World Bank ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% ក្នុងឆ្នាំ២០២៥ |
|
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ 3052ដង |
|
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
ធនាគារពិភពលោក លើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា «ពុះពារ ភាពមិនប្រាកដប្រជា» ដែលមានផ្នែកផ្តោតសំខាន់មួយ ក្រោមចំណងជើងថា «ការពង្រឹងចំណូលសម្រាប់អនាគតកម្ពុជា»។
ធនាគារពិភពលោកបានឲ្យដឹងទៀតថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបានបន្ថែមថា «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្ម មានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១.៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បានកើនឡើង១៦.១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុងឆ្នាំ២០១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។
ពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់ ២៤.៧ពាន់លានដុល្លារអាមេរិក។ កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើងដល់១៩.០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិចដល់៣.៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្ម ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រកាន់តែខ្ពស់ជាងមុន។
ផ្នែកផ្តោតពិសេសក្នុងរបាយការណ៍នេះ ពិនិត្យមើលថាតើកំណែទម្រង់ពន្ធដារ អាចធ្វើបានដូចម្តេចខ្លះ ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ច កាន់តែមានអំណោយផលដល់កំណើនសេដ្ឋកិច្ច ហើយស្របគ្នានោះ បង្កើតឱ្យមានលំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាគន្លឹះសម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
ផ្នែកនេះនៃរបាយការណ៍ បានលើកឡើងនូវទិដ្ឋភាពប្រទាក់ក្រឡាគ្នាបីយ៉ាង ដែលបញ្ជាក់ពីសារៈសំខាន់ នៃកំណែទម្រង់គ្រប់ជ្រុងជ្រោយ។ ទិដ្ឋភាពទាំងនោះមាន៖ ការកៀរគរធនធានឱ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបសេចក្តីត្រូវការវិនិយោគអភិវឌ្ឍន៍សំខាន់ៗ, ការពង្រឹងបរិយាកាសធុរកិច្ចតាមរយៈប្រព័ន្ធពន្ធដារ ដែលមានប្រសិទ្ធផល និងអាចព្យាករបានកាន់តែល្អជាងបច្ចុប្បន្ន, និងការលើកកម្ពស់សមធម៌ដោយធានាឱ្យមានការបែងចែកបន្ទុកពន្ធដារ ប្រកបដោយយុត្តិធម៌ និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ 13ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:08 PM, ចំនួនអ្នកអានៈ 9ដង
ក្នុងឱកាសខួប១ឆ្នាំនៃការធ្វើបាតុកម្មដឹកនាំដោយចលនានិស្សិត ផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោក Yunus បាននិយាយដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលស្តីទី ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រធានគណៈកម្មការបោះឆ្នោត ដើម្បីស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មី មុនបុណ្យរ៉ាម៉ាឌន នៅខែកុម្ភៈ ឆ្នាំ២០២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:04 PM, ចំនួនអ្នកអានៈ 13ដង
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីអង្គភាពព័ត៌មាន នៃកងកម្លាំងជើងទឹករុស្ស៉ីប្រចាំប៉ាស៉ីហ្វិក Interfax បាននិយាយថា កងទ័ពជើងទឹករុស្ស៉ីនិងចិន នឹងចល័តកងនាវាដើម្បីបំពេញបេសកកម្មល្បាតរួមគ្នា នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា កងទ័ពជើងទឹកទាំងពីរ ទើបតែបានធ្វើសមយុទ្ធយោធារួមគ្នា នៅតំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:58 AM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បានឃើញពាក្យចចាមអារ៉ាម ឬព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះ គឺមិនពិតទេ។ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចេញមកទាត់ចោលព័ត៌មានថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:56 AM, ចំនួនអ្នកអានៈ 17ដង
លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។
អតីតប្រធានក្រុមក្លិប FC Porto លោក Jorge
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:51 AM, ចំនួនអ្នកអានៈ 38ដង
តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។
ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:43 AM, ចំនួនអ្នកអានៈ 28ដង
អ្នកត្រូវចោទ ឈ្មោះ Geng Chuan អាយុ ២៨ឆ្នាំ រស់នៅទីក្រុង Pasadena និងម្នាក់ទៀត ឈ្មោះ Yang Shiwei អាយុ ២៨ឆ្នាំ រស់នៅ El Monte។ ក្រុមហ៊ុនដែលពាក់ព័ន្ធគឺ ALX Solutions Inc. ដែលបង្កើតឡើងនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះត្រូវបានគេហៅថា ជាភ្នាក់ងារបង្កប់សម្រាប់បញ្ជូនឈីប Nvidia ដល់ប្រទេសចិនតាមរយៈប្រទេសទីបី។ អ្នកទាំងពីរត្រូវបានចោទប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:38 AM, ចំនួនអ្នកអានៈ 14ដង
មុនចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតសំខាន់គ្រប់ការប្រកួតក្នុងពូល ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងតំបន់ ពិសេសគឺការដណ្ដើម ៣ពិន្ទុឲ្យខានតែបាន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:35 AM, ចំនួនអ្នកអានៈ 13ដង
ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ បានពាក់ខ្សែក និងខោខ្មៅ អមដោយអាវធំពីក្រៅ នៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey បានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:34 AM, ចំនួនអ្នកអានៈ 10ដង
Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverspanool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cuspan។
ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverspanool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:33 AM, ចំនួនអ្នកអានៈ 28ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:32 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:25 AM, ចំនួនអ្នកអានៈ 27ដង
ដោយចង់សំដៅលើការបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់រុស្ស៉ីលើបណ្ដាក្រុងរបស់អ៊ុយក្រែន លោក ហ្សេលេនស្គី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកប្រធានាធិបតី ត្រាំ ទទួលបានការជូនដំណឹងទាំងស្រុងអំពីការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងដទៃទៀត»។ លោក ត្រាំ មួយរយៈពេលចុងក្រោយនេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:24 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:21 AM, ចំនួនអ្នកអានៈ 35ដង
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថាទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាប
 ព័ត៌មានលម្អិត
|
|
|