នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 122ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ក្នុងបទបញ្ជា បានឲ្យដឹងថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេ មានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដូចខាងក្រោម៖ ១៖ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។ ២៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និង ការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ៣៖ ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ៤៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុងនិងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។ ៥៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ៦៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សានេះ។ ៧៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ និងត្រូវព្រមាន ដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។ ៨៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណា ក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ។ ៩៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2025, 06:40 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នៅថ្ងៃទី២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:35 PM, ចំនួនអ្នកអានៈ​ 66ដង
កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។ កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:33 PM, ចំនួនអ្នកអានៈ​ 68ដង
ការអះអាងដូចខាងលើ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA គឺមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានប្រទះឃើញសញ្ញាកូរ៉េខាងជើង បាញ់មីស៉ីលប៉ុន្មានគ្រា ប់ចេញពីតំបន់មួយនៅភាគខាងត្បូងទីក្រុងព្យុងយ៉ាង ហើយពួកវា​ហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ទៅទិសឦសានមុនធ្លាក់ទៅលើដី។ នាថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ​ 70ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែ​បើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ​ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 60ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 68ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 60ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:42 PM, ចំនួនអ្នកអានៈ​ 61ដង
ការយល់ព្រមជាបឋមនេះ កើតចេញពីការបោះឆ្នោតដំបូងក្នុងចំណោម ៤លើក ដើម្បីទទួលបានការអនុម័តទាំងស្រុង ហើយកើតមានឡើងស្របពេល នៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅអ៉ីស្រាអែល និងមួយខែបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែល កាត់បញ្ចូលតំបន់ West Bank នោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:40 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជានិងថៃ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 61ដង
សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។ អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។ អ្នករកស៉ីក្នុងវិស័យប្រេង បានឱ្យដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិត ចំណីសត្វ រហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ នៅព្រឹកថ្ងៃទី២១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ​ 122ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ​ 128ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។ ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ​ 135ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ រាជរដ្ឋា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 130 នាក់
ម្សិលមិញ : 10338 នាក់
សរុបទាំងអស់ : 10156957 នាក់