Broadcom វាយលុកទីផ្សារ AI ជាមួយបន្ទះឈីប Thor Ultra ថ្មី ព្រមទាំងចាប់ដៃគូជាមួយ OpenAI
ចុះថ្ងៃទី: 15-10-2025, 05:49 PM, ចំនួនអ្នកអានៈ 178ដង
ការចេញលក់ Thor Ultra នេះកើតឡើងភ្លាមៗបន្ទាប់ពី Broadcom បានចុះកិច្ចព្រមព្រៀងដ៏ធំដើម្បីផ្គត់ផ្គង់បន្ទះឈីប AI ផ្ទាល់ខ្លួន (Custom Chips) កម្លាំង ១០ ជីហ្គាវ៉ាត់ សម្រាប់ក្រុមហ៊ុន OpenAI ដោយចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលជាការប្រកួតប្រជែងដោយផ្ទាល់នឹងឥទ្ធិពលរបស់ Nvidia។ នាយកប្រតិបត្តិ (CEO) Broadcom លោក Hock Tan បានប៉ាន់ស្មានថា ទីផ្សារសរុបសម្រាប់បន្ទះឈីប AI របស់ខ្លួនអាចឈានដល់ចន្លោះពី ៦០ ពាន់លានដុល្លារ ដល់ ៩០ ពាន់លានដុល្លារនៅឆ្នាំ ២០២៧។ ក្រុមហ៊ុន Broadcom បានប្រកាសចេញនូវបន្ទះឈីបបណ្តាញថ្មី (Networking Chip) ឈ្មោះថា Thor Ultra ដែលជាយុទ្ធសាស្ត្រមួយដើម្បីបង្កើនការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្រុមហ៊ុន Nvidia នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ បន្ទះឈីបនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីបង្កើនលទ្ធភាពឱ្យប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ (Data Center) អាចភ្ជាប់បន្ទះឈីបរាប់រយពាន់បន្ទះជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់កសាង និងដំណើរការប្រព័ន្ធគណនាកុំព្យូទ័រ AI ខ្នាតយក្ស ដូចជាគំរូទិន្នន័យដែលប្រើសម្រាប់កម្មវិធី ChatGPT របស់ OpenAI ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ គួរជម្រាបថា ដើម្បីសម្រេចបានគោលដៅនេះ Broadcom បានបង្កើនទ្វេដងនូវល្បឿនបញ្ជូន (Bandwidth) របស់ Thor Ultra បើធៀបនឹងជំនាន់មុន ហើយកំពុងផ្តោតខ្លាំងលើការរចនាបន្ទះឈីប ដោយទទួលបានប្រាក់ចំណេញរាប់ពាន់លានដុល្លារពីការជួយរចនាបន្ទះឈីបឱ្យក្រុមហ៊ុនយក្ស Cloud Computing ដូចជា Google ជាដើម។ នេះបញ្ជាក់ថា Broadcom កំពុងតែជំរុញខ្លួនឯងយ៉ាងខ្លាំងក្លាក្នុងនាមជាគូប្រជែងដ៏ធំបំផុតមួយរបស់ Nvidia នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ​ 0ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែ​បើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ​ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 1ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 1ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 2ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:42 PM, ចំនួនអ្នកអានៈ​ 2ដង
ការយល់ព្រមជាបឋមនេះ កើតចេញពីការបោះឆ្នោតដំបូងក្នុងចំណោម ៤លើក ដើម្បីទទួលបានការអនុម័តទាំងស្រុង ហើយកើតមានឡើងស្របពេល នៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅអ៉ីស្រាអែល និងមួយខែបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែល កាត់បញ្ចូលតំបន់ West Bank នោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:40 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជានិងថៃ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 3ដង
សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។ អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។ អ្នករកស៉ីក្នុងវិស័យប្រេង បានឱ្យដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិត ចំណីសត្វ រហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ នៅព្រឹកថ្ងៃទី២១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ​ 112ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ​ 116ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។ ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ​ 117ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ រាជរដ្ឋា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ​ 115ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ​ 125ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ​ 123ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។ មនុស្សវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7723 នាក់
ម្សិលមិញ : 11573 នាក់
សរុបទាំងអស់ : 10155447 នាក់