ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរកងទ័ពកម្ពុជា
ចុះថ្ងៃទី: 19-06-2025, 09:08 PM, ចំនួនអ្នកអានៈ 237ដង
ខេត្តបាត់ដំបង៖ធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, សា លាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី, គណៈមេធាវីនៃព្រះរាជាណាក្រកម្ពុជា, ចៅក្រម, ព្រះរាជអាជ្ញារង, ក្រឡាបញ្ជី, អាជ្ញាសាលា, មន្ត្រីរដ្ឋបាលសាលាជម្រះក្តី, មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង, យោធិន និងនគរបាល ជាច្រើនរូប។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសហការីក្នុងវិស័យយុត្តិធម៌ សំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា សម្ភារនិងគ្រឿងឧបភោគបរិភោគប្រគល់ជូនវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងយោធភូមិភាគទី៥ នៃភូមិសាស្ត្រខេត្តបាត់ដំបង។ នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានរាយការណ៍អំពីស្ថានភាពមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា ស្ថិតនៅយោធភូមិភាគទី៥ ព្រមទាំងបាថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងក្រុមការងារដែលបាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគនានាផ្តល់ជូនវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃស្ថិតក្នុងយោធភូមិភាគទី៥ នៃភូមិសាស្ត្រខេត្តបាត់ដំ បង។ លោក ឧត្តមសេនីយ៍ឯក បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ បានធ្វើការប្តេជ្ញាចិត្តរួចជាស្រេចក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន។ មានប្រសាសន៍នៅក្នុងពិធីនេះ លោក កើត រិទ្ធ បានកោតសរសើរចំពោះវីរៈកងទ័ពកម្ពុជាទាំងអស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុតនិងអង់អាចក្លាហានដោយហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រ និងជួយជ្រោមជ្រែងសមរភូមិមុខពីសំណាក់សមរភូមិក្រោយ ក្នុងស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សំដៅការពារឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាមួយគ្នានេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីស្នេហាជាតិរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបម្រើការក្នុងវិស័យយុត្តិធម៌ ក៏ដូចជា បងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង តាមរយៈការបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ទាំងផ្នែកថវិកា ទាំងផ្នែកសម្ភារ ទាំងផ្នែកស្មារតី ដើម្បីបង្ហាញនូវការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន កងរាជអាវុធហត្ថ និង កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅជួរមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-06-2025, 01:47 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ លោក ហួត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:44 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ ទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:41 PM, ចំនួនអ្នកអានៈ​ 11ដង
លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់... ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:02 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តតាកែវនាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ លោក វ៉ី សំណាង អភិបាលខេត្តតាកែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:57 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:51 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញដឹកនាំគណៈប្រតិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 19ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan»។ សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 21ដង
អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 313ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:21 AM, ចំនួនអ្នកអានៈ​ 231ដង
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានឱកាសសម្រាប់ការចរចា» ជាមួយសហរដ្ឋអាមេរិកទេ «រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់»។ ទោះជាយ៉ាងនេះក្ដី លោកនៅតែគ្រោងជួបជាមួយសមភាគីអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅទីក្រុងហ្សឺណែវ ដើម្បីស្ដាប់ពីគោលជំហររបស់ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:19 AM, ចំនួនអ្នកអានៈ​ 294ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 269ដង
រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានបញ្ជាក់ថា ប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំអោយទៅធ្វើការអោយពួកក្រុម Cybercrime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណប្លាទីន។ លោកបានបង្ហោះការបញ្ជាក់បែបនេះ ដោយយោងតាមការចេញផ្សាយរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:41 PM, ចំនួនអ្នកអានៈ​ 252ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 07:21 PM, ចំនួនអ្នកអានៈ​ 205ដង
ខេត្តព្រះវិហារ)៖ពិធីនាឱកាសនេះមានការទទួលពី ​នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។បន្ទាប់ពីចប់កម្មវិធីឧបត្ថម្ភជូននាយទាហាន និងកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ លោក ស៊ុន ចាន់ថុល ឧបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ​ 195ដង
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា​​ ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង​កម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​ ដែលជាផ្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6887 នាក់
ម្សិលមិញ : 15705 នាក់
សរុបទាំងអស់ : 8870350 នាក់