បណ្ឌិត កៅ មុយថង៖ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូល SCO ជាការលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ
ចុះថ្ងៃទី: 03-09-2025, 06:27 PM, ចំនួនអ្នកអានៈ 102ដង
អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង ចាត់ទុកវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានធ្វើឡើងនៅទីក្រុងធានជីង បានលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២៥ របស់ SCO មានការចូលរួមពីប្រមុខរដ្ឋ/ រដ្ឋាភិបាល ជាង២០ប្រទេស និង អង្គការអន្តរជាតិ ជាង១០ និង រួមទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ ផងដែរ។ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី២ ខែកញ្ញាថា ការចូលរួមរបស់សរាជធានីភ្នំពេញ៖ម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលនេះ គឺបង្ហាញពីយុទ្ធសាស្ត្រការបរទេស របស់កម្ពុជា ដែលមិនពឹងផ្អែក លើប្លុកណាមួយឡើយ ប៉ុន្តែ ព្យាយាមពង្រឹងទំនាក់ទំនង ជាមួយគ្រប់តំបន់ និង ប្រទេសទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ អតិបរមា សម្រាប់ជាតិ។ «ដូច្នេះ ការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិ ដ៏សំខាន់បែបនេះ គឺពិជាបាននាំមកនូវ ការលើកកម្ពស់កិត្យានុភាព និងរូបភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ វាក៏បានបង្ហាញថា កម្ពុជា ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ និងគោរពផងដែរ» លោកបណ្ឌិតបន្តថា ក្នុងនាមកម្ពុជា ជាដៃគូសន្ទនា (Dialogue Partner) របស់ SCO ការចូលរួមនេះ បានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាង និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសជាសមាជិក SCO ដែលសុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ច និងយោធា នៅក្នុងពិភពលោក។ កិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អដើម្បីជួបជាមួយប្រមុខរដ្ឋ និងអ្នកដឹកនាំសេដ្ឋកិច្ចមកពីតំបន់អាស៊ីកណ្តាល និងអឺរ៉ុប ដែលអាចទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា ពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពល។ SCO ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ការចូលរួមរបស់កម្ពុជាបានពង្រឹងការតភ្ជាប់របស់ខ្លួន ទៅនឹង BRI ដែលជាប្រភពនៃការវិនិយោគធំៗ សម្រាប់កម្ពុជា។ ការចូលរួមរបស់សម្តេចធិបតី គឺអនុញ្ញាតឱ្យកម្ពុជា អាចផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាមួយ បណ្តាប្រទេសសមាជិក ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងក្នុងតំបន់។ វត្តមានរបស់ សម្តេចធិបតី បានបង្ហាញថា កម្ពុជា ជាប្រទេសដែលជឿជាក់លើកិច្ចសហប្រតិបត្តិការពហុភាគី ហើយ ត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាសកល។ ជារួម លោកបណ្ឌិត វាយតម្លៃខ្ពស់ថា ការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូល SCO នេះ គឺមិនមែនត្រឹមតែជាពិធីការ នោះទេ ប៉ុន្តែ ជាជំហានយុទ្ធសាស្ត្រមួយ ដែលឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកដៃគូថ្មីៗ និង ទាញយកផលប្រយោជន៍ជាតិឱ្យបានច្រើនបំផុត នៅក្នុងបរិបទ ដែលនិម្មាបនកម្មពិភពលោក គឺបាននិងកំពុងវិវត្តន៍ ទៅមុខយ៉ាងលឿន ហើយ ស្ថានការណ៍អន្តរជាតិ ក៏ជួបប្រទះនឹងភាពមិនប្រាកដប្រជា ភាពរង្គោះរង្គើ និងបែកខ្ញែកគ្នា។ «ហេតុដូច្នេះហើយ កម្ពុជាក៏ត្រូវមានបំណងយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូល SCO នេះ ឱ្យកាន់តែមានលក្ខណៈ គួរឱ្យជឿទុកចិត្តគ្នា និងសហប្រតិបត្តិការ ជាមួយគ្នា»៕ វិទ្យុមិត្តភាពកម្ពុជាចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-09-2025, 05:42 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:22 PM, ចំនួនអ្នកអានៈ​ 61ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ដូច្នេះថា «យើងកំពុងនិយាយពីអ្វីដែលសហភាពអឺរ៉ុប (EU) និងអាមេរិកអាចធ្វើរួមគ្នា។ ហើយយើងកំពុងរៀបចំដើម្បីបង្កើនសម្ពាធលើរុស្ស៉ី។ ប៉ុន្តែ​យើង​ត្រូវ​ការ​ឱ្យដៃគូ​អឺរ៉ុប​ ធ្វើតាម​​យើង»។ លោកបន្ថែមថា «ប្រសិនបើអាមេរិក និង EU ដាក់ទណ្ឌកម្មបន្ថែម ពន្ធបន្ទាប់បន្សំល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:20 PM, ចំនួនអ្នកអានៈ​ 55ដង
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:15 PM, ចំនួនអ្នកអានៈ​ 63ដង
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបាន​ការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។ លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:07 PM, ចំនួនអ្នកអានៈ​ 54ដង
មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។ មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryspantion) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។ លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 64ដង
អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាច ក្នុងការប្រាស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ​ 101ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:47 PM, ចំនួនអ្នកអានៈ​ 103ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ​ 105ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ​ 100ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:43 PM, ចំនួនអ្នកអានៈ​ 112ដង
រាជធានីភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ប្រធានាធិបតីហ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:33 PM, ចំនួនអ្នកអានៈ​ 100ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។ លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:30 PM, ចំនួនអ្នកអានៈ​ 107ដង
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ​ 91ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2040 នាក់
ម្សិលមិញ : 7032 នាក់
សរុបទាំងអស់ : 9735578 នាក់