លោក ត្រាំ បង្ហើបថា អនុប្រធានាធិបតីអាមេរិក លោក JD Vance ទំនងនឹងក្លាយជាអ្នកបន្តវេនពីលោក នៅឆ្នាំ២០២៨ |
|
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ 371ដង |
|
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio រួមកម្លាំងគ្នា ដើម្បីឈរជាបេក្ខជនប្រធានាធិបតី និងបេក្ខជនអនុប្រធានាធិបតីបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតនាពេលអនាគតផងដែរ។
កាលពីថ្ងៃអង្គារ ទី៥ ខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញតំរុយថា អនុប្រធានាធិបតី លោក JD Vance ទំនងនឹងក្លាយជាអ្នកបន្តវេនពីរូបលោក សម្រាប់បេក្ខភាពប្រធានាធិបតីបក្សសាធារណរដ្ឋ នៅឆ្នាំ២០២៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ស្របពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៨ នៅសល់រយៈពេលយូរឆ្ងាយទៀតក៏ដោយ លោក ត្រាំ ក្តោបក្តាប់ឥទ្ធិពលធំ ក្នុងចំណោមក្រុមអ្នកគាំទ្រស្នូលរបស់បក្សសាធារណរដ្ឋ ដូច្នេះហើយសញ្ញាណាមួយដែលបង្ហាញថា រូបលោកគាំទ្របេក្ខជនណាម្នាក់នោះ គឺមានសារសំខាន់ជាខ្លាំង។ ពីមុនមកលោក ត្រាំ ធ្លាប់បានបដិសេធបង្ហាញការគាំទ្រចំពោះអ្នកបន្តវេន សម្រាប់ការបោះឆ្នោតឆ្នាំ២០២៨។ កាលពីខែកុម្ភៈ ឆ្នាំនេះ លោក ត្រាំ បានត្រឹមលើកឡើងថា លោក Vance ជាមនុស្សមានសមត្ថភាពខ្ពស់ម្នាក់ ប៉ុន្តែវាហាក់ដូចជាឆាប់ពេក ក្នុងការជ្រើសរើសលោក ជាបេក្ខជននាំមុខគេ។
លោក Vance វ័យ៤០ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងរដ្ឋបាលនៃអាណត្តិទី២របស់លោក ត្រាំ ដោយបម្រើជាអ្នកការទូតគន្លឹះម្នាក់ និងជាអ្នកតំណាងកំពូលមួយរូប ក្នុងការលើកកម្ពស់គោលនយោបាយក្នុងស្រុករបស់លោក ត្រាំ នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងគោលនយោបាយការបរទេស នៅក្រៅប្រទេស។ រីឯលោក Rubio វិញវ័យ៥៤ឆ្នាំ គឺជាអតីតសមាជិកព្រឹទ្ធសភា ហើយក៏បានលេចធ្លោជាបុគ្គលដ៏សំខាន់ខ្លាំងមួយរូប ក្នុងរដ្ឋបាលអាមេរិកមួយ ដែលបានចំណាយពេលច្រើន ដោះស្រាយបញ្ហាគោលនយោបាយការបរទេសរសើបៗ។ លោក Rubio គឺជាបុគ្គលដំបូងគេ គិតចាប់តាំងពីលោក Henry Kissinger ដែលកាន់តួនាទីជារដ្ឋមន្រ្តីការបរទេសផង និងជាទីប្រឹក្សាសន្តិសុខជាតិផង ក្នុងពេលតែមួយ។
គួរបញ្ជាក់ថា នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាចកាន់អំណាច បានត្រឹម២អាណត្តិប៉ុណ្ណោះ ដូច្នេះហើយ ក្រោយចប់អាណត្តិទី២នេះ លោក ត្រាំ នឹងមិនអាចបន្តឈរឈ្មោះបានទៀតទេ។ លោក ត្រាំ បានកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិដំបូង កាលពីចន្លោះឆ្នាំ២០១៧-២០២១៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា
អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 05:43 AM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះមកសួរសុខទុក្ខកងទ័ពរងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនបន្តមកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមបណ្ដាមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ។
ក្នុងនោះមានមន្ទីរពេទ្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 05:39 AM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 05:33 AM, ចំនួនអ្នកអានៈ 33ដង
យោងតាមប្រភពដដែលនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងប្រកាសពីការទិញអាវុធមួយចំនួន ក៏ត្រូវបានលប់ចោលផងដែរ។
ឥណ្ឌាបានផ្អាកផែនការទិញអាវុធ និងយន្តហោះថ្មីៗពីសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីឥណ្ឌាបីរូបដែលដឹងពីបញ្ហានេះ ហើយវាគឺជាសញ្ញាណជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 05:30 AM, ចំនួនអ្នកអានៈ 37ដង
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ ដើម្បីឱ្យយោធា «គ្រប់គ្រង» ទីក្រុងហ្គាហ្សា។ លោក Guo បានបញ្ជាក់ដូច្នេះថា «ហ្គាហ្សាជាទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន និងជាផ្នែកមួយដែលមិនអាចបំបែកបានពីប៉ាឡេស្ទីន»។
អ្នកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-08-2025, 06:16 PM, ចំនួនអ្នកអានៈ 149ដង
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Grouspan ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។
ធនាគារ FTB នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ 331ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ 314ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ 357ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:34 PM, ចំនួនអ្នកអានៈ 289ដង
ទោះបីជាគ្មានបទពិសោធន៍ក្នុងវិស័យសុខាភិបាលក៏ដោយ ក៏លោកស្រី Yaccarino មានជំនាញយ៉ាងស៊ីជម្រៅក្នុងការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងការបង្កើនចំណូលឌីជីថល។ លោកស្រីបានថ្លែងថា៖ «ខ្ញុំបានដឹកនាំក្រុមហ៊ុន X ឱ្យឆ្លងកាត់ការរីកចម្រើនដ៏ធំធេង ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេលដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-08-2025, 06:19 PM, ចំនួនអ្នកអានៈ 292ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា «តបតាមយោបល់របស់ភាគីអាមេរិក ការព្រមព្រៀងគ្នាមួយ ត្រូវសម្រេចបានជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូល (រវាងលោក ពូទីន និងលោក ត្រាំ) នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឥឡូវ ពួកយើងកំពុងចាប់ផ្តើមកំណត់សេចក្តីលម្អិតរួមគ្នា ជាមួយខាងភាគីអាមេរិក។ សប្តាហ៍ក្រោយនេះ ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ 395ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\
លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ 424ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ 377ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ 411ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា
 ព័ត៌មានលម្អិត
|
|
|