សម្តេចតេជោ ហ៊ុន សែន បង្ហើបថា លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃឲ្យសម្តេច កាលលោក អភិសិត ជានាយករដ្ឋមន្ត្រី ដែលជាអំពើក្បត់ជាតិ
ចុះថ្ងៃទី: 14-07-2025, 06:29 PM, ចំនួនអ្នកអានៈ 184ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបថា លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃជំនាន់ឲ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម្តេចតេជោ បានចាត់ទុកថា ទង្វើរបស់លោក ថាក់ស៉ីន ដែលផ្តល់ឯកសារឲ្យសម្តេច គឺជាអំពើក្បត់ជាតិ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ថាក់ស៉ីន ត្រូវចាំ ថាក់ស៉ីនឯងលួចផ្តល់ឯកសារឲ្យខ្ញុំយ៉ាងណា នៅពេលដែលរដ្ឋាភិបាល អភិសិត។ ថាក់ស៉ីន កុំច្រឡំ ថាក់ស៉ីន ឯងនិយាយខុសហើយ។ ខ្ញុំបង្ហោះសារពីម្សិលមិញ ថ្ងៃនេះ ខ្ញុំនិយាយថែមបន្តិចទៅចុះ។ ថាក់ស៉ីន កុំភាន់ច្រឡំ ថាក់ស៉ីន ឯងថា ស្តាយដែលរាប់អានមនុស្សខុស។ ថាក់ស៉ីន ឯងយល់ច្រឡំធំណាស់ បើគ្មាន ហ៊ុន សែន ថាក់ស៉ីន ក៏អត់អាចចូលស្រុកបានដែរ ហើយក៏មិនអាចមកតំបន់អាស៉ីអាគ្នេយ៍បានដែរ។ ប៉ុន្តែ ថាក់ស៉ីន ឯងចង់ឲ្យខ្ញុំបញ្ចេញ ថាក់ស៉ីន ឯងបញ្ជូនឯកសារអភិសិត វ៉ាចាជីវ៉ា ឲ្យខ្ញុំ។ ថាក់ស៉ីន ឯងមានបទល្មើសក្បត់ជាតិថៃខ្លួនឯង ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន ៣ម៉ោង ទៅ៤ម៉ោង»។ សម្តេចតេជោ បានបន្តថា «យប់មិញ ខ្ញុំមើលតិកតុក គឺឆ្នាំ២០១០ ខ្ញុំប្រកាសអត់យកលុយថៃ កសាងផ្លូវលេខ៦៨។ អភិសិត បានទូរសព្ទមកសួរខ្ញុំ ថាតើម៉េចបានជាឯកឧត្តម មិនទទួល ប្រាក់កាក់។ ខ្ញុំថា អត់ទទួលទេ ដោយសារខ្ញុំទទួលបានព័ត៌មានជាក់លាក់ថាឯកឧត្តមបង្កកលុយ […] ដើម្បីធ្វើមកលើកម្ពុជា។ អីចឹង តើឯកសារហ្នឹង បានមកពីណា គឺបានមកពី ថាក់ស៉ីន អ្នកលួចផ្តល់ឯកសារមកឲ្យខ្ញុំ។ អីចឹង ថាក់ស៉ីន សូមកុំច្រឡំ កុំច្រឡោត។ កូនខ្លួនឯងប្រមាថខ្ញុំ ទើបខ្ញុំត្រូវធ្វើ។ ខ្ញុំ និងកាសែត Nikkei បានធ្វើការទស្សន៍ទាយថា ហេតុអ្វីបានជា ហ៊ុន សែន ធ្វើអីចឹង ចុងក្រោយ កាសែត Nikkei ធ្វើការសន្និដ្ឋានមួយបានត្រឹមត្រូវ ថាលោក ហ៊ុន សែន ធ្វើអីចឹង ព្រោះចង់ដោះស្រាយព្រំដែន ដែលមិនទាន់ដាច់ស្រេចគ្នា គឺនៅក្នុងពេលវេលា ដែលគាត់នៅមានអំណាច។ ត្រឹមត្រូវ ខ្ញុំចង់ដោះស្រាយអាហ្នឹង»។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺមិនចង់បានសង្គ្រាមទេ ហើយការយកសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ឡើងទៅតុលាការអន្តរជាតិឡេអេ គឺជាសន្តិវិធីដែរ។ ការចរចា ទ្វេភាគីក៏សន្តិវិធី​ និងការឡើងទៅតុលាការក៏សន្តិវិធី ព្រោះជម្រើសអត់មានអ្វីផ្សេងទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បរទេសទាំងឡាយ ដែលគោរពច្បាប់ សូមគោរពគោលជំហររបស់កម្ពុជាផងដែរ។ សូមជម្រាបថា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។ សម្តេចតេជោ បានថ្លែងថា ប្រហែលជាពេលណាមួយ ត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីនិយាយពីរឿង ថាក់ សុីន ដែលសម្តេចបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។ បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ​ 3ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN)​ បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 8ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។ លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 6ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2025, 05:45 PM, ចំនួនអ្នកអានៈ​ 4ដង
ខេត្តឧត្តរមានជ័យ៖ដ្រូនស៊ើបការណ៍របស់ថៃជាច្រើនគ្រឿង បានហោះចូលដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៥៖១៤នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ តែត្រូវបានកម្លាំងកងទ័ពរបស់កម្ពុជាបាញ់កម្ទេចចោល។ នៅសមរភូមិមុខ បានបញ្ជាក់ថា ក្រោយឃើញដ្រូនរបស់ថៃហោះចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រក្រុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន», សម្តេចមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ ! ខាងក្រោម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ស្ថិតក្នុងទម្រង់ប្រកួតជាលក្ខណៈកំដៅសាច់ដុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងដៃគូឧបត្ថម្ភ ដោយក្លិបក៏បានបញ្ជាក់ថា ក្នុងដំណើរជើងទី២ ទៅប្រទេសកូរ៉េខាងត្បូង ក៏ស្ថិតក្នុងហានិភ័យដែរ។ ក្រុមបាល់ទាត់ FC Barcelona បានលុបចោលជំនួបមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យចុងសប្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:17 PM, ចំនួនអ្នកអានៈ​ 46ដង
លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។ នាយករដ្ឋមន្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:08 PM, ចំនួនអ្នកអានៈ​ 47ដង
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 06:05 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 05:59 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលសន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 05:56 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-07-2025, 05:55 PM, ចំនួនអ្នកអានៈ​ 51ដង
ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ហ្វីលីពីនមិនប្រកាន់យកជំហរណាមួយនោះទេលើជម្លោះនេះ ប៉ុន្តែចង់គូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការថែរក្សាបណ្ដាញទំនាក់ទំនងឱ្យបើកចំហ និងការបន្ធូរបន្ថយជម្លោះ»។ ក្រសួងបន្ថែមថាខ្លួនរំពឹងថាទាំងភាគីថៃ និងកម្ពុជានឹងដោះស្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-07-2025, 07:17 PM, ចំនួនអ្នកអានៈ​ 139ដង
លោក Merz ដែលដឹកនាំគណបក្សស្តាំនិយម CDU បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗ ចំពោះអ៉ីស្រាអែល ប៉ុន្តែនៅពេលមានសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់ ដោយឧត្តមស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ រួមទាំងអង់គ្លេស និងបារាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍ គេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 15701 នាក់
ម្សិលមិញ : 13679 នាក់
សរុបទាំងអស់ : 9265462 នាក់