ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍១១ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ 275ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពី «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចខាងក្រោម៖ ទី១៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាម មូលដ្ឋានអាជីវកម្ម ទី២៖ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ ទី៣៖ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ទី៤៖ ត្រូវរៀបចំចំណតរថយន្ត ឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាសម្គាល់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កផលប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវសាធារណៈ ទី៥៖ ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ទី៦៖ ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ ស្របតាមការណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ ទី៧៖ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ ទី៨៖ ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំង រៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ជាពិសេសស្នើសុំឱ្យមានការ រំលេចលក្ខណៈជាខ្មែរ ទី៩៖ ត្រូវយកចិត្តទុកដាក់ ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និង សូមបែងចែករវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព ទី១០៖ ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមឱ្យបានសកម្ម នូវយុទ្ធនាការក្រោមទិសស្លោកចំនួន ៣រួមមាន ទី១ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍» ទី២ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និងទី៣ «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា» ទី១១៖ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2025, 08:29 PM, ចំនួនអ្នកអានៈ​ 17ដង
លោក ត្រាំ ត្រូវបានរំពឹងថា នឹងមកដល់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក (APEC)។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានរាយការណ៍ដែរថា មន្រ្តីរបស់រដ្ឋបាលលោក ត្រាំ បានពិភាក្សាស្ងាត់ៗ​ អំពីការរៀបចំជំនួបរវាងលោកប្រធានាធិបតីអាមេរិក ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:26 PM, ចំនួនអ្នកអានៈ​ 13ដង
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Lee Hwan Ju បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ បរិយាកាសនៃជំនួបបានប្រពឹត្តដោយក្តីរីករាយ និងទទួលបាននូវលទ្ធផលការងារជាច្រើន ដោយលោក Lee បានលើកឡើងពីបរិយាកាស អំណោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:23 PM, ចំនួនអ្នកអានៈ​ 16ដង
Marcus Rashford បានបន្តថា ចំពោះការផ្លាស់ប្តូរដែលរូបលោកពិតជាត្រូវការ បន្ទាប់ពីបានចំណាយ ពេលពេញមួយអាជីពនៅក្នុងលីគប្រទេសអង់គ្លេស ។ ដ្បិតកិច្ចសន្យាជាមួយ Manchester United មានរហូតដល់ឆ្នាំ២០២៨ ។ ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Barcelona បាននិយាយថា លោកមានក្តីសង្ឃឹមថា នឹងស្នាក់នៅក្លឹបអេស្ប៉ាញនេះលើសពីរយៈពេលកិច្ចសន្យាខ្ចីជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:21 PM, ចំនួនអ្នកអានៈ​ 18ដង
នៅក្នុងឯកសារដាក់ជូនតុលាការក្នុងទីក្រុងវ៉ាស៉ីនតោន រដ្ឋអាជ្ញាបានឱ្យដឹងថា លោក Peter Williams បានលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មចំនួន ៨ ពីក្រុមហ៊ុនចំនួនពីរ ចាប់ពីខែមេសា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៥ ដោយមានចេតនាលក់ព័ត៌មានសម្ងាត់ទាំងនោះ ទៅឱ្យអ្នកទិញនៅរុស្ស៉ី។ រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់អតីតន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:18 PM, ចំនួនអ្នកអានៈ​ 14ដង
អាជីវកម្ម​​ក្រុមហ៊ុន Rosneft នៅ​អាល្លឺម៉ង់ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អាល្លឺម៉ង់ ប៉ុន្តែ​ជា​កម្មសិទ្ធិ​របស់​រុស្ស៉ី។ ក្រុមហ៊ុននេះគឺជា​អ្នកផ្គត់ផ្គង់​សំខាន់​មួយ ដែល​បញ្ជូន​ និង​ចម្រាញ់​ប្រេង​សម្រាប់ស្ថានីយ​ប្រេងឥន្ធនៈ អាកាសយានដ្ឋាន​មួយចំនួន​នៅអាល្លឺម៉ង់។ អាល្លឺម៉ង់ កំពុងស្វែងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:17 PM, ចំនួនអ្នកអានៈ​ 14ដង
ការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2025, 08:09 PM, ចំនួនអ្នកអានៈ​ 16ដង
ថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:40 PM, ចំនួនអ្នកអានៈ​ 158ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នៅថ្ងៃទី២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:35 PM, ចំនួនអ្នកអានៈ​ 156ដង
កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។ កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:33 PM, ចំនួនអ្នកអានៈ​ 139ដង
ការអះអាងដូចខាងលើ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA គឺមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានប្រទះឃើញសញ្ញាកូរ៉េខាងជើង បាញ់មីស៉ីលប៉ុន្មានគ្រា ប់ចេញពីតំបន់មួយនៅភាគខាងត្បូងទីក្រុងព្យុងយ៉ាង ហើយពួកវា​ហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ទៅទិសឦសានមុនធ្លាក់ទៅលើដី។ នាថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ​ 160ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែ​បើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ​ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 146ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 156ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 147ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 133ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9036 នាក់
ម្សិលមិញ : 10338 នាក់
សរុបទាំងអស់ : 10165863 នាក់