អ៉ីស្រាអែល​ និងអ៉ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាស ខណៈកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៉ីរ៉ង់ ត្រូវបានលុបចោល
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 303ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក បង្កឱ្យមានការភ័យខ្លាចថាការកំណត់គោលដៅអាចរាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក គ្រាដែរអ៉ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ ២០២៥។ មីស៉ីលជាច្រើនត្រូវបានគេមើលឃើញនៅលើដែនអាកាសនៃទីក្រុង Jerusalem។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស មិនបានបន្លឺឡើងនៅក្នុងទីក្រុងនេះទេ ប៉ុន្តែ លាន់ឮនៅទីក្រុង Haifa ភាគខាងជើង អ៉ីស្រាអែល។ សេវារថយន្តសង្គ្រោះអ៉ីស្រាអែលនិយាយថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ និង ១៣នាក់រងរបួស បន្ទាប់ពីមីស៉ីលវាយប្រហារផ្ទះមួយនៅភាគខាងជើងអ៉ីស្រាអែល។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្ស ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅក្រុង Tamra ជាទីក្រុងដែលមានប្រជាជនប៉ាឡេស្ទីនច្រេីនលើសលុប។ នៅអ៉ីរ៉ង់វិញ ឃ្លាំងប្រេង Shahran ក្នុងទីក្រុង Tehran គឺជាគោលដៅក្នុងការវាយប្រហាររបស់អីស្រាអែល ប៉ុន្តែស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ហេីយមានភ្លេីងឆេះរោងចក្រចម្រាញ់ប្រេងនៅជិតរដ្ឋធានី។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ការវាយប្រហាររបស់អ៉ីស្រាអែល ក៏បានកំណត់គោលដៅមកលេីអគារក្រសួងការពារជាតិនៅក្នុងទីក្រុង Tehran ផងដែរ ដែលបណ្តាលឱ្យមានការខូចខាតតិចតួច។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា មីស៉ីលនិងយន្តហោះដ្រូនអ៉ីរ៉ង់បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងគ្រឿងបរិក្ខារសម្រាប់ផលិតឥន្ធនៈយន្តហោះចម្បាំងរបស់អ៉ីស្រាអែល។ កងកម្លាំងជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍ បានព្រមានថា ការវាយប្រហារនឹងកាន់តែធ្ងន់ ហេីយទូលំទូលាយ ប្រសិនបើអ៉ីស្រាអែលនៅតែបន្តអរិភាពរបស់ខ្លួន។ សម្រាប់ជុំថ្មីនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៉ីរ៉ង់ដែលគ្រោងធ្វើឡើងក្នុងប្រទេសអូម៉ង់ នាថ្ងៃអាទិត្យនេះ ត្រូវបានលុបចោល ដោយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និយាយថា ការពិភាក្សាមិនអាចប្រព្រឹត្តទៅបានទេ ខណៈដែលអ៉ីរ៉ង់កំពុងទទួលរងការវាយប្រហារដ៏ព្រៃផ្សៃរបស់អ៉ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាន់តែធ្ងន់ជាងមុនទៅលេីអ៉ីរ៉ង់ ប៉ុន្តែថាវាមិនយឺតពេលទេក្នុងការបញ្ឈប់អ៉ីស្រាអែល ប្រសិនបើទីក្រុងតេហេរ៉ង់ ព្រមទម្លាក់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ​ 45ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 01:36 PM, ចំនួនអ្នកអានៈ​ 39ដង
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធ​ចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 12:25 PM, ចំនួនអ្នកអានៈ​ 35ដង
មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OspanenAI។ OspanenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 12:22 PM, ចំនួនអ្នកអានៈ​ 40ដង
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 12:18 PM, ចំនួនអ្នកអានៈ​ 22ដង
ព្រះសីហនុ៖យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 11:53 AM, ចំនួនអ្នកអានៈ​ 39ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលទើបជាប់ជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមឆ្នាំ២០២៤ រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ នារដូវក្តៅនេះក្នុងក្រុមរបស់លោក Mikel Arteta និងជាសមាជិកថ្មី២ ចេញពីក្លិបរួមលីគ Chelsea ទៀតផង ក្រោយការមកដល់របស់អ្នកចាំទី Kespana Arrizabalaga រួចមក។ កាំភ្លើងធំ Arsenal បានបញ្ចប់ការផ្ទេរជាផ្លូវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 11:51 AM, ចំនួនអ្នកអានៈ​ 37ដង
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ ជនជាតិភាគតិច Druze និង Bedouins។ អ៉ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 11:49 AM, ចំនួនអ្នកអានៈ​ 39ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងពិសារអាហារពេលល្ងាចជាមួយតំណាងរាស្ត្រអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ជាការពិតណាស់ យន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់...ខ្ញុំគិតថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-07-2025, 06:24 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ។ ដោយប្រទេសចិនជាប្រទេសមហាអំណាច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-07-2025, 06:20 PM, ចំនួនអ្នកអានៈ​ 44ដង
ថ្លែងនៅទីក្រុងតៃប៉ិ លោកស្រី Hsaio បានលើកឡើងថា សម្ពាធរបស់ចិនមកលើតៃវ៉ាន់ ទើបតែបានកើនឡើងប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែលោកស្រីបានគូសរំលេចថា ប្រជាជនតៃវ៉ាន់គឺជាអ្នកស្រឡាញ់សន្តិភាព។ ដោយបញ្ជាក់ជាថ្មីនូវសំណើរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te លោកស្រីមេដឹកនាំរង បានសង្កត់ធ្ងន់ថា «យើងមិនស្វែងរកជម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខែកក្កដានេះ បានក្លាយជាវេលាមួយដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ដោយខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានត្រូវទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-07-2025, 06:09 PM, ចំនួនអ្នកអានៈ​ 46ដង
ការិយាល័យនេះ បានទទួលការជូនដំណឹងអំពីការបិទបញ្ចប់ការងារ នៅថ្ងៃសុក្រសប្តាហ៍មុន ជាមួយនិងបុគ្គលិកជាង ១ ៣៥០នាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការបិទការិយាល័យនេះ គឺជាផ្នែកមួយនៃការកែសម្រួលដ៏ធំ ក្នុងក្រសួងការបរទេស ដោយលោកប្រធានាធិបតី ត្រាំ អនុវត្តតាមគោលនយោបាយ «America First» របស់លោក។ ការបិទក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-07-2025, 06:05 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់ កម្លាំងសមត្ថកិច្ចចម្រុះគ្រប់បណ្ដាររាជធានីខេត្ត បានចេញនូវប្រតិបត្តិការព្រមៗគ្នា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះយ៉ាងសស្រាក់សស្រាំ និងឈានដល់ការបំបែកំបុកក្រុមឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-07-2025, 05:30 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៥។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព បើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រសែនសុខ។ ព្រឹត្តការណ៍តាំងពិព័រណ៍អា�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4610 នាក់
ម្សិលមិញ : 9710 នាក់
សរុបទាំងអស់ : 9187267 នាក់