Apple ប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យជាង ៥៨០ លានដុល្លារពីសហភាពអឺរ៉ុប
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ 1447ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ App Store គឺបានបំពានច្បាប់ខាងលើ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យចំនួន ៥០០ លានអឺរ៉ូ (ប្រហែល ៥៨៧ លានដុល្លារ) ដែលត្រូវបានពិន័យដោយនិយតករសហភាពអឺរ៉ុប (EU) ទៅកាន់តុលាការកំពូលទី២។ ការផាកពិន័យនេះ គឺដោយសារ Apple ត្រូវបានចោទប្រកាន់ថា បានរំលោភលើច្បាប់ទីផ្សារឌីជីថល (Digital Markets Act) ដែលមានគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Big Tech)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមហ៊ុន Apple ដែលធ្លាប់បានបញ្ជាក់រួចមកហើយថា ខ្លួននឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់ បានដាក់ពាក្យបណ្ដឹងរបស់ខ្លួននៅថ្ងៃចន្ទ ដែលជាថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យបណ្ដឹង។ ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ យើងបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ ពីព្រោះយើងជឿថាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប – និងការផាកពិន័យដែលមិនធ្លាប់មានពីមុនមកនេះ – គឺហួសពីអ្វីដែលច្បាប់តម្រូវ»។ ក្រុមហ៊ុនបន្តទៀតថា៖ «ដូចដែលការប្ដឹងឧទ្ធរណ៍របស់យើងនឹងបង្ហាញ គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងមានផលអាក្រក់សម្រាប់អ្នកប្រើប្រាស់។ យើងបានអនុវត្តរឿងនេះដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃ ហើយនឹងចែករំលែកការពិតជាមួយតុលាការ»។ ក្រុមហ៊ុន Apple បានអះអាងថា៖ «គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងអាក្រក់សម្រាប់អ្នកប្រើប្រាស់»។ គួរជម្រាបថា កាលពីខែមុន Apple បានកែសម្រួលច្បាប់ App Store របស់ខ្លួនដើម្បីអនុលោមតាមបទបញ្ជារបស់ EU ក្នុងការលុបចោលការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់ខ្លួនលើអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃចំនួន ៥% នៃប្រាក់ចំណូលជាមធ្យមទូទាំងពិភពលោករបស់ខ្លួន ឬប្រហែល ៥០ លានអឺរ៉ូក្នុងមួយថ្ងៃ។ អាជ្ញាធរប្រកួតប្រជែងរបស់ EU កំពុងស្វែងរកមតិកែលម្អពីអ្នកអភិវឌ្ឍន៍កម្មវិធី មុននឹងសម្រេចចិត្តថាតើត្រូវទទួលយកការផ្លាស់ប្តូរទាំងនេះ ឬទាមទារបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-09-2025, 05:33 PM, ចំនួនអ្នកអានៈ​ 49ដង
នុងពាក្យបណ្តឹង អ្នកនិពន្ធអះអាងថា Aspanspanle បានប្រើ សៀវភៅចម្លងខុសច្បាប់​ ដែលត្រូវបានគេចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលម៉ូដែល។ ពួកគេថែមទាំងនិយាយថា Aspanspanle មិនធ្លាប់បានព្យាយាមទូទាត់សំណងឲ្យអ្នកនិពន្ធសម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងគម្រោងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើននេះឡើយ។​ យ៉ាងណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 58ដង
កាសែត Global Times បាននិយាយថា នាវាចម្បាំងទាំង២គ្រឿងខាងលើ គឺមួយគ្រឿងរបស់កាណាដាជានាវាប្រភេទ frigate ឈ្មោះ Ville de Quebec រីឯមួយគ្រឿងរបស់អូស្រ្តាលី ជានាវាប្រភេទ destroyer ឈ្មោះ Brisbane។ តាមប្រភពដដែល យោធាចិនបានរក្សាការ​ឃ្លាំមើលពេញលេញ អំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងទាំង២គ្រឿងនោះ ហើយស្ថានការណ៍ស្ថិតក្រោមគ្រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 04:41 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកខ្លឹមសារសំណេរមួយនេះ មានហេតុមានផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ ផ្ទាល់ខ្លួននៅជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ​ 55ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ​ 56ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ​ 54ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:20 AM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ​ 67ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ​ 57ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ​ 65ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយ​គណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:01 PM, ចំនួនអ្នកអានៈ​ 63ដង
លោកស្រី Zakharova បានបញ្ចេញមតិឆ្លើយតបចំពោះការអត្ថាធិប្បាយ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីផែនការបញ្ជូនកងទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដោយប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «រុស្ស៉ី នឹងមិននិយាយពីកិច្ចអន្តរាគមន៍របស់បរទេសនៅអ៊ុយក្រែនក្នុងទម្រង់ ឬក្រោមលក្ខខណ្ឌជាមូលដ្ឋាន និងសន្តិសុខណាមួយឡើយ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។ ម៉ូតូចំនួន ៥៦គ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1081 នាក់
ម្សិលមិញ : 7786 នាក់
សរុបទាំងអស់ : 9719925 នាក់