បណ្ឌិត កៅ មុយថង៖ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូល SCO ជាការលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ |
|
ចុះថ្ងៃទី: 03-09-2025, 06:27 PM, ចំនួនអ្នកអានៈ 82ដង |
|
អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង ចាត់ទុកវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានធ្វើឡើងនៅទីក្រុងធានជីង បានលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២៥ របស់ SCO មានការចូលរួមពីប្រមុខរដ្ឋ/ រដ្ឋាភិបាល ជាង២០ប្រទេស និង អង្គការអន្តរជាតិ ជាង១០ និង រួមទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ ផងដែរ។
លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី២ ខែកញ្ញាថា ការចូលរួមរបស់សរាជធានីភ្នំពេញ៖ម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលនេះ គឺបង្ហាញពីយុទ្ធសាស្ត្រការបរទេស របស់កម្ពុជា ដែលមិនពឹងផ្អែក លើប្លុកណាមួយឡើយ ប៉ុន្តែ ព្យាយាមពង្រឹងទំនាក់ទំនង ជាមួយគ្រប់តំបន់ និង ប្រទេសទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ អតិបរមា សម្រាប់ជាតិ។
«ដូច្នេះ ការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិ ដ៏សំខាន់បែបនេះ គឺពិជាបាននាំមកនូវ ការលើកកម្ពស់កិត្យានុភាព និងរូបភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ វាក៏បានបង្ហាញថា កម្ពុជា ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ និងគោរពផងដែរ»
លោកបណ្ឌិតបន្តថា ក្នុងនាមកម្ពុជា ជាដៃគូសន្ទនា (Dialogue Partner) របស់ SCO ការចូលរួមនេះ បានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាង និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសជាសមាជិក SCO ដែលសុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ច និងយោធា នៅក្នុងពិភពលោក។ កិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អដើម្បីជួបជាមួយប្រមុខរដ្ឋ និងអ្នកដឹកនាំសេដ្ឋកិច្ចមកពីតំបន់អាស៊ីកណ្តាល និងអឺរ៉ុប ដែលអាចទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា ពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពល។ SCO ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ការចូលរួមរបស់កម្ពុជាបានពង្រឹងការតភ្ជាប់របស់ខ្លួន ទៅនឹង BRI ដែលជាប្រភពនៃការវិនិយោគធំៗ សម្រាប់កម្ពុជា។ ការចូលរួមរបស់សម្តេចធិបតី គឺអនុញ្ញាតឱ្យកម្ពុជា អាចផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាមួយ បណ្តាប្រទេសសមាជិក ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងក្នុងតំបន់។ វត្តមានរបស់ សម្តេចធិបតី បានបង្ហាញថា កម្ពុជា ជាប្រទេសដែលជឿជាក់លើកិច្ចសហប្រតិបត្តិការពហុភាគី ហើយ ត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាសកល។
ជារួម លោកបណ្ឌិត វាយតម្លៃខ្ពស់ថា ការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូល SCO នេះ គឺមិនមែនត្រឹមតែជាពិធីការ នោះទេ ប៉ុន្តែ ជាជំហានយុទ្ធសាស្ត្រមួយ ដែលឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកដៃគូថ្មីៗ និង ទាញយកផលប្រយោជន៍ជាតិឱ្យបានច្រើនបំផុត នៅក្នុងបរិបទ ដែលនិម្មាបនកម្មពិភពលោក គឺបាននិងកំពុងវិវត្តន៍ ទៅមុខយ៉ាងលឿន ហើយ ស្ថានការណ៍អន្តរជាតិ ក៏ជួបប្រទះនឹងភាពមិនប្រាកដប្រជា ភាពរង្គោះរង្គើ និងបែកខ្ញែកគ្នា។
«ហេតុដូច្នេះហើយ កម្ពុជាក៏ត្រូវមានបំណងយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូល SCO នេះ ឱ្យកាន់តែមានលក្ខណៈ គួរឱ្យជឿទុកចិត្តគ្នា និងសហប្រតិបត្តិការ ជាមួយគ្នា»៕
វិទ្យុមិត្តភាពកម្ពុជាចិន

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ 15ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:30 PM, ចំនួនអ្នកអានៈ 15ដង
ដ្ឋាភិបាលអង់គ្លេស បានដាក់ចេញបម្រាមលើចលនា Palestine Action នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីសមាជិកមួយចំនួននៃចលនាមួយនេះបានសម្រុកចូល មូលដ្ឋានមួយកន្លែងរបស់កងទ័ពជើងអាកាសអង់គ្លេស និងបង្កការខូចខាតដល់យន្ដហោះយោធាមួយចំនួន។ សមាជិកមួយចំនួននៃចលនា Palestine Action ក៏បានកំណត់គោលដៅក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:24 PM, ចំនួនអ្នកអានៈ 13ដង
ភ្លាមៗខាងការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចេញផ្សាយរបស់ NHK។ NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញាថាលោក Ishiba បានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងដើម្បីបញ្ចៀសការបែកបាក់គ្នាក្នុងជួរផ្ទៃក្នុងបក្ស ខណៈសារព័ត៌មានជប៉ុន Asahi Shimb
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:15 PM, ចំនួនអ្នកអានៈ 16ដង
ខេត្តព្រះវិហារលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:09 PM, ចំនួនអ្នកអានៈ 17ដង
លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។លោក Anutin Charnvirakul បានបង្ហើបឱ្យដឹងថារូបលោកនឹងកាន់តំណែង២ក្នុងពេលតែមួយ គឺជានាយករដ្ឋមន្ត្រីថៃផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង ជាមួយ ការទទួលស្គាល់ការរំលាយរដ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ 15ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ 57ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។ យ៉ាងណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ 60ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ 57ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ 61ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ 62ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
|
|
|