លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង |
|
ចុះថ្ងៃទី: 07-08-2025, 06:44 PM, ចំនួនអ្នកអានៈ 406ដង |
|
ខេត្តកំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង លោករដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖
*ខ្សែទី១៖ ព្រៃគ្រីត្បូង - ក្បាលកន្លង់ ស្រុកជលគិរី ប្រវែង ១៧,៦៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៦,០ម៉ែត្រ កម្រាស់ ២០សម និងមានសំណង់លូមូលចំនួន ២៧កន្លែង និងលូប្រអប់ចំនួន ២កន្លែង។
*ខ្សែទី២៖ ពាមឆ្កោក - ព្រែកឆ្តោរ ស្រុកជលគិរី មានប្រវែង ៨,៥៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមឆ្កោក ឃុំពាមឆ្កោក ទៅភូមិព្រែកឆ្តោរ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៥,០ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ២កន្លែង និងលូប្រអប់ចំនួន ២កន្លែង។
*ខ្សែទី៣៖ ព្រៃព្រាល - អណ្តូងរវៀង ស្រុកបរិបូរណ៍ មានប្រវែង ២,៦២គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃព្រាល ឃុំអញ្ចាញរូង ទៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ មានទទឹង ប្រវែង ៥,០ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ៨កន្លែង។
សូមបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ៣ខាងលើនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (CRRIDP) នឹងបញ្ចប់ការសាងសង់ ១០០% នៅដើមខែកញ្ញា ឆ្នាំ២០២៥។
*ខ្សែទី៤៖ ប្រវែង ២,៦២គីឡូម៉ែត្រ ស្ថិតនៅក្នុងអញ្ចាញរូស្រុកបរិបូណ៍ ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ។
*ខ្សែទី៥៖ ប្រស្នឹប -អញ្ចាញរូង តភ្ជាប់ពីឃុំប្រស្នឹបស្រុករលាប្អៀរទៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ ប្រវែង ៥,៦៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
*ខ្សែទី៦៖ ព្រៃមូល-ក្រាំងស្គារ មានប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប្រច័ក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ទៅដល់ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយឆ្លងកាត់ ភូមិប្រច័ក្ស ភូមិត្រពាំងតាសុក ភូមិត្រពាំងក្រវ៉ាន់ ក្នុងឃុំព្រៃមូល និងភូមិថ្មី ភូមិស្រែវាល ឃុំក្រាំងលាវ ស្រុករលាប្អៀរ និងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុសបម្រើឱ្យប្រជាពលរដ្ឋ ១ ០៥៧គ្រួសារ។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខ័ណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី៣ (RRIP ៣) របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសចុះពិនិត្យផ្លូវទាំង ៦ខ្សែនេះ លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានចូលរួមជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្មនានាផងដែរ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:31 PM, ចំនួនអ្នកអានៈ 46ដង
ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់លោកវរៈសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:26 PM, ចំនួនអ្នកអានៈ 52ដង
សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។
សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:20 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស រួមមាន៖ អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ វៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចុះទៅកាន់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:12 PM, ចំនួនអ្នកអានៈ 50ដង
កាលពីថ្ងៃសុក្រកន្លងទៅ ការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលបានអនុម័តលើផែនការរបស់លោក Netanyahu ដើម្បីអនុញ្ញាតឱ្យ យោធាអ៉ីស្រាអែលចូលគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ជាមួយការចាប់ផ្ដើមដំណាក់កាលទី១ គឺដណ្ដើមគ្រប់គ្រង Gaza City នៅក្រោមការពង្រីកប្រតិបត្តិការយោធាមួយ បើទោះជាមាន ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:11 AM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:08 AM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:06 AM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:00 AM, ចំនួនអ្នកអានៈ 62ដង
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងខិតជិតទៅរក កិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 10:55 AM, ចំនួនអ្នកអានៈ 51ដង
នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ 134ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ 168ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:49 PM, ចំនួនអ្នកអានៈ 167ដង
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ 201ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ 221ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយវានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ 214ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេបានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
|
|
|