ោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយមន្រ្តីក្រោមឱវានិងបើកដៃអោយឈ្មួញវៀតណាមនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!
ចុះថ្ងៃទី: 18-10-2025, 05:58 PM, ចំនួនអ្នកអានៈ 201ដង
ខេត្តព្រៃវែង:ថ្មីៗអាជីវករនិងឈ្មួញរកស៊ីដឹក ជញ្ជូនស្រូវចូលទៅលក់នៅប្រទេសវៀតណាមបានអោយដឹងថា មានភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ដាក់ពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិងប្រើជនសុីវិលឱ្យដើរប្រមូលលុយពីរថយន្តដឹកស្រូវក្នុង១ជើងៗចំនួន ៣០.០០០ មុឺនរៀលជាកំហិតនិងគាបយកលុយពីជនជាតិវៀតណាម ដែលចេញចូលមកលេងល្បែងសុីសងនៅកាស៊ីណូ777 ក្នុងម្នាក់ៗ ចាប់ ពី៣០ម៉ឺន ដុងទៅ ៥០ម៉ឺនដុង (លុយវៀតណាម) ក្រោមរូបភាពបិទភ្នែកបោយដៃបើកភ្លើងខៀវអោយមេខ្យល់នាំជនជាតិវៀតណាម ជិះទូក វាងច្រកទ្វារអន្តរជាតិបន្ទាយចក្រី ដើម្បីចេញចូលឆ្លងដែន ចូលមកលេងល្បែងក្នុងកាស៊ីណូ 777 ដោយពុំមានការត្រួតពិនិត្យលើលិខិតស្នាមឬប៉ាស្ព័រអ្វីឡើយ។ ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើកដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយ ចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់លុយអោយមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរ ជាតិបន្ទាយចក្រី ចំនួន ៣០.០០០មុឺន រៀលជាកំហិត និងបង់ឱ្យបេនចំនួន ១០.០០០មុឺនរៀល សរុប ១ជើងបង់អស់ ៤០.០០០មុឺនរៀល។ ប្រភពអាជីវករដដែលបានបន្តទៀតថា មិន មែនតែខ្លួនម្នាក់ ឯងនោះទេ ដែលត្រូវបង់លុយឱ្យនាយប៉ុស្តិ៍ប៉ូលីសព្រំដែននោះ (ពោលគឺ) អាជីវករជា ច្រើនទៀត ក៏ត្រូវបង់ លុយឱ្យលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបន្ទាយ ចក្រី ដូចគ្នារួមទាំងរូបគាត់ផងដែរដោយគ្មានន៎រ ណាម្នាក់អាចតវ៉ាគេចផុតពីការបង់លុយនោះឡើយ ។ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់ សិបគ្រឿងបានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេង។ ប្រភពពីមន្ត្រីក្រោមឱវាទបានលួចបង្ហើបថា លោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានប្រើជន ស៊ីវិលឈ្មោះ ណាង ឱ្យដើរប្រមូលសេដ្ឋកិច្ចចូលហោប៉ាវ តាមរយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិបន្ទាយចក្រីនោះ។ ជាក់ស្ដែងរាល់ថ្ងៃជន ជាតិវៀត ណាម ដែលចូលមកលេងល្បែង សុីសងក្នុងកាស៊ីណូ777 នៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់លុយឱ្យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិបន្ទាយចក្រី យ៉ាងទៀងទាត់ ទើបអាចជិះទូកឆ្លងដែន វាងច្រកទ្វារព្រំដែនអន្តរជាតិមកលេងល្បែងដោយសេរីបានគឺត្រូវបង់លុយឱ្យនគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីក្នុងម្នាក់ៗចាប់ពី ១០ម៉ឺនដុងទៅ២០ម៉ឺនដុងលុយវៀតណាម ។ក្នុងនោះបើជនជាតិវៀតណាម ដែលនៅឆ្ងាយពីព្រំដែន ឬខេត្តផ្សេងៗ ហើយឆ្លងដែនមកលេងល្បែងនៅកាស៊ីណូ777 លើដីខ្មែរ ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។គឺត្រូវបង់ លុយអស់ចាប់ពី៣០ម៉ឺនដុងទៅ ៥០ម៉ឺនដុង (លុយវៀតណាម) សម្រាប់ម្នាក់ ៗទើបពួកគេ អាចជិះទូកចេញ ចូលឆ្លងដែនពីវៀត ណាម~ កម្ពុជា និងពីកម្ពុជា~ទៅវៀតណាម ដោយវាងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានយ៉ាងដោយរលូនរាល់ថ្ងៃ ប៉ុន្តែក្នុងនោះមានមេខ្យល់ជាអ្នកដឹកនាំនិងប្រមូល លុយមកប្រគល់ឱ្យលោកនាយប៉ុស្តិ៍ នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។ គួរម្លឹកថាអាជីវករអ្នកដើរទិញស្រូវពីកសិករ រួចដឹកជញ្ជូនមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្នើសុំដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាពិនិត្យទប់ស្កាត់ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលដាក់ពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិងជនសុីវិលដើរប្រមូលលុយពីក្រុមរថយន្តដឹកស្រូវចូលប្រទេសវៀតណាមផង!និងបើកដៃអោយឈ្មួញវៀត ណាមដឹកបន្លែផ្លែឈើ ត្រីសាច់ បង្កក បង្កប់ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះចូលមកប្រទេសខ្មែរយ៉ាងគគ្រឹកគគ្រេងគ្មានវិធានការទប់ស្កាត់។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ សង្គមនិងកីឡាយើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រាល់ម៉ោងធ្វើការ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2025, 06:40 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នៅថ្ងៃទី២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:35 PM, ចំនួនអ្នកអានៈ​ 66ដង
កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។ កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:33 PM, ចំនួនអ្នកអានៈ​ 68ដង
ការអះអាងដូចខាងលើ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA គឺមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានប្រទះឃើញសញ្ញាកូរ៉េខាងជើង បាញ់មីស៉ីលប៉ុន្មានគ្រា ប់ចេញពីតំបន់មួយនៅភាគខាងត្បូងទីក្រុងព្យុងយ៉ាង ហើយពួកវា​ហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ទៅទិសឦសានមុនធ្លាក់ទៅលើដី។ នាថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ​ 70ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែ​បើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ​ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ​ 60ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 68ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 60ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:42 PM, ចំនួនអ្នកអានៈ​ 61ដង
ការយល់ព្រមជាបឋមនេះ កើតចេញពីការបោះឆ្នោតដំបូងក្នុងចំណោម ៤លើក ដើម្បីទទួលបានការអនុម័តទាំងស្រុង ហើយកើតមានឡើងស្របពេល នៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅអ៉ីស្រាអែល និងមួយខែបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែល កាត់បញ្ចូលតំបន់ West Bank នោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:40 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជានិងថៃ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 61ដង
សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។ អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។ អ្នករកស៉ីក្នុងវិស័យប្រេង បានឱ្យដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិត ចំណីសត្វ រហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ នៅព្រឹកថ្ងៃទី២១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ​ 122ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ​ 128ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។ ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ​ 135ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ រាជរដ្ឋា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 130 នាក់
ម្សិលមិញ : 10338 នាក់
សរុបទាំងអស់ : 10156957 នាក់