់គ្រប់ការប្រកួតក្នុងពូល ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងតំបន់ ពិសេសគឺការដណ្ដើម ៣ពិន្ទុឲ្យខានតែបាន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ ។ ក្រុមបាល់ទាត់នារី ២ក្រុម នឹងត្រូវបើកយុទ្ធនាការប្រកួតពានរង្វាន់អន្ដរជាតិរៀងៗខ្លួន នៅថ្ងៃទី៦ ខែសីហានេះ ដោយក្រុមជម្រើសជាតិនារីកម្ពុជា(ក្រុមធំ) នឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម បើកឆាកពូលA នៃពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ និងក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 លីបង់ បើកឆាកពូលE នៃវគ្គជម្រុះបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ(AFC U20 Women’s Asian Cup) ឆ្នាំ២០២៦ នៅប្រទេសចិន។ លោក Koji Gyotoku បានលើកឡើងថា «ជាការពិតណាស់ ៣ពិន្ទុ ពិតជាសំខាន់ណាស់ ពួកយើងតែងតែចង់បានវា ហើយពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះបីយើងស្ថិតនៅក្នុងពូលជាមួយនឹងឥណ្ឌូនេស៊ី វៀតណាម និងថៃ ក៏ដោយ ប៉ុន្តែយើងនឹងផ្តោតលើគោលដៅរបស់យើង ដើម្បីយក ៣ពិន្ទុឱ្យខានតែបាន»។ សម្រាប់ប្រកួតដំបូង នៃពានរង្វាន់ប្រចាំតំបន់នេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវក្រុមជម្រើសជាតិនារីវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៦ ខែសីហានេះ មុនបន្ដជួបក្រុមជម្រើសជាតិនារីថៃ នាថ្ងៃទី៩ ខែសីហា និងជំនួបបញ្ចប់ពូលA ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវជួបក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែសីហាខាងមុខ។ ក្រឡេកទៅចាប់អារម្មណ៍ក្រុមជម្រើសជាតិនារី U20 កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារី U20 លីបង់ នាវេលាម៉ោង ២៖៣០នាទីរសៀល(ម៉ោងនៅកម្ពុជា) ថ្ងៃពុធនេះ ដែលជាជំនួបបើកឆាកពូលE នៃវគ្គជម្រុះពានរង្វាន់ AFC U20 Women’s Asian Cup 2026 នៅប្រទេសចិន។ បន្ទាប់មកក្រុម U20 នារីកម្ពុជា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះចិន ថ្ងៃទី៨ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមជម្រើសជាតិនារី U20 ស៊ីរី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ​ 15ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ​ 56ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់​ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។​ យ៉ាងណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 60ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការ​ឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ​ 56ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ​ 59ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ​ 60ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:20 AM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ​ 79ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ​ 70ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ​ 79ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយ​គណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4706 នាក់
ម្សិលមិញ : 7786 នាក់
សរុបទាំងអស់ : 9723550 នាក់