កម្ពុជា ស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ |
|
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ 1976ដង |
|
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
អ្នកនាំពាក្យក្រសួងវប្បធម៌ បានលើកឡើងចំនួន៦ចំណុច ដូចខាងក្រោម៖
* ១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។
* ២៖ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។
* ៣៖ គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។
* ៤៖ សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។
* ៥៖ «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង ដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។
* ៦៖ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ 12ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ 10ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ 24ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:20 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ 55ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ 49ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ 52ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។
នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 07:01 PM, ចំនួនអ្នកអានៈ 56ដង
លោកស្រី Zakharova បានបញ្ចេញមតិឆ្លើយតបចំពោះការអត្ថាធិប្បាយ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីផែនការបញ្ជូនកងទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដោយប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «រុស្ស៉ី នឹងមិននិយាយពីកិច្ចអន្តរាគមន៍របស់បរទេសនៅអ៊ុយក្រែនក្នុងទម្រង់ ឬក្រោមលក្ខខណ្ឌជាមូលដ្ឋាន និងសន្តិសុខណាមួយឡើយ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ 57ដង
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។
ម៉ូតូចំនួន ៥៦គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 06:39 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានស្នើដល់ស្ថានទូតឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។ ការស្នើរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Van
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 06:36 PM, ចំនួនអ្នកអានៈ 52ដង
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ៣,១១១គ្រួសារ ស្មើ ១០,២២៦នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-09-2025, 06:29 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ដែលជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល
 ព័ត៌មានលម្អិត
|
|
|