ធនាគារ «ABA» ពង្រឹងភាពឈានមុខនៅលើទីផ្សារ ជាមួយលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៤ |
|
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ 3949ដង |
|
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
ធនាគារ ABA ជាថ្មីម្ដងទៀត បានបន្តនាំមុខក្នុងទីផ្សារក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំ សម្រាប់ឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់ សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន ១០% សម្រេចឈានដល់ ៨.៦ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធន កាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ដើមទុនជំរុញការវិនិយោគនៅពេលអនាគត៖
វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០២៤នោះគឺ ការបន្ថែមដើមទុនចំនួន ២២០លានដុល្លារអាមេរិក ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣០% ធៀបនឹងឆ្នាំមុន។ ដើមទុននេះនឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួន នៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។
ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន៖
ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ ១៣.៨ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន ២០% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាព ប្រកបដោយពិពិធភាព និងស្ថិរភាព។
ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព៖
ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ២០២៤ ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ ២៩៩.៦លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។
ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ៖
ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៧០លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៩មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាព ក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» រយៈពេលបួនដងជាប់ៗគ្នា។
ការពង្រីកវិសាលភាពឌីជីថល៖
នៅក្នុងឆ្នាំ២០២៤ ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និងមុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។
ជាមួយកំណើនអ្នកប្រើប្រាស់ ៣៣% និងកំណើនប្រតិបត្តិការ ៦៧% ធៀបនឹងឆ្នាំ២០២៣ ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយ នៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាពនិងងាយស្រួលជូនអ្នកប្រើប្រាស់។
ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទ ដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្ក័យបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទីបី។ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។
បន្ថែមពីលើនេះ ABA បានបន្ដចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ-គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។
ការពង្រីកបណ្តាញទូលំទូលាយ៖
បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ ABA ប្រតិបត្តិសាខាសរុបចំនួន ៩៩ទីតាំងស្វ័យសេវាធនាគារ ២៤/៧ និងម៉ាស៊ីនស្វ័យសេវាលើសពី ១,៧០០ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះ ធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។
ឆ្ពោះទៅមុខ៖
ឆ្នាំ២០២៤ ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។ ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២១-២០២៣។ ធនាគារ ABA មាន ១០១សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤.៨លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 09-09-2025, 09:58 AM, ចំនួនអ្នកអានៈ 101ដង
ទីក្រុង Suzhou៖ លោក He Wei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងជាប្រធានសមាគមជាតិកាកបាទក្រហមចិន និងលោកស្រី Kate Forbes ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវេទិកា និងថ្លែងសុន្ទរកថាគន្លឹះ។
តបតាមការអញ្ជេីញរបស់សមាគមជាតិកាកបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2025, 09:51 AM, ចំនួនអ្នកអានៈ 91ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សមិទ្ធផលប្រវិត្ដសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2025, 09:39 AM, ចំនួនអ្នកអានៈ 107ដង
សមាជិករដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Francois Bayrou និងពីរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកក្នុងសំឡេងគាំទ្រ ៣៦៤ ទល់នឹង១៩៤សំឡេងជំទាស់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យរំលាយរដ្ឋសភា និងចុះចេញពីតំណែង នឹងត្រូវ ស្វែងរកនាយករដ្ឋមន្ត្រីទី៥របស់លោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2025, 09:17 AM, ចំនួនអ្នកអានៈ 110ដង
រាជធានីភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរយុទ្ធជនដែលរងរបួស និងគ្រួសារវីរយុទ្ធជនមួយចំន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:42 PM, ចំនួនអ្នកអានៈ 82ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ 104ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:22 PM, ចំនួនអ្នកអានៈ 125ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ដូច្នេះថា «យើងកំពុងនិយាយពីអ្វីដែលសហភាពអឺរ៉ុប (EU) និងអាមេរិកអាចធ្វើរួមគ្នា។ ហើយយើងកំពុងរៀបចំដើម្បីបង្កើនសម្ពាធលើរុស្ស៉ី។ ប៉ុន្តែយើងត្រូវការឱ្យដៃគូអឺរ៉ុប ធ្វើតាមយើង»។ លោកបន្ថែមថា «ប្រសិនបើអាមេរិក និង EU ដាក់ទណ្ឌកម្មបន្ថែម ពន្ធបន្ទាប់បន្សំល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:20 PM, ចំនួនអ្នកអានៈ 91ដង
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:15 PM, ចំនួនអ្នកអានៈ 106ដង
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបានការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។
លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:07 PM, ចំនួនអ្នកអានៈ 93ដង
មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។
មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryspantion) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។
លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 04:45 PM, ចំនួនអ្នកអានៈ 113ដង
អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាច ក្នុងការប្រាស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ 123ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:47 PM, ចំនួនអ្នកអានៈ 140ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។
នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ 127ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ 141ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
|
|
|