អ្នកតាមដានសង្គមបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងនៅកម្ពុជា
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 631ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើឲ្យចិនចាប់អារម្មណ៍កម្ពុជា នៅឆ្នាំ២០២៥នេះ។ ទី១ ការអញ្ជើញទស្សនកិច្ចមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ស៊ី ដែលភាគីទាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា «ការកសាងសហគមន៍រួមវាសនា កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» និងទី២ ការណ៍ដែលកម្ពុជានឹង ដាក់សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឲ្យភ្ញៀវទេសចរចិន ចាប់អារម្មណ៍កម្ពុជាខ្លាំង។ លោកបន្ថែមថា ៖ “ កម្ពុជា និងចិនមានមិត្តភាពយូរឆ្នាំ គឺប្រមាណ ២ពាន់ឆ្នាំហើយ តាំងពីជំនាន់នគរទាំង៣ និងនគរភ្នំ ពោលគឺមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ខ្លាំងក្លា។ អីចឹង ការបង្កើត «ឆ្នាំទេសចរណ៍» គឺជាភស្តុតាងនៃកិច្ចសហការនេះ។ ចិន និងកម្ពុជា ជាពិសេសភាគីចិនផ្ទាល់ សូម្បីតែឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងស្ថាប័នព័ត៌មានចិន បានខិតខំផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាឲ្យប្រជាជនចិនបានស្គាល់ដែរ។” លោកបន្តថា ចិនគឺជាប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ និងប្រវត្តិសាស្ត្រ។ រីឯកម្ពុជាមានសម្បត្តិដ៏ល្អបំផុត ដូចជាប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនទៀត ដែលអាចទាក់ទាញទេសចរចិនបានយ៉ាងខ្លាំង។ ការផ្តល់សេវាជាភាសាចិន (រួមមានស្លាកសញ្ញា មគ្គុទេសក៍ទេសចរ និងបញ្ជីម្ហូបអាហារ) ការទទួលទូទាត់តាមកម្មវិធីចិន Alipay, WeChat Pay និងការផ្តល់ទិដ្ឋការឆ្លងដែនងាយស្រួលជាដើម។ មានបណ្តាញជើងយន្តហោះច្រើន ហោះចេញពីចិនមកសៀមរាប ព្រះសីហនុ និងភ្នំពេញ ដែលកំពុងត្រូវបានបង្កើនឡើងវិញ។ ការវិនិយោគក្នុងផ្នែកសណ្ឋាគារ និងសេវាទេសចរណ៍របស់កម្ពុជា ក៏កំពុងរីកចម្រើនផងដែរ។ លោកបញ្ជាក់ថា៖ “ ដូចយើងដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក។ នៅមុនកូវីដ-១៩ ទេសចរចិនគឺជាក្រុមដ៏ខ្លាំងមួយនៅកម្ពុជា។ នៅឆ្នាំ២០២៥នេះ ខណៈស្ថានភាពសេដ្ឋកិច្ច និងការធ្វើដំណើរត្រឡប់មកវិញ កម្ពុជាមានឱកាសមាសក្នុងការទាក់ទាញពួកគេវិញ។ អីចឹងច្បាស់ណាស់ កម្ពុជាបានត្រៀមខ្លួន ដើម្បីទទួលយកទេសចរចិន តាមយុទ្ធនាការផ្សេងៗ។ ” ក្នុងនោះដែរ លោក កែវ ពិសិដ្ឋ បានលើកពីយុទ្ធនាការផ្សព្វផ្សាយ (Promotional Campaigns) ដែលជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចរចិន ឲ្យមកកម្ពុជាឆ្នាំ២០២៥ ដែលបានអនុវត្តការផ្សព្វផ្សាយតាមវិធីសាស្ត្រនានាដូចជា៖ ១៖ កម្ពុជាប្រើ WeChat, Weibo, Douyin និង TikTok ជាដើម ដើម្បីផ្សព្វផ្សាយវីដេអូ និងរូបភាពអំពីសម្បត្តិទេសចរណ៍កម្ពុជា។ ការបង្កើតគណនីផ្លូវការរបស់ក្រសួងទេសចរណ៍ ឬភ្នាក់ងារងារសាធារណៈ ដើម្បីបន្តការផ្សព្វផ្សាយជាប្រចាំ។ ការជ្រើសយក អ្នកមានឥទ្ធិពល (influencers) ចិន ដែលធ្លាប់ធ្វើដំណើរមកកម្ពុជា ឬមានអ្នកតាមច្រើន ដើម្បីបង្ហាញបទពិសោធន៍ខ្លួន ជាភាសាចិនផងដែរ។ អីចឹង ដូចថ្មីៗនេះ យើងឃើញរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបនឹងអ្នកមានឥទ្ធិពលចិនហើយ។ ២៖ ការចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសចិន ( China International Travel Mart)។ ការរៀបចំកម្មវិធី «ផ្លូវទេសចរកម្ពុជា “Cambodia Tourism Roadshow” » នៅទីក្រុងធំៗដូចជា បេជាំង សៀងហៃ ហុងកុង ជាដើម និងបង្កើតកម្មវិធីផ្សព្វផ្សាយរួម (Joint Marketing Campaign) ជាមួយអង្គភាពទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរនៅទីនោះ។ ទាំងអស់នេះ សុទ្ធតែរុញចិត្តចិនចង់មកលេងកម្ពុជា។៣៖ ការផ្សព្វផ្សាយតាមទូរទស្សន៍ ក្នុងយន្តហោះ និងគេហទំព័រអាកាសចរណ៍ចិន រួមមាន China Southern, China Eastern, Spring Airlines ជាដើម។ ការបង្កើតកញ្ចប់ទេសចរណ៍ពិសេស ជាមួយក្រុមហ៊ុនទេសចរចិន ដោយរួមបញ្ចូលកម្មវិធី «ទស្សនាកម្ពុជាឆ្នាំ២០២៥ “Visit Cambodia Year 2025” ផងដែរ» និង៤៖ ការបង្កើតវីដេអូប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងទេសភាពធម្មជាតិជាភាសាចិន ការបោះពុម្ពបណ្ណសារ ឯកសារ ប័ណ្ណឯកស្សិនភាគ (brochure) និងគេហទំព័រព័ត៌មានទេសចរណ៍ជាភាសាចិន ព្រមទាំងការអភិវឌ្ឍកម្មវិធីស្មាតហ្វូន ឬបណ្តាញព័ត៌មានបកប្រែភាសាចិនសម្រាប់ទេសចរ ជាដើម។ យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕ វិទ្យុមិត្តភាពកម្ពុជាចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-06-2025, 10:44 PM, ចំនួនអ្នកអានៈ​ 16ដង
ទោះបីជាសភាបានអនុម័តក៏ដោយ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយថាតើត្រូវបិទច្រកសមុទ្រនេះឬយ៉ាងណា គឺស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។សភាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:42 PM, ចំនួនអ្នកអានៈ​ 7ដង
ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:40 PM, ចំនួនអ្នកអានៈ​ 9ដង
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានថ្លែងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:39 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:36 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:34 PM, ចំនួនអ្នកអានៈ​ 8ដង
ក្រសួងការបរទេសរុស្ស៊ី បានហៅការវាយប្រហារនេះថាជា «គ្មានការទទួលខុសត្រូវ» និងជា «ការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ ចំណែក លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ថែមការរិះគន់ផ្ទាល់ខ្លួនលើ Telegram ថា «លោក ត្រាំ ដែលចូលកាន់តំណែងក្នុងនាមជាអ្នកបង្កើតសន្តិភាព បានចាប់ផ្តើមសង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:33 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:30 PM, ចំនួនអ្នកអានៈ​ 10ដង
ការអត្ថាធិប្បាយរបស់លោក Guterres បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហាររបស់អាមេរិកបាន «បំផ្លាញទាំងស្រុង» នូវទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីនៅអ៊ីរ៉ង់ គឺ Fordow, Isfahan និង Natanz។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអាទិត្យនេះ បានសម្តែង «ការព្រួយបារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 10:29 PM, ចំនួនអ្នកអានៈ​ 8ដង
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅជិតទីក្រុង Bushehr ភាគខាងត្បូង ដែលជាទីតាំងរបស់រោងចក្រថាមពលនុយក្លេអ៊ែរមួយ និងនៅក្នុងខេត្ត Yazd ភាគកណ្តាល។ ព័ត៌មានលម្អិតអំពីការខូចខាត ឬអ្នករងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើនកន្លែងបន្ថែមទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:24 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលាពិគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:19 PM, ចំនួនអ្នកអានៈ​ 28ដង
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ​កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:16 PM, ចំនួនអ្នកអានៈ​ 29ដង
នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួន​របស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:06 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ដែលបានខិតខំប្រឹងប្រែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:47 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ លោក ហួត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:44 PM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ៖ ទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 674 នាក់
ម្សិលមិញ : 13300 នាក់
សរុបទាំងអស់ : 8875032 នាក់