iPhone ជំនាន់ក្រោយអាចនឹងផលិតឡើងពីកញ្ចក់ស្ទើរតែទាំងស្រុង និងមានរាងកោង
ចុះថ្ងៃទី: 12-05-2025, 12:41 PM, ចំនួនអ្នកអានៈ 1377ដង
iPhone ថ្មីនេះអាច​នឹងមាន​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ឲ្យ​មាន notch ឬ​រន្ធ punch-hole ទៀតទេ ហើយ​អាច​ប្រើ​ប្រាស់​បន្ទះ​កញ្ចក់បន្តគ្នា​ឲ្យគ្របដណ្ដប់​លើ​ទាំងម៉ាស៊ីន។ Apple ក៏អាច​នឹងចេញ iPhone បើកបិទបាន (foldable) ដំបូង​ក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាន​នេះ អាច​នឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និង​អេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹង​ប្រើ​បច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបាន​រួមបង្កើត​ជាមួយ Samsung។ បច្ចេកវិទ្យានេះ​នឹងធ្វើ​ឲ្យ​ម៉ាស៊ីនស្ដើង​ចុះ ១៩% និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប៉ះលើអេក្រង់កាន់តែខ្លាំងជាងមុន។ មាន​របាយការណ៍​ថា Apple កំពុង​រៀបចំ​ដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួន​នៅ​ឆ្នាំ២០២៧ ដែលមាន​រចនាបថ​ធ្វើពី​កញ្ចក់​ស្ទើរតែ​ទាំងអស់ និង​អេក្រង់​កោងពី​ផ្នែកមួយ​ទៅ​ផ្នែកមួយ ដោយ​គ្មាន​រន្ធ​កាត់​ណាមួយឡើយ។ ការរចនានេះ​ គឺ​មាន​បំណងផ្តល់បទពិសោធន៍​អេក្រង់​មួយ​ដែល​រលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ការច្នៃប្រឌិត​បន្ថែមរបស់ Apple រួមមាន វ៉ែនតា​វៃឆ្លាត (smart glasses) ដើម្បីប្រកួត​ជាមួយវ៉ែនតា Ray-Ban របស់ Meta, AirPods និង Apple Watch ជំនាន់ថ្មី​ដែលអាច​មាន​កាមេរ៉ា, និង​ឧបករណ៍​រ៉ូបូតសម្រាប់​ផ្ទះ​វៃឆ្លាតដែល​មានបញ្ញាសិប្បនិម្មិត (AI)។ ងាកមកកម្មវិធី Siri ក៏នឹងទទួលបានការធ្វើឲ្យប្រសើរឡើង ជាមួយ​បណ្តុំម៉ូឌែល​ភាសាធំ (LLMs) ដែល​ដំណើរការដោយ AI ថ្មី បង្កើតឡើង​ដោយ​ក្រុមវិស្វករដែលបានចូលរួម​បង្កើត Apple Silicon ផងដែរ។ សរុបមកការផ្លាស់ប្តូរទាំងនេះបង្ហាញថា Apple កំពុងត្រៀមសម្រាប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមយយនឹងការបញ្ជូន​ប្រព័ន្ធឧបករណ៍​ចល័ត ឧបករណ៍ពាក់បាន AI និង​រ៉ូបូត​ទាំងមូល ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រៅ។ ដូច្នេះដើម្បីដឹងថា តើការសន្និដ្ឋានរបស់អ្នកវិភាគខាងលើជាការពិតឬយ៉ាងណា គឺមានតែរងចាំតាមដានទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រផលិតរបស់ Apple៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-08-2025, 11:11 AM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:08 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:06 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 11:00 AM, ចំនួនអ្នកអានៈ​ 28ដង
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងខិតជិតទៅរក កិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-08-2025, 10:55 AM, ចំនួនអ្នកអានៈ​ 21ដង
នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ​ 88ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ​ 91ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 07:49 PM, ចំនួនអ្នកអានៈ​ 92ដង
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ​ 159ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ​ 181ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយ​វានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ​ 178ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេ​បានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:37 PM, ចំនួនអ្នកអានៈ​ 200ដង
នេះមានន័យថា Chelsea គឺជាប្រភពនៃការបណ្តុះបណ្តាលយុវជនថ្នាលដ៏មានឥទ្ធិពលមួយ ក្នុងចំណោមក្លិបដទៃរបស់អង់គ្លេស ដែលមានទីលានហ្វឹកហាត់នៅឯ Surrey។ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រុមបាល់ទាត់អាជីពតោខៀវ Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករចេញពីយុវជនថ្នាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តួយ៉ាង ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:10 PM, ចំនួនអ្នកអានៈ​ 147ដង
រាជធានីភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 154ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បានបន្ថែមទៀតថា «រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសជិតខាងដែលមានព្រំដែន​នៅជាប់គ្នា ដូច្នេះវាគឺជារឿងសមហេតុផលណាស់ ដែលប្រតិភូយើងគ្រាន់តែត្រូវជិះយន្តហោះឆ្លងច្រកសមុទ្រ Bering ហើយកិច្ចប្រជុំដ៏សំខាន់ និងគ្រប់គ្រាទន្ទឹងរង់ចាំយ៉ាងអន្ទះសារវាងមេដឹកនាំនៃប្រទេសទាំងពីរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ​ 206ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8070 នាក់
ម្សិលមិញ : 14594 នាក់
សរុបទាំងអស់ : 9453831 នាក់