ភ្នាក់ងារអចលនទ្រព្យកម្ពុជា នឹងមានឱកាសបិទការលក់ បានច្រើនជាងមុន ជាមួយកម្មវិធីផ្គូផ្គងទ្រព្យថ្មីមួយនេះ! |
|
ចុះថ្ងៃទី: 10-10-2025, 03:27 AM, ចំនួនអ្នកអានៈ 126ដង |
|
កម្មវិធីការបើកឲ្យប្រើប្រាស់ជាសាធារណៈនេះទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកជំនាញអចលនទ្រព្យជិត២០០នាក់ក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានការគោរពអញ្ញើញចូលរួមជាពិសេសពីលោកឧកញ្ញ៉ា សន សៀបប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាCVEA។
កម្មវិធីផ្គូផ្គងភ្នាក់ងារអចលនទ្រព្យ AgentHub បាននាំមកយុគសម័យថ្មី នៃការទិញលក់អចលនទ្រព្យនៅប្រទេសកម្ពុជា ដោយបានដាក់ឲ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ប្រើប្រាស់ជាសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
AgentHub ជាកម្មវិធីជំនួយដល់ភ្នាក់ងារអ្នកលក់អចលនវត្ថុកម្ពុជា ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ជួយគ្រប់គ្រងបណ្តុំព័ត៍មានអចលនវត្ថុ និងជាពិសេសគឺផ្គូផ្គងភ្នាក់ងារអ្នកទិញដែលមានតម្រូវការទ្រព្យពិតប្រាកដ ជាមួយភ្នាក់ងារមានទ្រព្យដែលត្រូវគ្នា ដែលការផ្គូផ្គងនេះធ្វើឡើងដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) ដែលបានទទួលការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំគឺ Google។
ក្នុងព្រឹត្តិការណ៍នេះផងដែរ AgentHub និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានធ្វើការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗរបស់ AgentHub ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងជម្រុញការសហការលក់រវាងភ្នាក់ងារ និងភ្នាក់ងារ។
កិច្ចសហការដ៏ស្អិតរមួតតាមរយៈអនុស្សរណៈនេះបញ្ជាក់ពីទស្សនៈវិស័យរួមគ្នាដើម្បីលើកកម្ពស់ជំនាញអចលនវត្ថុ និងការប្រកបរបអចលនវត្ថុប្រកបដោយតម្លាភាព និង វិជ្ជាជីវៈ បូករួមនឹងការប្រើប្រាស់ទិន្នន័យដែលជាគោលដៅថ្មីនៃចក្ខុវិស័យអភិវឌ្ឍវិស័យអចលនវត្ថុនៃប្រទេសកម្ពុជា។
លោកឧកញ៉ា សន សៀប បានថ្លែងថា «យើងបានគិតគូរសហការជាមួយ AgentHub ដើម្បីចាប់យកបច្ចេកវិទ្យាដែលជួយភ្នាក់ងារអចលនទ្រព្យរក្សាព័ត៌មានអចលនទ្រព្យទុក និងងាយស្រួលរក និងមុខងារសម្រាប់ស្វែងរកអចលនទ្រព្យដែលដូចនឹងតម្រូវការភ្ញៀវដោយស្វ័យប្រវត្តិ»។
ចំណែកនាយកទីផ្សារនៃ AgentHub លោក សារិន សិរីវុឌ្ឍិ ក៏បានលើកដែរថា «តាមរយៈការសហប្រត្តិបត្តការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA យើងជឿជាក់ថា AgentHub នឹងជួយការងារ ហើយជួយលើកតម្លៃភ្នាក់ងារអចលនទ្រព្យយើងបានច្រើន ដែលវានឹងជួយដល់វិស័យទាំងមូលផងដែរដោយកាត់បន្ថយរយៈពេលទិញលក់អចលនទ្រព្យនីមួយៗ»។
លោកបន្ថែមថា «AgentHub មិនបង្កើតឡើងដូចកម្មវិធីលក់អចលនទ្រព្យដទៃទៀតទេ AgentHub គឺជាត្រូវបានបង្កើតឡើងចលនាមួយ រួមផ្គុំសហគមន៍ភ្នាក់ងារអចលនទ្រព្យកម្ពុជាឆ្ពោះទៅរកវិជ្ជាជីវៈ និងការទិញលក់ដែលមានប្រសិទ្ធភាពខ្ពស់»។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ជាសាធារណៈនេះ គេក៏បានឃើញការបង្ហាញអំពីគេហទំព័រអចលនទ្រព្យថ្មីមួយឈ្មោះ KHPROPERTYHUB.COM ដែលជាគេហទំព័រផ្សព្វផ្សាយអំពីអចលនទ្រព្យនានាដែលបានបង្ហោះដោយភ្នាក់ងារជាក់លាក់ និងមានការពិនិត្យបញ្ជាក់ត្រឹមត្រូវ ជាទីទុកចិត្តសម្រាប់អតិថិជន ដែលមានបំណងស្វែងរកទិញអចលនទ្រព្យ។
លើសពីនេះ ជាកម្មវិធីពិសេស និងកិច្ចសហការជាមួយសមាគម AgentHub បានប្រកាសផ្តល់ជូននូវក្រេឌីតចំនួន៥០ដុល្លារដល់គ្រប់ភ្នាក់ងារដែលបានចូលរួមកម្មវិធីនេះ និងសមាជិកសមាជិកាសមាគម CVEA ទាំងអស់ផងដែរ រួមទាំងមានការផ្តល់ជូនពិសេសៗជាច្រើនទៀត។
ព្រឹត្តិការណ៍នេះក៏ទទួលបានមានចំណាប់អារម្មណ៍ និងការចូលរួមជាសក្ខីភាពពីវិស័យពាក់ព័ន្ធជាច្រើនដូចជាម្ចាស់គម្រោងអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ នេះសបញ្ជាក់ថាកម្មវិធីនេះជាព្រឹត្តិការណ៍បច្ចេកវិទ្យាអចលនទ្រព្យធំជាងគេប្រចាំឆ្នាំ២០២៥នេះ និងជាចំណុចរបត់សំខាន់មួយក្នុងការការកសាង ប្រព័ន្ធអេកូឡូស៊ីអចលនទ្រព្យដែលមាន ប្រសិទ្ធភាព តម្លាភាព និងមានសមត្ថភាពកាន់តែទូលំទូលាយ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ 84ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ 91ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។
ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ 89ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។
រាជរដ្ឋា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 88ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ 94ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ 71ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
មនុស្សវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ 86ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយបង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ 91ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ 70ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ 90ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។
Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ 59ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ 78ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ 74ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
|
|
|