កម្ពុជា​សងបំណុលសាធារណៈ​​ជិត ៣០០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥
ចុះថ្ងៃទី: 04-09-2025, 06:29 PM, ចំនួនអ្នកអានៈ 68ដង
រាជធានីភ្នំពេញ៖យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់​យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ​ដែលជារួម​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានទូទាត់​ សេវាបំណុល សរុបចំនួន ២៩៦.៩៥ លានដុល្លារអាមេរិក»។ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានសងបំណុលសាធារណៈ ក្នុងទំហំទឹកប្រាក់ជិត ៣០០លានដុល្លារអាម៉េរិក កើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​ការទូទាត់ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមាន​ប្រមាណ ២៦៧.៧០លានដុល្លារអាម៉េរិក ក្នុងនោះ​ ប្រាក់ដើម ២១២.៣០លានដុល្លារអាម៉េរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៥៥.៤០ លានដុល្លារអាម៉េរិក​។ ចំណែក​ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៩.២៥ លានដុល្លារអាម៉េរិក ក្នុងនោះ​ប្រាក់ដើម ២៦.៨២ លានដុល្លារអាម៉េរិក និងការប្រាក់២.៤៤ លានដុល្លារអាម៉េរិក។​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ២៩%​​។ បើតាមក្រសួងសេដ្ឋកិច្ច គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន ១២.៦៧ ប៊ីលានដុល្លារអាម៉េរិក ​ដោយគិតទាំងបំណុលមរតក​ ​ខណៈរដ្ឋាភិបាលវាយតម្លៃថា បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល។ ក្នុងចំណោមបំណុលជាង១២ប៊ីលានដុល្លារនេះ ក្នុងនោះ ​៩៩% ត្រូវនឹងប្រមាណ ១២.៥៤ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស ​និង១%ត្រូវនឹងប្រមាណ១២៨.៥០ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។​ បំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៦% ជាដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១១% ជាយេន ជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ និង ៧%ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។ ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១១៦.៦៦ លានដុល្លារអាម៉េរិក ​ដែលស្មើនឹង ៨៤.៥០ លានអេសដេអ៊ែរ។ ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ច ព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១៩៦.៤៨ លានដុល្លារអាម៉េរិក​ ឬស្មើនឹង ១៤២.៣១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៧% នៃពិតានដែលច្បាប់អនុញ្ញាត។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះ ប្រមាណ ៣៧%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៣៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេល និងបង្កើនផលិតសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​​ យ៉ាងនេះក្តីក្រសួងសេដ្ឋកិច្ចបានវាយតម្លៃបឋមលើការវិភាគចីរភាពបំណុល រហូតដល់ដំណាច់ឆ្នាំ២០២៥ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺ កូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាព បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រង បានពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃ បច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ១៨,៤% ធៀបនឹងអនុបាតគោល ៤០%។​ យោងតាមក្រសួងសេដ្ឋកិច្ច កម្ពុជាជំពាក់បំណុលចិនច្រើនជាងគេរហូតដល់ ៣៣%, ជប៉ុន ១១ % , កូរ៉េ ៦%, បារាំង៦% និងបំណុល​មរតក ៥%​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ​ 0ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:43 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ប្រធានាធិបតីហ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:33 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។ លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:30 PM, ចំនួនអ្នកអានៈ​ 29ដង
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ​ 36ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:30 PM, ចំនួនអ្នកអានៈ​ 42ដង
ដ្ឋាភិបាលអង់គ្លេស បានដាក់ចេញបម្រាមលើចលនា Palestine Action នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីសមាជិកមួយចំនួននៃចលនាមួយនេះបានសម្រុកចូល មូលដ្ឋានមួយកន្លែងរបស់កងទ័ពជើងអាកាសអង់គ្លេស និងបង្កការខូចខាតដល់យន្ដហោះយោធាមួយចំនួន។ សមាជិកមួយចំនួននៃចលនា Palestine Action ក៏បានកំណត់គោលដៅក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:24 PM, ចំនួនអ្នកអានៈ​ 32ដង
ភ្លាមៗខាងការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចេញផ្សាយរបស់ NHK។ NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញាថាលោក Ishiba បានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងដើម្បីបញ្ចៀសការបែកបាក់គ្នាក្នុងជួរផ្ទៃក្នុងបក្ស ខណៈសារព័ត៌មានជប៉ុន Asahi Shimb
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:15 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តព្រះវិហារលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:09 PM, ចំនួនអ្នកអានៈ​ 34ដង
លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។លោក Anutin Charnvirakul បានបង្ហើបឱ្យដឹងថារូបលោកនឹងកាន់តំណែង២ក្នុងពេលតែមួយ គឺជានាយករដ្ឋមន្ត្រីថៃផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង ជាមួយ ការទទួលស្គាល់ការរំលាយរដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ​ 38ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ​ 63ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់​ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។​ យ៉ាងណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 64ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការ​ឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ​ 62ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7044 នាក់
ម្សិលមិញ : 7786 នាក់
សរុបទាំងអស់ : 9725888 នាក់