នាយករដ្ឋមន្រ្តីរបស់ក្រុមឧទ្ទាមហ៊ូទី និងរដ្ឋមន្រ្តីមួយចំនួនទៀត ស្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើរដ្ឋធានីប្រទេសយេម៉ែន |
|
ចុះថ្ងៃទី: 31-08-2025, 03:26 PM, ចំនួនអ្នកអានៈ 83ដង |
|
ប្រធានក្រុមប្រឹក្សានយោបាយរបស់ហ៊ូទី លោក Mahdi al-Mashat បានបន្ថែមថា ក្រៅពីអ្នកស្លាប់ មានមនុស្សជាច្រើននាក់ទៀត បានរងរបួសក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ខ្លឹមសារលម្អិតជាងនេះទៀតឡើយ។ កាលពីថ្ងៃសុក្រ អ៉ីស្រាអែលបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានកំណត់គោលដៅលើថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ ហើយខ្លួនកំពុងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយប្រហារនោះ។
កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បាននិយាយថា នាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីមួយចំនួនផ្សេងទៀតនៃរដ្ឋាភិបាលរបស់ខ្លួន ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អ៉ីស្រាអែល លើរដ្ឋធានី Sanaa។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានក្រុមប្រឹក្សានយោបាយរបស់ហ៊ូទី លោក Mahdi al-Mashat បានបន្ថែមថា ក្រៅពីអ្នក
លោក Ahmad Ghaleb al-Rahwi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីរបស់ហ៊ូទី កាលពីមួយឆ្នាំមុន ប៉ុន្តែមេដឹកនាំពិតជាក់ស្តែង គឺឧបនាយករដ្ឋមន្រ្តីរបស់លោកឈ្មោះ Mohammed Miftah ដែលកាលពីថ្ងៃសៅរ៍ ត្រូវបានតែងតាំងឱ្យទទួលបន្ទុកភារកិច្ចនាយករដ្ឋមន្រ្តី។
លោក Rahwi ត្រូវគេមើលឃើញថាគ្រាន់តែជាអ្នកតំណាងប៉ុណ្ណោះ ដែលមិនស្ថិតក្នុងចង្កោមផ្ទៃក្នុងនៃថ្នាក់ដឹកនាំហ៊ូទីនោះទេ។ លោកធ្លាប់ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh ដែលត្រូវហ៊ូទីទម្លាក់ចេញពីអំណាច នៅទីក្រុង Sanaa កាលពីចុងឆ្នាំ២០១៤ ហើយវាបានបង្កជាសង្រ្គាមស៉ីវិលជាងមួយទសវត្សរ៍មកនេះ ប៉ុន្តែក្រោយមក លោកក៏បានចុះចូលជាមួយហ៊ូទី។ ប្រទេសយេម៉ែន ត្រូវបានបែកខ្ញែករវាងរដ្ឋាភិបាលរបស់ក្រុមឧទ្ទាមហ៊ូទី ដែលមានមូលដ្ឋាននៅរដ្ឋធានី Sanaa ហើយនិងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដែលមានមូលដ្ឋាននៅទីក្រុង Aden ចាប់តាំងពីពេលនោះមក។
គួរបញ្ជាក់ថា ដោយឡែក ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ូទីដែលជាក្រុមមានប្រទេសអ៉ីរ៉ង់នៅពីក្រោយដូចគ្នា បានធ្វើសកម្មភាពវាយប្រហារលើកប៉ាល់នៅតំបន់សមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន។ លើសពីនោះ ពួកគេជារឿយៗក៏បានបាញ់មីស៉ីលសំដៅលើអ៉ីស្រាអែលផងដែរ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ស្ទាក់ ហើយអ៉ីស្រាអែលបានឆ្លើយតបវិញ ជាមួយការវាយប្រហារលើ តំបន់ដែលគ្រប់គ្រងដោយហ៊ូទី នៅយេម៉ែន។ យ៉ាងណាមិញ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាការវាយប្រហារដំបូងបំផុត ដើម្បីសម្លាប់មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ូទី៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ 14ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ 56ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។ យ៉ាងណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ 60ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ 56ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ 59ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ 60ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:20 AM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ 79ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ 70ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ 79ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។
នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
|
|
|