សហព័ន្ធកីឡាបាល់ទះ កែសម្រួលការៀបចំពានធំៗ ឆ្លើយតបការអភិវឌ្ឍ និងព្រឹត្តិការណ៍អន្ដរជាតិចុងឆ្នាំនេះ
ចុះថ្ងៃទី: 15-08-2025, 05:46 PM, ចំនួនអ្នកអានៈ 165ដង
រាជធានីភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់សហព័ន្ធបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាន់ ដែលលើកពីខែមិថុនា មករៀបចំនៅខែសីហានេះ គឺដើម្បីផ្សព្វផ្សាយផែនការប្រកួតកីឡាបាល់ទះឆ្នាំ២០២៥/២៦ ក៏ដូចជាការស្ទង់មតិ ចំពោះសកម្មភាពការងារឆ្នាំចាស់កន្លងមក ទៅលើការរៀបចំការប្រកួត និងកែទម្រង់មួយចំនួនរបស់សហព័ន្ធ តើមានភាពល្អប្រសើរ ឬមានភាពខ្វះខាត ក៏ដូចជាបញ្ហាប្រឈមអ្វីខ្លះ? តែជាលទ្ធផលមិនមានការងារប្រឈមណាមួយគួរឲ្យកត់សម្គាល់ឡើយ ក្រោយពីមានការផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងផុសផុល។ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសនឹងធ្វើការកែសម្រួលការរៀបចំពានរង្វាន់ធំៗនៅកម្ពុជា ដើម្បីឆ្លើយតបចក្ខុវិស័យនៃការអភិវឌ្ឍដ៏វែងឆ្ងាយ និងព្រឹត្តិការណ៍អន្ដរជាតិនានា នៅចុងឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយកោះប្រជុំបន្ទាន់ ជាមួយតំណាងសមាគម/ក្លិបបាល់ទះសមាជិកទាំង ៣២ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ចំពោះការងារកែសម្រួលថ្មី ដែលសហព័ន្ធបានរៀបចំ និងប្រកាសដាក់ឲ្យដំណើរការចាប់ពីខែសីហានេះតទៅ មានដូចជា៖ ១. ការត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនក្រុមបាល់ទះជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំ(U18) ចូលរួមការប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា និងការប្រមូលផ្ដុំក្រុមជម្រើសជាតិ ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ ការងារនេះ សហព័ន្ធបានត្រៀមជាយូរមកហើយ ក្នុងនោះក្រុមយុវជនថ្នាល U18 កម្ពុជា បានប្រមូលផ្ដុំជាង ១ឆ្នាំមកហើយ ដើម្បីត្រៀមបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍៍កីឡាយុវជនទ្វីបអាស៊ី ហើយក៏ជាក្ដីស្រម៉ៃរបស់ថ្នាក់ដឹកនាំសហព័ន្ធផងដែរ។ ចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជា(ក្រុមធំ)វិញ ក៏ដូចជាគ្នា ប៉ុន្ដែដើម្បីធានានូវការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំសហព័ន្ធបានសម្រេចពន្យាពេលរៀបចំព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ពីខែតុលា ទៅខែមករា ឆ្នាំ២០២៦ ។ ការកែសម្រួលនេះ ចៀសវាងប៉ះពាល់ដល់កីឡាករតាមបណ្ដាក្លិប ដែលកំពុងស្ថិតក្នុងជំរុំប្រមូលផ្ដុំក្រុមជម្រើសជាតិ ដើម្បីឲ្យពួកគេបានផ្ដោតជាមួយការហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនាចុងឆ្នាំនេះ ក៏ដូចជាចៀសវាងនូវលទ្ធផលមិនគាប់ប្រសើរ ដូចការប្រកួត SEA V.League កាលពីថ្មីៗ។ ២. ពានរង្វាន់បាល់ទះតាមភូមិភាគ ដែលបែងចែកជាមណ្ឌលៗ ក្រោមការរៀបចំលក្ខណៈ ៤នាក់ ទល់ ៤នាក់ នឹងត្រូវវិវឌ្ឍន៍ពាននេះ ទៅជាការប្រកួតលក្ខណៈ ៦នាក់ ទល់ ៦នាក់វិញ ស្របតាមសំណូមពររបស់បណ្ដាសមាគមក្លិបទូទាំងប្រទេស ហើយក៏ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលបានគ្រោងទុកមុនមួយជំហាន ក្នុងការគិតគូរលើយុវជនបន្ដវេន ។ ដូច្នេះបន្ថែមលើកែសម្រួលទៅជាប្រកួត ៦ស្មើ សហព័ន្ធក៏នឹងសម្រួលពានភូមិភាគនេះ ជាពានអាយុក្រោម ២០ឆ្នាំផងដែរ ដើម្បីផ្ដល់ឱកាសដល់អត្តពលិកតាមបណ្ដាលរាជធានី-ខេត្តបានចូលរួម និងបង្ហាញសមត្ថភាព។ ក្នុងនាមសហព័ន្ធលោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការកែសម្រួលពានភូមិភាគនេះ នឹងទទួលបានការគាំទ្រ ក៏ដូចជាការចូលរួមប្រកួតយ៉ាងច្រើនពីយុវជន U20 ដោយផ្អែកលើសន្ទុះនៃការប្រកួតកីឡាមធ្យមសិក្សានាពេលកន្លងមក គួបផ្សំទាំងកត្ដាប្រកួតប្រជែងកម្រិតខ្ពស់ មានប្រាក់រង្វាន់ច្រើនជាដើម ។ មិនតែប៉ុណ្ណោះ នេះក៏ជាឱកាសមួយសម្រាប់សហព័ន្ធសម្លឹងមើលយុវជនបន្ដវេនមកប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។ ប៉ុន្ដែដើម្បីធានាបាននូវការប្រកួតប្រជែងខ្ពស់ ក្នុងពានភូមិភាគ U20 នេះ ក៏នឹងអនុញ្ញាតឲ្យកីឡាករលើសអាយុ ៣នាក់ក្នុងមួយក្រុមចូលរួមផងដែរ។ ៣. ការប្រកួតបាល់ទះជើងឯកតេជោលីគ ដែលជាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំ ហើយតែងរៀបចំរៀងរាល់ចន្លោះខែមករា-កុម្ភៈ នឹងប្ដូរទៅរៀបចំនៅចន្លោះខែឧសភា-មិថុនាវិញ ក្រោមមូលហេតុមានការសំណូមពរពីបណ្ដាក្លិបសមាជិក និងយោងតាមពេលវេលាជាក់ស្ដែង ដែលអត្តពលិកអន្ដរជាតិទំនេរពីជម្រើសជាតិ ដើម្បីបើកច្រកឲ្យក្លិបធំៗ បាននាំយកកីឡាករបរទេសមានគុណភាពខ្ពស់មកពង្រឹងក្រុម ក៏ដូចជាជំរុញឲ្យការប្រកួតតេជោលីគ កាន់តែរន្ថើន និងកាន់តែអស្ចារ្យ ។ ដូច្នេះការកែសម្រួលនេះ សហព័ន្ធនឹងពិចារណាការរៀបចំបែបនេះរៀងរាល់ឆ្នាំ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍តេជោលីគនៅកម្ពុជាមានការអភិវឌ្ឍ និងកាន់តែរីកចម្រើនថែមទៀត។ ក្រៅពីផែនការ នៃការកែសម្រួលពានរង្វាន់ធំៗ ដែលបានធ្វើបច្ចុប្បន្នភាពដល់ក្លិបសមាជិកខាងលើ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល ក៏បានសំណូមពរដល់បណ្ដាក្លិបសមាជិកទាំងអស់ ធ្វើការសហការ និងបន្ដខិតខំធ្វើការអភិវឌ្ឍ ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករអ្នកលើកបាល់ ដែលជាក្ដីកង្វល់មួយរបស់សហព័ន្ធ បន្ទាប់ពីកីឡាករ សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ជាដើម។ លោកសង្ឃឹមថា អនាគតបាល់ទះកម្ពុជានឹងបន្ដនូវភាពរីកចម្រើនជានិរន្ដរ ហើយសម្បូរនូវធនធានកីឡាករល្អៗកាន់តែច្រើន សម្រាប់ធ្វើការប្រកួតប្រជែងលើឆាកអន្ដរជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:41 PM, ចំនួនអ្នកអានៈ​ 61ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ​ 60ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:43 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ប្រធានាធិបតីហ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:33 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។ លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 04:30 PM, ចំនួនអ្នកអានៈ​ 58ដង
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ​ 62ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:30 PM, ចំនួនអ្នកអានៈ​ 65ដង
ដ្ឋាភិបាលអង់គ្លេស បានដាក់ចេញបម្រាមលើចលនា Palestine Action នៅក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីសមាជិកមួយចំនួននៃចលនាមួយនេះបានសម្រុកចូល មូលដ្ឋានមួយកន្លែងរបស់កងទ័ពជើងអាកាសអង់គ្លេស និងបង្កការខូចខាតដល់យន្ដហោះយោធាមួយចំនួន។ សមាជិកមួយចំនួននៃចលនា Palestine Action ក៏បានកំណត់គោលដៅក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:24 PM, ចំនួនអ្នកអានៈ​ 59ដង
ភ្លាមៗខាងការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចេញផ្សាយរបស់ NHK។ NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញាថាលោក Ishiba បានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងដើម្បីបញ្ចៀសការបែកបាក់គ្នាក្នុងជួរផ្ទៃក្នុងបក្ស ខណៈសារព័ត៌មានជប៉ុន Asahi Shimb
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:15 PM, ចំនួនអ្នកអានៈ​ 64ដង
ខេត្តព្រះវិហារលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននាំយកនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 03:09 PM, ចំនួនអ្នកអានៈ​ 63ដង
លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។លោក Anutin Charnvirakul បានបង្ហើបឱ្យដឹងថារូបលោកនឹងកាន់តំណែង២ក្នុងពេលតែមួយ គឺជានាយករដ្ឋមន្ត្រីថៃផង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង ជាមួយ ការទទួលស្គាល់ការរំលាយរដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 12:50 PM, ចំនួនអ្នកអានៈ​ 54ដង
ក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក បានឆ្មក់ឆែកឆេររោងចក្រផលិតអាគុយរថយន្ដមួយរបស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយកាលពីថ្ងៃសុក្រ ពួកគេបានបញ្ចេញវីដេអូ និងរូបភាពដែលបង្ហាញពីពលករកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនបញ្ជូនឡើងរថយន្តក្រុងមួយ។ ប្រតិបត្តិការនេះកំពុងបង្កជាហានិភ័យប៉ះពាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 11:55 AM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ​ 69ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់​ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។​ យ៉ាងណ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2003 នាក់
ម្សិលមិញ : 8416 នាក់
សរុបទាំងអស់ : 9729893 នាក់