ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍១១ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ 135ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពី «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចខាងក្រោម៖ ទី១៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាម មូលដ្ឋានអាជីវកម្ម ទី២៖ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ ទី៣៖ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ទី៤៖ ត្រូវរៀបចំចំណតរថយន្ត ឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាសម្គាល់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កផលប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវសាធារណៈ ទី៥៖ ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ទី៦៖ ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ ស្របតាមការណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ ទី៧៖ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ ទី៨៖ ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំង រៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ជាពិសេសស្នើសុំឱ្យមានការ រំលេចលក្ខណៈជាខ្មែរ ទី៩៖ ត្រូវយកចិត្តទុកដាក់ ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និង សូមបែងចែករវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព ទី១០៖ ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមឱ្យបានសកម្ម នូវយុទ្ធនាការក្រោមទិសស្លោកចំនួន ៣រួមមាន ទី១ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍» ទី២ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និងទី៣ «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា» ទី១១៖ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-09-2025, 09:58 AM, ចំនួនអ្នកអានៈ​ 96ដង
ទីក្រុង Suzhou៖ លោក He Wei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងជាប្រធានសមាគមជាតិកាកបាទក្រហមចិន និងលោកស្រី Kate Forbes ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវេទិកា និងថ្លែងសុន្ទរកថាគន្លឹះ។ តបតាមការអញ្ជេីញរបស់សមាគមជាតិកាកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-09-2025, 09:51 AM, ចំនួនអ្នកអានៈ​ 87ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សមិទ្ធផលប្រវិត្ដសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-09-2025, 09:39 AM, ចំនួនអ្នកអានៈ​ 101ដង
សមាជិករដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Francois Bayrou និងពីរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកក្នុងសំឡេងគាំទ្រ ៣៦៤ ទល់នឹង១៩៤សំឡេងជំទាស់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យរំលាយរដ្ឋសភា និងចុះចេញពីតំណែង នឹងត្រូវ ស្វែងរកនាយករដ្ឋមន្ត្រីទី៥របស់លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-09-2025, 09:17 AM, ចំនួនអ្នកអានៈ​ 104ដង
រាជធានីភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរយុទ្ធជនដែលរងរបួស និងគ្រួសារវីរយុទ្ធជនមួយចំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:42 PM, ចំនួនអ្នកអានៈ​ 80ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ​ 103ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:22 PM, ចំនួនអ្នកអានៈ​ 122ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ដូច្នេះថា «យើងកំពុងនិយាយពីអ្វីដែលសហភាពអឺរ៉ុប (EU) និងអាមេរិកអាចធ្វើរួមគ្នា។ ហើយយើងកំពុងរៀបចំដើម្បីបង្កើនសម្ពាធលើរុស្ស៉ី។ ប៉ុន្តែ​យើង​ត្រូវ​ការ​ឱ្យដៃគូ​អឺរ៉ុប​ ធ្វើតាម​​យើង»។ លោកបន្ថែមថា «ប្រសិនបើអាមេរិក និង EU ដាក់ទណ្ឌកម្មបន្ថែម ពន្ធបន្ទាប់បន្សំល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:20 PM, ចំនួនអ្នកអានៈ​ 90ដង
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:15 PM, ចំនួនអ្នកអានៈ​ 103ដង
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបាន​ការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។ លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:07 PM, ចំនួនអ្នកអានៈ​ 91ដង
មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។ មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryspantion) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។ លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 109ដង
អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាច ក្នុងការប្រាស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ​ 123ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:47 PM, ចំនួនអ្នកអានៈ​ 134ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ​ 125ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ​ 136ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6283 នាក់
ម្សិលមិញ : 7032 នាក់
សរុបទាំងអស់ : 9739821 នាក់