ម៉ូតូចំនួន៥៦គ្រឿង និងគ្រឿងឧបភោគបរិភោគ ត្រូវបានព្រះមេគណខេត្តស្វាយរៀង នាំយកផ្ដល់ជូនវីរកងទព័ជួរមុខ និងពលរដ្ឋភៀសសឹក
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ 104ដង
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។ ម៉ូតូចំនួន ៥៦គ្រឿង ថវិកា រួមនិងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជាអំណោយសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ សប្បុរសជន នៅសហរដ្ឋអាមេរិក គឺលោក សឿន ចន្តា ព្រមទាំងលោក លោកស្រី មកពីសហរដ្ឋអាមេរិក ពុទ្ធបរិសទ័ក្នុង និងក្រៅខេត្ត ផ្ដល់តាមរយៈសាលាគណខេត្តស្វាយរៀង ត្រូវបានព្រះវិសុទ្ទិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ឈរជើងការពារបូរណភាពទឹកដី នៅភូមិសាស្ត្រ ប្រាសាទតាមាន់ តំបន់មុំបី អានសេះ ភ្នំខ្មោច ៥មករា ជាំតែ វាលឥន្ទ្រីយ៍ ប្រាសាទព្រះវិហារ និងត្រពាំងប្រាសាទ ភ្នំទ្រព្យ វីរកងទ័ពឈរជើងការពារទឹកដីនៅខេត្តបន្ទាយមានជ័យ និងជនភៀសសឹកក្នុងឃុំអូរបីជាន់ កាលពីពេលថ្មីៗកន្លងទៅនេះ។ នៅក្នុងឱកានេះព្រះវិសុទ្ធញ្ញាណ មុំ សយ ក្នុងនាមព្រះសង្ឃ និងសប្បុរសជន ក្នុងនិងក្រៅប្រទេស បាននាំមកនូវសេចក្តីនឹករលឹក ជូនចំពោះ វីរកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ និងការលះបង់សាច់ស្រស់ឈាមស្រស់ៗ ផ្សារភ្ជាប់ ទៅនឹងមហាពលីកម្មមិនអាចកាត់ថ្លៃបាន។ ព្រះសង្ឃ និងសប្បុរសជនសូម បួងសួងដល់គុណព្រះរតនត្រ័យ ទេវតា ថែរក្សា ប្រាសាទ ព្រះវិហារ និងតំបន់ផ្សេងៗទៀត ជួយប្រោសព្រំ ដល់វីរកងទ័ពគ្រប់រូប ជួបតែសេចក្តីសុខ គ្រប់ប្រការ ក្នុងមនោសញ្ចេតនា ផ្សារភ្ជាប់ កងទ័ពនៅសមរភូមិក្រោយ។ ថ្ងៃនេះតាមរយៈសាលាគណខេត្តស្វាយរៀង បានដឹកនាំ សម្ភារ ថវិកា មកជូនកងទ័ពដើម្បីលើកទឹកចិត្ត និងតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន។ សូមបញ្ជាក់ថា អំណោយដែលសប្បុរសជន ផ្ដល់តាមរយៈសាលាគណខេត្តស្វាយរៀង ដែលព្រះវិសិទ្ធិវិញ្ញាណមុំ សយ នាំយកទៅចែកជូនដល់ វីរកងទ័ព និងជនភៀសសិក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គឺជាអំណោយលើកទី៣ បន្ទាប់ពីព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេស សប្បុរសជន នៅសហរដ្ឋអាមេរិកបានធ្វើការប្រមូលផ្ដុំមក សាលាគណខេត្ត ដើម្បីចាត់ចែង ផ្ដល់ជូនដល់វីរកងទ័ព សម្រាប់ ប្រើប្រាស់ តាមតម្រូវការក្នុងបុព្វហេតុ ការពារជាតិមាតុភូមិរបស់កម្ពុជាយើង។ ចំពោះសប្បុរសជនចូលរួមឧបត្ថម្ភាមាន៖ លោក គឹម វ៉ាង និង វ៉ាង ចាង ម៉ូតូ២៩គ្រឿង, ព្រះតេជគុណ គង់ ទិត្យ គង់ ចៅអធិការវត្ត ឧបត្ថម្ភ ១២០០ដុល្លារ, ព្រះសង្ឃទាំង៨ស្រុកក្រុង, លោកឧត្តមសេនីយ៍ត្រី ម៉ាក់ តូច ឧបត្ថម្ភម៉ូតូ៣ គ្រឿង, លោក ភឿង បុរេត ម៉ូតូ១គ្រឿង, ព្រះអង្គអ៊ុំ សុវណ្ណរិទ្ធ ចៅអធិការវត្តកោះអណ្ដែត ម៉ូតូ១គ្រឿង, លោក ចាន់ សំណាង លោកស្រី គឹម ធារី ម៉ូតូ១គ្រឿង, លោក សឿន ចិន្តា និងលោកស្រី អង្រឹង ២០០អាវភ្លៀង ២០០ កៅស៊ូតង់១០០ បាយក្តាំង៣ពាន់កញ្ចប់ និងភេសជ្ជៈ មួយចំនួនធំ និងបន្តឧបត្ថម្ភ ចែកជូនពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ភូមិតេជោជ័យ និងកងកម្លាំងទាំង៣ប្រភេទ អំបុក២៥០កញ្ចប់ អង្គរ ៥០០គីឡូក្រាម និងសម្ភារបរិក្ខាមួយចំនួនធំទៀត សរុបការចំណាយរួមចំនួន ៥៥០០០ដុល្លារ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-09-2025, 05:42 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:22 PM, ចំនួនអ្នកអានៈ​ 61ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ដូច្នេះថា «យើងកំពុងនិយាយពីអ្វីដែលសហភាពអឺរ៉ុប (EU) និងអាមេរិកអាចធ្វើរួមគ្នា។ ហើយយើងកំពុងរៀបចំដើម្បីបង្កើនសម្ពាធលើរុស្ស៉ី។ ប៉ុន្តែ​យើង​ត្រូវ​ការ​ឱ្យដៃគូ​អឺរ៉ុប​ ធ្វើតាម​​យើង»។ លោកបន្ថែមថា «ប្រសិនបើអាមេរិក និង EU ដាក់ទណ្ឌកម្មបន្ថែម ពន្ធបន្ទាប់បន្សំល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:20 PM, ចំនួនអ្នកអានៈ​ 52ដង
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:15 PM, ចំនួនអ្នកអានៈ​ 62ដង
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបាន​ការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។ លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:07 PM, ចំនួនអ្នកអានៈ​ 51ដង
មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។ មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryspantion) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។ លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 62ដង
អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាច ក្នុងការប្រាស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ​ 98ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:47 PM, ចំនួនអ្នកអានៈ​ 101ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ​ 104ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ​ 98ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:43 PM, ចំនួនអ្នកអានៈ​ 109ដង
រាជធានីភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ប្រធានាធិបតីហ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:33 PM, ចំនួនអ្នកអានៈ​ 98ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។ លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:30 PM, ចំនួនអ្នកអានៈ​ 106ដង
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ​ 90ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1809 នាក់
ម្សិលមិញ : 7032 នាក់
សរុបទាំងអស់ : 9735347 នាក់