Apple ប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យជាង ៥៨០ លានដុល្លារពីសហភាពអឺរ៉ុប
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ 1090ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ App Store គឺបានបំពានច្បាប់ខាងលើ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យចំនួន ៥០០ លានអឺរ៉ូ (ប្រហែល ៥៨៧ លានដុល្លារ) ដែលត្រូវបានពិន័យដោយនិយតករសហភាពអឺរ៉ុប (EU) ទៅកាន់តុលាការកំពូលទី២។ ការផាកពិន័យនេះ គឺដោយសារ Apple ត្រូវបានចោទប្រកាន់ថា បានរំលោភលើច្បាប់ទីផ្សារឌីជីថល (Digital Markets Act) ដែលមានគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Big Tech)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមហ៊ុន Apple ដែលធ្លាប់បានបញ្ជាក់រួចមកហើយថា ខ្លួននឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់ បានដាក់ពាក្យបណ្ដឹងរបស់ខ្លួននៅថ្ងៃចន្ទ ដែលជាថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យបណ្ដឹង។ ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ យើងបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ ពីព្រោះយើងជឿថាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប – និងការផាកពិន័យដែលមិនធ្លាប់មានពីមុនមកនេះ – គឺហួសពីអ្វីដែលច្បាប់តម្រូវ»។ ក្រុមហ៊ុនបន្តទៀតថា៖ «ដូចដែលការប្ដឹងឧទ្ធរណ៍របស់យើងនឹងបង្ហាញ គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងមានផលអាក្រក់សម្រាប់អ្នកប្រើប្រាស់។ យើងបានអនុវត្តរឿងនេះដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃ ហើយនឹងចែករំលែកការពិតជាមួយតុលាការ»។ ក្រុមហ៊ុន Apple បានអះអាងថា៖ «គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងអាក្រក់សម្រាប់អ្នកប្រើប្រាស់»។ គួរជម្រាបថា កាលពីខែមុន Apple បានកែសម្រួលច្បាប់ App Store របស់ខ្លួនដើម្បីអនុលោមតាមបទបញ្ជារបស់ EU ក្នុងការលុបចោលការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់ខ្លួនលើអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃចំនួន ៥% នៃប្រាក់ចំណូលជាមធ្យមទូទាំងពិភពលោករបស់ខ្លួន ឬប្រហែល ៥០ លានអឺរ៉ូក្នុងមួយថ្ងៃ។ អាជ្ញាធរប្រកួតប្រជែងរបស់ EU កំពុងស្វែងរកមតិកែលម្អពីអ្នកអភិវឌ្ឍន៍កម្មវិធី មុននឹងសម្រេចចិត្តថាតើត្រូវទទួលយកការផ្លាស់ប្តូរទាំងនេះ ឬទាមទារបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ​ 93ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។ របៀបវារៈទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ​ 57ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ​ 53ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ​ 44ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ​ 63ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:40 AM, ចំនួនអ្នកអានៈ​ 57ដង
Son ដែលកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក្នុងរយៈពេលកន្លងមកនេះបានរួមចំណែកជួយក្លិប Sspanurs ឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៧ឆ្នាំ បានស្គាល់ការឈ្នះពានរង្វាន់លីគអឺរ៉ុបលំដាប់ទី២ Eurospana League 2024-25 កាលពីខែឧសភា ពីការយកឈ្នះ Manchester United ។ កីឡាករអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានឱ្យដឹងថានាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:44 AM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តព្រះវិហារ៖លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនបងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:38 AM, ចំនួនអ្នកអានៈ​ 53ដង
យោងតាមសេចក្តីថ្លែងការណ៍ ប្រព័ន្ធបាញ់បង្ហោះ នឹងត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសមាសភាគផ្សេងទៀតនៃប្រព័ន្ធនេះ នឹងត្រូវបានបញ្ជូនជាបន្តបន្ទាប់ក្នុងរយៈពេលពីរទៅបីខែខាងមុខ។ ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសុក្រថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:36 AM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១ ខែសីហានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានចុះពិនិត្យដោយផ្ទាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានចូលរួមជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសមាជិកដទៃទៀតនៃអង្គទូត។ នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប (EU) បានសម្តែងការស្វា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:33 AM, ចំនួនអ្នកអានៈ​ 61ដង
លោក Steve Witkoff បានចុះពិនិត្យទីតាំងមួយដែលដំណើរការដោយ មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ប៉ុន្មានម៉ោងក្រោយដំណើរទស្សនកិច្ចរបស់លោក មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់នៅជិតទីតាំងមួយរបស់ក្រុមនេះ។ យោធាអ៊ីស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 08:32 PM, ចំនួនអ្នកអានៈ​ 265ដង
នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពី «អាជ្ញាបណ្ណទឹក» ជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបានរៀបចំឡើងដើម្បីគោលដៅសំខាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 276ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យរូបនេះ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានសង្ខេប ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 236ដង
លែងក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសខួប៥០ឆ្នាំ គិតចាប់តាំងពីការចុះសន្ធិសញ្ញា Helsinki Final Act ស្តីពីការគោរពព្រំប្រទល់និងបូរណភាពទឹកដី លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿថារុស្ស៉ីអាចត្រូវជំរុញឱ្យបញ្ឈប់សង្រ្គាមនេះបាន។ រុស្ស៉ីជាអ្នកចាប់ផ្តើមវា ហេតុនេះក៏អាចត្រូវជំរុញឱ្យបិទបញ្ចប់វាវិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8488 នាក់
ម្សិលមិញ : 10926 នាក់
សរុបទាំងអស់ : 9358615 នាក់