គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 5014ដង
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។ លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។ ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។ លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម​​ គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។ អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។ គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-08-2025, 11:25 AM, ចំនួនអ្នកអានៈ​ 0ដង
ដោយចង់សំដៅលើការបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់រុស្ស៉ីលើបណ្ដាក្រុងរបស់អ៊ុយក្រែន លោក ហ្សេលេនស្គី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកប្រធានាធិបតី ត្រាំ ទទួលបានការជូនដំណឹងទាំងស្រុងអំពីការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងដទៃទៀត»។ លោក ត្រាំ មួយរយៈពេលចុងក្រោយនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:24 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:21 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថាទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 06:16 AM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្ត តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD) ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 06:09 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖​អ្នកដឹកនាំចលនានេះ គឺលោក សែមស័ក្តិ សិនា និស្សិតបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់៩ បានឲ្យដឹងថា ហត្ថលេខា មានការចូលរួមចុះដោយក្រុមនិស្សិតរាជបណ្ឌិត្យសភា ក្រុមនិស្សិតសាលាដទៃ ប្រជាពលរដ្ឋ មន្ត្រីក្រសួង/ស្ថាប័ននានា អង្គការ និងសមាគមជាច្រើនផងដែរ។ លោកបន្ថែមថា ការដាក់ញត្តិគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 06:13 PM, ចំនួនអ្នកអានៈ​ 90ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 93ដង
ខេត្តបាត់ដំបង៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងអ្នកឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៣រូបនៅខេត្តប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 05:53 PM, ចំនួនអ្នកអានៈ​ 99ដង
រដ្ឋាភិបាលកាណាដា គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់យន្តហោះយោធា Hercules ធុន CC-130J ដើម្បីទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ទម្ងន់ជិត ១ ០០០គីឡូក្រាម»។ សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ការរឹតបន្តឹងរបស់អ៉ីស្រាអែល បង្កនូវបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-08-2025, 05:44 PM, ចំនួនអ្នកអានៈ​ 186ដង
រាជធានីភ្នំពេញ៖​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោប សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-08-2025, 05:37 PM, ចំនួនអ្នកអានៈ​ 190ដង
សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២៥ នៅប្រទេសវៀតណាម នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៦-១៩ ខែសីហាខាងមុខ។ យុទ្ធនាការនេះ ក្រុមជម្រើសជាតិនារីកម្ពុជា ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku ដោយស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដើម្បីធ្វើការប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-08-2025, 05:33 PM, ចំនួនអ្នកអានៈ​ 204ដង
រាជធានីភ្នំពេញ៖​អស់រយៈពេល១ថ្ងៃពេញ ជាមួយស្មារតីរួបរួមរបស់ក្រុមគ្រួសារមហាផ្ទៃ រួមមានថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក.វិស័យមហាផ្ទៃ បានអញ្ជើញចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង» យ៉ាងអធិកអធម៌ដែលរៀប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:17 PM, ចំនួនអ្នកអានៈ​ 381ដង
ខេត្តឧត្រមានជ័យ៖ នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:14 PM, ចំនួនអ្នកអានៈ​ 355ដង
នូវ៉ែលហ្សេឡង់៖ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:09 PM, ចំនួនអ្នកអានៈ​ 346ដង
រាជធានីភ្នំពេញ៖​ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:05 PM, ចំនួនអ្នកអានៈ​ 360ដង
ក្រសួងការពារជាតិចិន បានប្រកាសឱ្យដឹងថា សមយុទ្ធយោធា Joint Sea-2025 បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើដែនទឹក ក្បែរទីក្រុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៉ី ហើយនឹងមានរយៈពេលសរុប៣ថ្ងៃ។ អំឡុងសមយុទ្ធ ភាគីទាំងពីរ នឹងរួមគ្នាហ្វឹកហាត់លើប្រតិបត្តិការជួយសង្រ្គោះករណីលិចនាវាមុជទឹក ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ប្រតិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7130 នាក់
ម្សិលមិញ : 10775 នាក់
សរុបទាំងអស់ : 9395368 នាក់