ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញលទ្ធផលនៃការអនុវត្តវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន |
|
ចុះថ្ងៃទី: 19-07-2025, 11:57 AM, ចំនួនអ្នកអានៈ 281ដង |
|
រាជធានីភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល G-PSF។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍នេះ បានរៀបរាប់លម្អិតស្តីពី វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់លើវិស័យអាទិភាពមួយចំនួនរួមមាន ការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការកែសម្រួលបទប្បញ្ញត្តិ ពន្ធដារ គយ និងកសិកម្ម ព្រមទាំងបានបង្ហាញពីទិដ្ឋភាពទូទៅនៃការឆ្លើយតបរបស់ក្រសួងស្ថាប័ននានា ដល់ក្រុមការងារផ្នែកឯកជន និងលើកទិសដៅក្នុងការរៀបចំវេទិកាលើកទី២០ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ខាងមុខ។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងពេលដែលយើងប្រារព្វពិធីអបអរសាទរខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតវេទិកា G-PSF នាពេលនេះ យន្តការនេះ បានដើរតួនាទីយ៉ាងសំខាន់ជាងពេលណាៗទាំងអស់ ក្នុងកាលៈទេសៈដែលយើងកំពុងជួបប្រទះនូវបញ្ហាប្រឈមថ្មីៗជាច្រើននៅក្នុងតំបន់ ជាពិសេសការបម្រែបម្រួលនៃការអនុវត្តវិធានពាណិជ្ជកម្មសកល។ វេទិកា G-PSF នឹងនៅតែបន្តពង្រឹងសមត្ថភាពស្ថាប័ន និងបង្កបរិយាកាសធុរកិច្ចជាវិជ្ជមានជូនដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នឹងបន្តជួយជំរុញការអភិវឌ្ឍនិងបង្កើនគណនេយ្យភាពនៃវេទិកា G-PSF ដើម្បីធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល និងពិគ្រោះយោបល់ជាមួយក្រុមការងារនៃវេទិកា G-PSF ។
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹងវិស័យឯកជន ដើម្បីប្រមូលធាតុចូលនិងលើកនូវបញ្ហារួមស្នើទៅក្រុមការងារតាមវិស័យរបស់រាជរដ្ឋាភិបាល និងចូលរួមពិនិត្យ ស្វែងរកដំណោះស្រាយដែលបង្កលក្ខណៈងាយស្រួលដល់ការពង្រឹងបរិយាកាសធុរកិច្ចរបស់ផ្នែកឯកជន ក៏ដូចជាការចូលរួមចំណែកលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក DEREK YIP ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានថ្លែងថា៖ ប្រទេសអូស្ត្រាលីបានគាំទ្រកំណែទម្រង់ស្ថាប័ន និងការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាង ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ យើងបានធ្វើការជាមួយ CDC ដើម្បីកែលម្អប្រតិបត្តិការ យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន រួមមានថ្នាលគ្រប់គ្រងទិន្នន័យឌីជីថល ការពង្រឹងសមត្ថភាពក្រុមការងារតាមវិស័យរបស់ G-PSF ដើម្បីធានាថាយន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយនេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ។
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការគាំទ្រលើយន្តការ G-PSF ចាប់តាំងពីឆ្នាំ២០០២ តាមរយៈគម្រោងរបស់ធនាគារពិភពលោក និងបន្តគាំទ្រយន្តការនេះរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដោយបានផ្តោតលើ យន្តការពង្រឹងស្ថាប័ន គុណភាពនៃការអនុវត្តវេទិកា G-PSF និងការលើកកម្ពស់សមត្ថភាពតួអង្គនិងដៃគូរបស់សា្ថប័នពាក់ព័ន្ធនូវកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។
ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអង្គទូតប្រចាំកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ២១០នាក់៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ 3ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ 8ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។
លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ 6ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:45 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តឧត្តរមានជ័យ៖ដ្រូនស៊ើបការណ៍របស់ថៃជាច្រើនគ្រឿង បានហោះចូលដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៥៖១៤នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ តែត្រូវបានកម្លាំងកងទ័ពរបស់កម្ពុជាបាញ់កម្ទេចចោល។
នៅសមរភូមិមុខ បានបញ្ជាក់ថា ក្រោយឃើញដ្រូនរបស់ថៃហោះចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រក្រុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:23 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន», សម្តេចមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !
ខាងក្រោម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:19 PM, ចំនួនអ្នកអានៈ 35ដង
ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ស្ថិតក្នុងទម្រង់ប្រកួតជាលក្ខណៈកំដៅសាច់ដុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងដៃគូឧបត្ថម្ភ ដោយក្លិបក៏បានបញ្ជាក់ថា ក្នុងដំណើរជើងទី២ ទៅប្រទេសកូរ៉េខាងត្បូង ក៏ស្ថិតក្នុងហានិភ័យដែរ។
ក្រុមបាល់ទាត់ FC Barcelona បានលុបចោលជំនួបមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យចុងសប្តា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:17 PM, ចំនួនអ្នកអានៈ 46ដង
លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។
នាយករដ្ឋមន្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:08 PM, ចំនួនអ្នកអានៈ 47ដង
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:05 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 05:59 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលសន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 05:56 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 05:55 PM, ចំនួនអ្នកអានៈ 51ដង
ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ហ្វីលីពីនមិនប្រកាន់យកជំហរណាមួយនោះទេលើជម្លោះនេះ ប៉ុន្តែចង់គូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការថែរក្សាបណ្ដាញទំនាក់ទំនងឱ្យបើកចំហ និងការបន្ធូរបន្ថយជម្លោះ»។ ក្រសួងបន្ថែមថាខ្លួនរំពឹងថាទាំងភាគីថៃ និងកម្ពុជានឹងដោះស្រាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-07-2025, 07:17 PM, ចំនួនអ្នកអានៈ 139ដង
លោក Merz ដែលដឹកនាំគណបក្សស្តាំនិយម CDU បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗ ចំពោះអ៉ីស្រាអែល ប៉ុន្តែនៅពេលមានសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់ ដោយឧត្តមស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ រួមទាំងអង់គ្លេស និងបារាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍ គេ
 ព័ត៌មានលម្អិត
|
|
|