កម្ពុជា ស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ |
|
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ 1345ដង |
|
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
អ្នកនាំពាក្យក្រសួងវប្បធម៌ បានលើកឡើងចំនួន៦ចំណុច ដូចខាងក្រោម៖
* ១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។
* ២៖ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។
* ៣៖ គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។
* ៤៖ សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។
* ៥៖ «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង ដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។
* ៦៖ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-08-2025, 06:13 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-08-2025, 06:06 PM, ចំនួនអ្នកអានៈ 6ដង
ខេត្តបាត់ដំបង៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងអ្នកឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៣រូបនៅខេត្តប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-08-2025, 05:53 PM, ចំនួនអ្នកអានៈ 13ដង
រដ្ឋាភិបាលកាណាដា គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់យន្តហោះយោធា Hercules ធុន CC-130J ដើម្បីទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ទម្ងន់ជិត ១ ០០០គីឡូក្រាម»។ សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ការរឹតបន្តឹងរបស់អ៉ីស្រាអែល បង្កនូវបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-08-2025, 05:44 PM, ចំនួនអ្នកអានៈ 124ដង
រាជធានីភ្នំពេញ៖ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោប សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-08-2025, 05:37 PM, ចំនួនអ្នកអានៈ 131ដង
សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២៥ នៅប្រទេសវៀតណាម នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៦-១៩ ខែសីហាខាងមុខ។ យុទ្ធនាការនេះ ក្រុមជម្រើសជាតិនារីកម្ពុជា ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku ដោយស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដើម្បីធ្វើការប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-08-2025, 05:33 PM, ចំនួនអ្នកអានៈ 129ដង
រាជធានីភ្នំពេញ៖អស់រយៈពេល១ថ្ងៃពេញ ជាមួយស្មារតីរួបរួមរបស់ក្រុមគ្រួសារមហាផ្ទៃ រួមមានថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក.វិស័យមហាផ្ទៃ បានអញ្ជើញចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង» យ៉ាងអធិកអធម៌ដែលរៀប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:17 PM, ចំនួនអ្នកអានៈ 296ដង
ខេត្តឧត្រមានជ័យ៖ នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:14 PM, ចំនួនអ្នកអានៈ 279ដង
នូវ៉ែលហ្សេឡង់៖ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត ៧០០នាក់ បានប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:09 PM, ចំនួនអ្នកអានៈ 272ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 03:05 PM, ចំនួនអ្នកអានៈ 289ដង
ក្រសួងការពារជាតិចិន បានប្រកាសឱ្យដឹងថា សមយុទ្ធយោធា Joint Sea-2025 បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើដែនទឹក ក្បែរទីក្រុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៉ី ហើយនឹងមានរយៈពេលសរុប៣ថ្ងៃ។ អំឡុងសមយុទ្ធ ភាគីទាំងពីរ នឹងរួមគ្នាហ្វឹកហាត់លើប្រតិបត្តិការជួយសង្រ្គោះករណីលិចនាវាមុជទឹក ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ប្រតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 11:07 AM, ចំនួនអ្នកអានៈ 291ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 11:04 AM, ចំនួនអ្នកអានៈ 326ដង
កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southamspanton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។
Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 10:58 AM, ចំនួនអ្នកអានៈ 303ដង
រាជធានីភ្នំពេញ៖លោក លឹម សុខសុផៃ នាយកស្ដីទីផ្នែកបច្ចេកទេសធនាគាររីង ដែលជាអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាមួយ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីករណី ដែលជនល្មើសច្រើនតែបោកបញ្ឆោត ជនរងគ្រោះតាមប្រព័ន្ធអ៉ីធើណិត ដោយប្រើប្រាស់សេវាគ្រឹះស្ថានហិរញ្ញវត្ថុ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-08-2025, 10:51 AM, ចំនួនអ្នកអានៈ 279ដង
កាសែតមីយ៉ាន់ម៉ា Myanmar Alinn បានឱ្យដឹងថា ក្នុងសំណុំរឿងមួយ មនុស្ស៥នាក់ រួមមានជនជាតិចិន២នាក់ ត្រូវបានផ្តន្ទាទោសដោយតុលាការយោធា នៅទីក្រុង Yangon។ ពួកគេត្រូវបានរកឃើញមានទោស ក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្ស សម្រាប់ការផលិតវីដេអូអាសអាភាស ពាក់ព័ន្ធជនជាតិមីយ៉ាន់ម៉ា៦នាក់ ហើយលក់វីដេអូទាំងនោះ តាមអនឡាញ។
កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ 345ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
|
|
|