ដ្ឋមន្ត្រីក្រសួងព័ត៌មានថៃ អវត្តមាន និងមិនចាត់តំណាងឱ្យមកចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ លើទឹកដីកម្ពុជា
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ 522ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ។ នេះ​ជាលើកទី២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ កិច្ចប្រជុំ​កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទិ២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 ចាប់ពី​ថ្ងៃទី​២១ ដល់ទី​២៤​ ខែកក្កដា ស្រប​ពេល​​​ថៃ​ ជាសមាជិក​មួយមិន​​​ចូល​រួម​នោះទេ​។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ថៃ មិនមកចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (The 20th AMS 2025) នៅលើទឹកដីសៀមរាប-អង្គរនោះទេ។ ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កម្ពុជា ក៏​ឆ្លៀត​​សំដៅ​​ទៅលើ​ការ​ផ្សព្វ​ផ្សាយរបស់​ប្រព័ន្ធ​សារព័ត៌មានថៃ​​ប្រាកចាក​ការពិត​ដើម្បី​បំភាន់​ពិភពលោក ក្នុង​កិច្ចប្រជុំ​កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 នៅថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៥ស្អែកនេះ​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន ភាគី​ម្ខាង​ទៀត ដែលមាន​ទំនាស់​ជាមួយ​កម្ពុជា​តែងតែ​​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ បំភាន់ បំភ្លៃ បំប៉ោង​ការ​ពិត ដើម្បី​ឱ្យ​ពិភពលោក​យល់​ច្រលំអំពីប្រទេស​កម្ពុជា​។ ដូច្នេះលោករដ្ឋមន្ដ្រី​បាន​លើកឡើង​ថា​ កម្ពុជា​ត្រូវ​ឆ្លើយ​តប​តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពិត អ្វី​ដែលជា​មូលដ្ឋាន​គ្រឹះ​ឱ្យ​ប្រជាពលរដ្ឋបាន​យល់​ដឹង ពិភពលោក​បាន​ឃើញថា តើ​អ្វីដែលភាគី​ម្ខាង​ទៀត​កំពុងតែ​ធ្វើ តើ​វា​យ៉ាង​មេច។ បញ្ហា​ទាំងនេះ​ត្រូវ​តែលុប​បំបាត់ និងផ្ដល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ដ ច្បាស់​លាស់ដែលមិន​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ ឬ​ដាក់​ការ​សង្ស័យ​លើ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​។ លោក នេត្រ ភក្ដ្រា បាន​ថ្លែង​នៅចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​ថា៖ «បញ្ហា​នេះ ខ្ញុំ​ក៏​ត្រូវ​លើក​យកមក​ចែករំលែក​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​សង្ខេត​ការប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ រួមទាំងព័ត៌មាន​បំភ្លៃ បំផ្លើស​ដើម្បី​បំផ្លាញ​មុខ​មាត់ ឬ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​។ ប៉ុន្ដែ​យើង​បាន​ប្រើ​ប្រាស់​មធ្យោបាយ និង​ព័ត៌មាន​របស់​យើង​ឆ្លើយតបទៅវិញ​»។ លោកបានបញ្ជាក់អំពីការ​លើកយកចិត្ដ​ប្រធានបទនេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ថា​៖ «​អ្វីដែល​ពិភពលោក​បាន​និងកំពុងតែ​ឃើញ​ថា តើនរណាដែល​កំពុងតែប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​កេង​ចំណេញ ឬ​ប្រើ​ប្រាស់​ជា​គោលបំណង​នយោបាយ»​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 0ដង
ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ស្ថិតក្នុងទម្រង់ប្រកួតជាលក្ខណៈកំដៅសាច់ដុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងដៃគូឧបត្ថម្ភ ដោយក្លិបក៏បានបញ្ជាក់ថា ក្នុងដំណើរជើងទី២ ទៅប្រទេសកូរ៉េខាងត្បូង ក៏ស្ថិតក្នុងហានិភ័យដែរ។ ក្រុមបាល់ទាត់ FC Barcelona បានលុបចោលជំនួបមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យចុងសប្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:17 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។ នាយករដ្ឋមន្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:08 PM, ចំនួនអ្នកអានៈ​ 0ដង
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:05 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលសន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 05:56 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 05:55 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ហ្វីលីពីនមិនប្រកាន់យកជំហរណាមួយនោះទេលើជម្លោះនេះ ប៉ុន្តែចង់គូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការថែរក្សាបណ្ដាញទំនាក់ទំនងឱ្យបើកចំហ និងការបន្ធូរបន្ថយជម្លោះ»។ ក្រសួងបន្ថែមថាខ្លួនរំពឹងថាទាំងភាគីថៃ និងកម្ពុជានឹងដោះស្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-07-2025, 07:17 PM, ចំនួនអ្នកអានៈ​ 86ដង
លោក Merz ដែលដឹកនាំគណបក្សស្តាំនិយម CDU បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗ ចំពោះអ៉ីស្រាអែល ប៉ុន្តែនៅពេលមានសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់ ដោយឧត្តមស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ រួមទាំងអង់គ្លេស និងបារាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍ គេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-07-2025, 07:14 PM, ចំនួនអ្នកអានៈ​ 87ដង
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ដើម្បីចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅអតីតអូតែលខេត្ត ស្ថិតក្នុងសង្កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 87ដង
រាជធានីភ្នំពេញ៖មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច បានអញ្ជើញវាគ្មិនឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ គឺជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកធ្វើបទបង្ហាញ។ មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 05:05 PM, ចំនួនអ្នកអានៈ​ 573ដង
រាជធានីភ្នំពេញ៖អរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់យុវជន។ គំនិតផ្តួចផ្តើមរបស់យើងដូចជា “Girls in ICT” “Youth in Media” និងយុទ្ធនាការអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស គឺមានបំណងធានាថាយុវជនកម្ពុជា មិនគ្រាន់តែជាអ្នកប្រើប្រាស់ប្រព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:57 PM, ចំនួនអ្នកអានៈ​ 580ដង
លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:49 PM, ចំនួនអ្នកអានៈ​ 473ដង
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។ ទីភ្នាក់ងារសន្តិសុខ SBU រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:46 PM, ចំនួនអ្នកអានៈ​ 576ដង
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 500ដង
នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10296 នាក់
ម្សិលមិញ : 13956 នាក់
សរុបទាំងអស់ : 9246655 នាក់