រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន្ទរកថាស្ដីពីលទ្ធផលឆ្នាំចាស់ និងលើកទិសដៅការងារ ឆ្នាំថ្មី ការត្រៀមនូវបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ជាដើម សម្រាប់កម្មវិធីសន្និបាតនាឱកាសនោះ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ដើម្បីឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ អនុរដ្ឋលខា អគ្គនាយក អគ្គនាយិកាជំនាញទាំង៥ របស់ក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត។ ទិសដៅរបស់ក្រសួងព័ត៌មាន ដោយបានជំរុញឱ្យអ្នកសារព័ត៌មានត្រូវរួមគ្នាកសាងរូបភាព សេរីភាពសារព័ត៌មានមួយដែលរឹងមាំ ជំនាញវិជ្ជាជីវៈសារព័ត៌មាន ដែលរឹងមាំ មានគុណភាព និងមានការជឿជាក់។ ជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន។ នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបន្តប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។ ក្រសួងក៏បានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ តាមរយៈការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន សំដៅធានានូវសិទ្ធិទទួលបានព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 0ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 1ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 1ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:42 PM, ចំនួនអ្នកអានៈ​ 1ដង
ការយល់ព្រមជាបឋមនេះ កើតចេញពីការបោះឆ្នោតដំបូងក្នុងចំណោម ៤លើក ដើម្បីទទួលបានការអនុម័តទាំងស្រុង ហើយកើតមានឡើងស្របពេល នៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅអ៉ីស្រាអែល និងមួយខែបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែល កាត់បញ្ចូលតំបន់ West Bank នោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:40 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជានិងថៃ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 3ដង
សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។ អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។ អ្នករកស៉ីក្នុងវិស័យប្រេង បានឱ្យដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិត ចំណីសត្វ រហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ នៅព្រឹកថ្ងៃទី២១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ​ 112ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ​ 116ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។ ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ​ 117ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ រាជរដ្ឋា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ​ 115ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ​ 125ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ​ 113ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។ មនុស្សវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ​ 129ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយ​បង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារ​លើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7542 នាក់
ម្សិលមិញ : 11573 នាក់
សរុបទាំងអស់ : 10155266 នាក់