|
| រដ្ឋមន្ដ្រី ហួត ហាក់ ចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ |
|
| ចុះថ្ងៃទី: 19-09-2025, 11:43 AM, ចំនួនអ្នកអានៈ 198ដង |
|
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ,រដ្ឋបាលក្រុង ស្រុក, សមាគមទេសចរណ៍, សហគមន៍ទេសចរណ៍, វាគ្មិនកិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។
ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី «ទេសចរណ៍ឌីជីថល» រួមជាមួយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយអំពី និរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា «AI» បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ,ការសិក្សា, ការប្រកបអាជីវកម្ម, វិទ្យាសាស្ត្រសុខាភិបាល, យោធា ការផ្ដល់សេវាសាធារណៈ, ការធ្វើធុរកិច្ច និង ទេសចរណ៍ ជាដើម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ចដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះ លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានគេប្រើប្រាស់សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែងក្នុងទីផ្សារ។
ទន្ទឹមនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេស ការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព, និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:29 PM, ចំនួនអ្នកអានៈ 69ដង
លោក ត្រាំ ត្រូវបានរំពឹងថា នឹងមកដល់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក (APEC)។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានរាយការណ៍ដែរថា មន្រ្តីរបស់រដ្ឋបាលលោក ត្រាំ បានពិភាក្សាស្ងាត់ៗ អំពីការរៀបចំជំនួបរវាងលោកប្រធានាធិបតីអាមេរិក ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:26 PM, ចំនួនអ្នកអានៈ 77ដង
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Lee Hwan Ju បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ បរិយាកាសនៃជំនួបបានប្រពឹត្តដោយក្តីរីករាយ និងទទួលបាននូវលទ្ធផលការងារជាច្រើន ដោយលោក Lee បានលើកឡើងពីបរិយាកាស អំណោយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:23 PM, ចំនួនអ្នកអានៈ 77ដង
Marcus Rashford បានបន្តថា ចំពោះការផ្លាស់ប្តូរដែលរូបលោកពិតជាត្រូវការ បន្ទាប់ពីបានចំណាយ ពេលពេញមួយអាជីពនៅក្នុងលីគប្រទេសអង់គ្លេស ។ ដ្បិតកិច្ចសន្យាជាមួយ Manchester United មានរហូតដល់ឆ្នាំ២០២៨ ។
ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Barcelona បាននិយាយថា លោកមានក្តីសង្ឃឹមថា នឹងស្នាក់នៅក្លឹបអេស្ប៉ាញនេះលើសពីរយៈពេលកិច្ចសន្យាខ្ចីជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:21 PM, ចំនួនអ្នកអានៈ 80ដង
នៅក្នុងឯកសារដាក់ជូនតុលាការក្នុងទីក្រុងវ៉ាស៉ីនតោន រដ្ឋអាជ្ញាបានឱ្យដឹងថា លោក Peter Williams បានលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មចំនួន ៨ ពីក្រុមហ៊ុនចំនួនពីរ ចាប់ពីខែមេសា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៥ ដោយមានចេតនាលក់ព័ត៌មានសម្ងាត់ទាំងនោះ ទៅឱ្យអ្នកទិញនៅរុស្ស៉ី។
រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់អតីតន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:18 PM, ចំនួនអ្នកអានៈ 78ដង
អាជីវកម្មក្រុមហ៊ុន Rosneft នៅអាល្លឺម៉ង់ ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរអាល្លឺម៉ង់ ប៉ុន្តែជាកម្មសិទ្ធិរបស់រុស្ស៉ី។ ក្រុមហ៊ុននេះគឺជាអ្នកផ្គត់ផ្គង់សំខាន់មួយ ដែលបញ្ជូន និងចម្រាញ់ប្រេងសម្រាប់ស្ថានីយប្រេងឥន្ធនៈ អាកាសយានដ្ឋានមួយចំនួននៅអាល្លឺម៉ង់។
អាល្លឺម៉ង់ កំពុងស្វែងរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:17 PM, ចំនួនអ្នកអានៈ 72ដង
ការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2025, 08:09 PM, ចំនួនអ្នកអានៈ 76ដង
ថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។
អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 06:40 PM, ចំនួនអ្នកអានៈ 178ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
នៅថ្ងៃទី២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 06:35 PM, ចំនួនអ្នកអានៈ 175ដង
កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។
កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 06:33 PM, ចំនួនអ្នកអានៈ 157ដង
ការអះអាងដូចខាងលើ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA គឺមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានប្រទះឃើញសញ្ញាកូរ៉េខាងជើង បាញ់មីស៉ីលប៉ុន្មានគ្រា ប់ចេញពីតំបន់មួយនៅភាគខាងត្បូងទីក្រុងព្យុងយ៉ាង ហើយពួកវាហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ទៅទិសឦសានមុនធ្លាក់ទៅលើដី។
នាថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 06:23 PM, ចំនួនអ្នកអានៈ 178ដង
ដំបូងឡើយ ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់ Kyodo News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ឥឡូវលោកស្រី Takaichi ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 05:55 PM, ចំនួនអ្នកអានៈ 166ដង
ដាណឺម៉ាកប្រធានប្តូរវេនរបស់ EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 05:53 PM, ចំនួនអ្នកអានៈ 176ដង
ការដាក់ពង្រាយដែលគេឱ្យឈ្មោះថា Drone as First Resspanonder ផ្តើមឡើងនៅភាគខាងជើងទីក្រុងឡុងដ៏ គឺសង្កាត់ Islington។ ប៉ូលិសអនុវត្តច្បាប់គ្រោងនឹងពង្រីកទៅកាន់ទីតាំងពីរបន្ថែមទៀត នៅក្នុងរដ្ឋធានីនាចុងឆ្នាំនេះ។ ដោយមានប្រចាំនៅលើអគារប៉ូលិសស្រាប់ ដ្រូនអាចត្រូវបានចុចបញ្ជាពីចម្ងាយ ក្នុងករណីមានឧប្បត្តិហេតុ។ លើសពីនេះ រូបភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 05:51 PM, ចំនួនអ្នកអានៈ 167ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា ចេញសេចក្ដីជូនដំណឹងស្ដីពី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2025, 05:45 PM, ចំនួនអ្នកអានៈ 154ដង
លោក Warren Harris នាយកប្រតិបត្តិ និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Tata Technologies បានបញ្ជាក់ច្បាស់ៗថា៖ «នៅពេលដែលយើងមានប្រតិកម្ម និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរច្បាប់នៅក្នុង និងជុំវិញទិដ្ឋាការ វានឹងមានន័យថា យើងនឹងជ្រើសរើសពលរដ្ឋក្នុងស្រុកកាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក»។ ការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 1257 នាក់ |
|
| ម្សិលមិញ |
: 9308 នាក់ |
|
| សរុបទាំងអស់ |
: 10166362 នាក់ |
|
|