រកឃើញអ្នកទទួលបានជ័យលាភីចំនួន​ ៣រូប​ហើយ!​មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 3089ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។ លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។ លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។ លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ​ 55ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\ លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ​ 37ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:08 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖​លោក ឃួង ស្រេង បានលើកថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ​ 58ដង
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:02 PM, ចំនួនអ្នកអានៈ​ 56ដង
ខេត្តឧត្តរមានជ័៖សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:57 PM, ចំនួនអ្នកអានៈ​ 59ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ឥណ្ឌា ដោយសារតែការទិញប្រេងរុស្ស៉ី និងទំនាក់ទំនងស៉ីជម្រៅនៃប្រទេសទាំងពីរ។ នៅក្នុងការរួបរួមដ៏កម្រមួយ គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បានថ្កោលទោសការអត្ថាធិប្បាយម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:51 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តតាកែវ៖នាឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ​ 44ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:08 PM, ចំនួនអ្នកអានៈ​ 54ដង
ក្នុងឱកាសខួប១ឆ្នាំនៃការធ្វើបាតុកម្មដឹកនាំដោយចលនានិស្សិត ផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោក Yunus បាននិយាយដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលស្តីទី ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រធានគណៈកម្មការបោះឆ្នោត ដើម្បីស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មី មុនបុណ្យរ៉ាម៉ាឌន នៅខែកុម្ភៈ ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:04 PM, ចំនួនអ្នកអានៈ​ 50ដង
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីអង្គភាពព័ត៌មាន នៃកងកម្លាំងជើងទឹករុស្ស៉ីប្រចាំប៉ាស៉ីហ្វិក Interfax បាននិយាយថា កងទ័ពជើងទឹករុស្ស៉ីនិងចិន នឹងចល័តកងនាវាដើម្បីបំពេញបេសកកម្មល្បាតរួមគ្នា នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា កងទ័ពជើងទឹកទាំងពីរ ទើបតែបានធ្វើសមយុទ្ធយោធារួមគ្នា នៅតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:58 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បានឃើញពាក្យចចាមអារ៉ាម ឬព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះ គឺមិនពិតទេ។ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចេញមកទាត់ចោលព័ត៌មានថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:56 AM, ចំនួនអ្នកអានៈ​ 66ដង
លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។ អតីតប្រធានក្រុមក្លិប FC Porto លោក Jorge
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:51 AM, ចំនួនអ្នកអានៈ​ 86ដង
តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។ ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4357 នាក់
ម្សិលមិញ : 14254 នាក់
សរុបទាំងអស់ : 9410328 នាក់