រកឃើញអ្នកទទួលបានជ័យលាភីចំនួន​ ៣រូប​ហើយ!​មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 3156ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។ លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។ លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។ លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 43ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ​ 42ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:34 PM, ចំនួនអ្នកអានៈ​ 21ដង
ទោះបីជាគ្មានបទពិសោធន៍ក្នុងវិស័យសុខាភិបាលក៏ដោយ ក៏លោកស្រី Yaccarino មានជំនាញយ៉ាងស៊ីជម្រៅក្នុងការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងការបង្កើនចំណូលឌីជីថល។ លោកស្រីបានថ្លែងថា៖ «ខ្ញុំបានដឹកនាំក្រុមហ៊ុន X ឱ្យឆ្លងកាត់ការរីកចម្រើនដ៏ធំធេង ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 44ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា «តបតាមយោបល់របស់ភាគីអាមេរិក ការព្រមព្រៀងគ្នាមួយ ត្រូវសម្រេចបានជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូល (រវាងលោក ពូទីន និងលោក ត្រាំ) នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឥឡូវ ពួកយើងកំពុងចាប់ផ្តើមកំណត់សេចក្តីលម្អិតរួមគ្នា ជាមួយខាងភាគីអាមេរិក។ សប្តាហ៍ក្រោយនេះ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ​ 182ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\ លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ​ 165ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ​ 183ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ​ 205ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:08 PM, ចំនួនអ្នកអានៈ​ 195ដង
រាជធានីភ្នំពេញ៖​លោក ឃួង ស្រេង បានលើកថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ​ 156ដង
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:02 PM, ចំនួនអ្នកអានៈ​ 188ដង
ខេត្តឧត្តរមានជ័៖សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:57 PM, ចំនួនអ្នកអានៈ​ 170ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ឥណ្ឌា ដោយសារតែការទិញប្រេងរុស្ស៉ី និងទំនាក់ទំនងស៉ីជម្រៅនៃប្រទេសទាំងពីរ។ នៅក្នុងការរួបរួមដ៏កម្រមួយ គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បានថ្កោលទោសការអត្ថាធិប្បាយម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:51 PM, ចំនួនអ្នកអានៈ​ 192ដង
ខេត្តតាកែវ៖នាឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ​ 136ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 308 នាក់
ម្សិលមិញ : 12504 នាក់
សរុបទាំងអស់ : 9417033 នាក់