រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង
ចុះថ្ងៃទី: 14-02-2025, 08:46 PM, ចំនួនអ្នកអានៈ 1444ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ២០៤,៧២០ ដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង ថវិកានេះជាគម្រោងការណ៍សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា កំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ កម្រោងកម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ (ថវិកាចំនួន ៦៣,៤៧០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឱ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិ ដោយរំពឹងថាម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ និងទី២៖ គម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ថវិកាចំនួន ១៤១,២៥០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀតផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពិកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចកំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 30ដង
ម៉ាឡេស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងកិច្ចប្រជុំពិសេស GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការរ៉ាប់រងព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមបញ្ចូលទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:36 PM, ចំនួនអ្នកអានៈ​ 28ដង
លោក Anwar ធ្វើការកត់សម្គាល់បែបនេះអំឡុងសម័យប្រជុំសភាស្ដីពីកញ្ចប់ថវិកាឆ្នាំ២០២៦ នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលនេះ ពួកគេ (កម្ពុជា និងថៃ) ចង់ឱ្យយើងបន្តជួយសម្របសម្រួល។ ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមលក្ខខណ្ឌក្នុងការធានាថា បទឈប់បាញ់នឹងត្រូវបានអនុវត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:34 PM, ចំនួនអ្នកអានៈ​ 8ដង
ទោះបីជាគ្មានបទពិសោធន៍ក្នុងវិស័យសុខាភិបាលក៏ដោយ ក៏លោកស្រី Yaccarino មានជំនាញយ៉ាងស៊ីជម្រៅក្នុងការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងការបង្កើនចំណូលឌីជីថល។ លោកស្រីបានថ្លែងថា៖ «ខ្ញុំបានដឹកនាំក្រុមហ៊ុន X ឱ្យឆ្លងកាត់ការរីកចម្រើនដ៏ធំធេង ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 29ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា «តបតាមយោបល់របស់ភាគីអាមេរិក ការព្រមព្រៀងគ្នាមួយ ត្រូវសម្រេចបានជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូល (រវាងលោក ពូទីន និងលោក ត្រាំ) នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ឥឡូវ ពួកយើងកំពុងចាប់ផ្តើមកំណត់សេចក្តីលម្អិតរួមគ្នា ជាមួយខាងភាគីអាមេរិក។ សប្តាហ៍ក្រោយនេះ ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ​ 159ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\ លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ​ 145ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ​ 156ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ​ 185ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:08 PM, ចំនួនអ្នកអានៈ​ 177ដង
រាជធានីភ្នំពេញ៖​លោក ឃួង ស្រេង បានលើកថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ​ 143ដង
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 05:02 PM, ចំនួនអ្នកអានៈ​ 169ដង
ខេត្តឧត្តរមានជ័៖សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:57 PM, ចំនួនអ្នកអានៈ​ 157ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ឥណ្ឌា ដោយសារតែការទិញប្រេងរុស្ស៉ី និងទំនាក់ទំនងស៉ីជម្រៅនៃប្រទេសទាំងពីរ។ នៅក្នុងការរួបរួមដ៏កម្រមួយ គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បានថ្កោលទោសការអត្ថាធិប្បាយម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 04:51 PM, ចំនួនអ្នកអានៈ​ 175ដង
ខេត្តតាកែវ៖នាឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ​ 125ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 12163 នាក់
ម្សិលមិញ : 14254 នាក់
សរុបទាំងអស់ : 9418134 នាក់