មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា
ចុះថ្ងៃទី: 14-08-2025, 07:03 PM, ចំនួនអ្នកអានៈ 228ដង
ខេត្តសៀមរាប៖ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករ ឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើន សមិទ្ធផលថ្មីៗជាច្រើនទៀត។ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃសន្តិភាព ពេញលេញ, ស្ថិរភាពនយោបាយ, សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ, ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក កាទើ មហាំម៉ាត់ណោសស្រ៊ី នៅក្នុង សិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ប៉ូច វរលក្ខណ៍ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ ព្រមទាំង លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប, តំណាងសមាគមទេសចរណ៍, វិស័យឯកជន និងសិស្ស និស្សិតជាច្រើនចូលរួមផងដែរ។ លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជា បាននិងកំពុងបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រាកដនិយម ឆ្ពោះទៅសម្រេចឱ្យបានគោលដៅ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។ លោកបញ្ជាក់ថា កាលពីឆ្នាំ២០២៤ យើងបានព្យាករណ៍ កំណើនទេសចរអន្តរជាតិ អាចនៅចន្លោះពី ៧,២ លាននាក់ ទៅ ៧,៥លាននាក់ នៅឆ្នាំ២០២៥។ ក៏ប៉ុន្តែ, ការព្យាករណ៍នេះតម្រូវឱ្យ មានការគិតគូរ ពិនិត្យ វិភាគ និងវាយតម្លៃឡើងវិញ ដោយយោងលើបរិការណ៍ និងអរិភាពដែលកើតមាន ឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក។ មានដូចជា៖ បម្រែបម្រួល ពន្ធបដិការណ៍របស់សហរដ្ឋអាម៉េរិក, ការបិទច្រកព្រំដែនគោក កម្ពុជា-ថៃ ដែលបណ្តាលមកពីការ ឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាព តានតឹង, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងវិបត្តិនៅមជ្ឈិមបូព៌ាក៏នៅបន្តឡើងកម្ដៅ។ លោកបន្ថែមថា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពទៅនឹងស្ថានភាពប្រឈមនៃ វិបត្តិនានា ដែលអាចលេចឡើងពីផលប៉ះពាល់ ដែលកើតចេញពីភាពមិនប្រាកដប្រជាខ្ពស់ខាងលើ ដោយ ប្រតិបត្តិតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» គឺទាមទារឱ្យមានការចូលរួមអនុវត្តភារកិច្ច ប្រកបដោយស្មារតីម្ចាស់ការ, បុរេសកម្ម, សកម្ម, និងអន្តរសកម្មពីគ្រប់ផ្នែក, គ្រប់ថ្នាក់, គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ, កិច្ចសហប្រតិបត្តិការអន្តរជាតិ, ការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន, បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន, Influencers, និងការចូលរួមពីបុគ្គលម្នាក់ៗ ក្រោមក្របខ័ណ្ឌ សសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ ដើម្បីរួមគ្នាស្វែង រកយុទ្ធសាស្ត្រនិងវិធានការគន្លឹះសម្រាប់ពង្រឹងភាពធន់ នៃវិស័យទេសចរណ៍កម្ពុជា និងរក្សានូវភាពប្រកួត ប្រជែងខ្ពស់ក្នុងតំបន់។ លោកស្រី ប៉ូច វរលក្ខណ៍ បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោល បំណងពង្រឹងគុណភាពទិន្នន័យទេសចរណ៍ ដែលមានគោលដៅចម្បង គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញស្ថិតិ ទេសចរណ៍ ក្នុងការប្រមូល រៀបចំ ចងក្រង និងវិភាគទិន្នន័យទេសចរណ៍ ដោយគោរពទៅតាមបទដ្ឋាននិង វិធីសាស្ត្រគណនា ចងក្រង ដែលមានលក្ខណៈស្តង់ដា មានភាពជឿជាក់ និងទទួលស្គាល់ពីអង្គភាព ពាក់ពន្ធ័ ព្រមទាំងពង្រឹងការយល់ដឹងពីបទដ្ឋានចងក្រង និងដំណើរការនៃការប្រមូល ចងក្រង ជាមួយនឹង សង្គតិភាពទិន្នន័យ ភាពស៊ីចង្វាក់នៃប្រព័ន្ធស្ថិតិទេសចរណ៍ និងការថែរក្សាទិន្នន័យក្នុងបរិវត្តកម្មឌីជីថល។ លោកស្រីបន្តថា ស្ថិតិទេសចរណ៍ ដែលចម្រាញ់មកពីទិន្នន័យត្រឹមត្រូវ ភាពទាន់ពេលវេលា និងមានសង្គតិភាព ដើរតួ នាទីយ៉ាងសំខាន់ មិនត្រឹមតែជាតួលេខនោះទេ តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកធ្វើគោលនយោបាយ ផែនការយុទ្ធសាស្ត្រទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍ ជាពិសេសជួយដល់ការវាស់ស្ទង់អំពីការចូល រួមចំណែករបស់វិស័យទេសចរណ៍នៅក្នុងចំណាត់ថ្នាក់សដ្ឋកិច្ចបានយ៉ាងជឿជាក់។ ហើយបានជាអ្នកវិទ្យាសាស្ត្រផ្នែកស្ថិតិបានពោលថា «ស្ថិតិល្អ គឺជាការសម្រេចចិត្តល្អ»។ ជាមួយនេះ លោក ង៉ូវ សេងកាក់ ក៏បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ និងដៃគូរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» នេះឡើង។ លោកសង្ឃឹមថា សិក្ខាសាលានេះ នឹងជំរុញឲ្យមានភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ក៏ដូចជា កម្ពុជាកាន់ច្រើនឡើងថែមទៀតផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ​ 32ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់​ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។​ យ៉ាងណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 40ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការ​ឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ​ 46ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ​ 38ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ​ 49ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:20 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ​ 59ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ​ 52ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ​ 57ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយ​គណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:01 PM, ចំនួនអ្នកអានៈ​ 61ដង
លោកស្រី Zakharova បានបញ្ចេញមតិឆ្លើយតបចំពោះការអត្ថាធិប្បាយ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីផែនការបញ្ជូនកងទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដោយប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «រុស្ស៉ី នឹងមិននិយាយពីកិច្ចអន្តរាគមន៍របស់បរទេសនៅអ៊ុយក្រែនក្នុងទម្រង់ ឬក្រោមលក្ខខណ្ឌជាមូលដ្ឋាន និងសន្តិសុខណាមួយឡើយ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។ ម៉ូតូចំនួន ៥៦គ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6974 នាក់
ម្សិលមិញ : 6331 នាក់
សរុបទាំងអស់ : 9716577 នាក់